Part: 1

2.5K 76 0
                                        


    គ្រប់ចំណងអាពាហ៍ពិពាហ៍តែងតែកើតឡើងរវាងមនុស្សពីរនាក់ដែរមានចិត្តស្រលាញ់គ្នាទៅវិញទៅមក មានភាពច្បាស់លាស់ដើម្បីបង្កើតគ្រួសារមួយជាមួយគ្នា តស៊ូរស់នៅជាមួយគ្នាមិនថាមានរឿងអ្វីក៏មិនលែងដៃចោលគ្នាដែល ។ ចុះបើសិនជាការរៀបការដើម្បីតែផលប្រយោជន៍ដល់គ្រួសារទាំងសងខាង? រៀបការព្រោះតែការសន្យាឆ្កួតឡប់របស់ចាស់ៗ? តើពួកគេអាចមានក្ដីសុខអាចរស់នៅជាមួយគ្នាបានទេ?

  Kim taehyung ជាក្មេងប្រុសវ័យ25ឆ្នាំមួយរូបថ្ងៃនេះជាគម្របខួបអាពាហ៍ពិពាហ៍មួយឆ្នាំរបស់គេជាមួយនិងស្វាមី ។ ពិតជាគួរអោយចង់សើចណាស់ដែរគេស្រលាញ់ស្វាមីតែម្ខាង គេព្យាយាមយកចិត្ត មើលថែនាយគ្រប់បែបយ៉ាង តែនាយមិនដែរសូម្បីតែនិយាយល្អជាមួយគេមួយម៉ាត់ ។តែមិនអីទេនេះជាទម្លាប់ទៅហើយមួយឆ្នាំមកនេះគេអាចសុំានិងទង្វើរនាយបានខ្លះៗ ទោះនាយមិនខ្វល់យកចិត្តទុកដាក់ជាមួយគេក៏ដោយសូមត្រឹមបានក្បែរនាយគេមានក្ដីសុខពេកហើយ។ taeខំងើបពីព្រឹកដើម្បីរៀបចំម្ហូបអាហារនិងកាហ្វេជូនស្វាមីរបស់គេមុននិងគាត់ចេញទៅធ្វើការ ទោះដឹងមុនហើយថាគេនិងមិនញុំារបស់ខ្លួនធ្វើក៏គេនីតែព្យាយាមយកចិត្តនាយតទៀត ។

" បងចុះមកហើយ.... ញុំាអីបន្តិចសិនទៅ " គ្រាន់តែឃើញនាយដើរចុះមកភ្លាមtae ក៏ប្រញាប់ចូលមកស្វាគមន៏គេដោយទឹកមុខស្រស់ញញឹម តែក៏ទម្លាក់ទឹកមុខចុះវិញពេលលឺសម្ដីរបស់អ្នកជាស្វាមី

"លេបមិនចូល ខ្ពើម!!! "Jeon Jungkook ជាអ្នកជំនួញវ័យក្មេងគេជោគជ័យគ្រប់រឿង តែបែរជាបរាជ័យរឿងគូរជីវិតទៅវិញ ! រាល់ថ្ងៃនេះគេសែនស្អប់មុខប្រពន្ធម្នាក់នេះពេកហើយ!! បើកុំតែផលប្រយោជន៏ក្រុមហ៊ុនគេក៏មិនមករៀបការឆ្កួតឡប់អីនិងដែរ... បញ្ចប់សម្ដីហើយគេក៏ដើរចេញបាត់មិនសូម្បីតែមើលមុខប្រពន្ធបន្តិចសោះឡើយ ។

"អញ្ជើញ... ចាហ្វាយ "វីលៀម ជាជំនិតផ្ទាល់ខ្លួនម្នាក់របស់ Jungkook ពេលឃើញចាហ្វាយដើរចេញមកគេក៏ប្រញាប់មកបើកទ្វារឡានជូនចាហ្វាយ ។សឹមដើរចូលឡានតាមក្រោយនាំចាហ្វាយទៅក្រុមហ៊ុន

" អ្នកប្រុសកុំពិបាកចិត្តអី លោកប្រុសគាត់អាចនិងប្រញាប់ទៅធ្វើការទើបមិនបាននៅញុំាអាហារ " ឡាក់ ក៏ជាជំនិតម្នាក់ទៀតរបស់Jungkook ដែរតែគេត្រូវបានអោយតាមមើលថែtae វិញ ។ ពេលឃើញចាហ្វាយតូចខ្លួនទម្លាក់ទឹកមុខចុះបែបនេះគេក៏រហ័សមកនិយាយលើកទឹកចិត្ត ។

ស្នេហ៍ក្បែរនរក ( Complete ✅ )Where stories live. Discover now