part: 5

1.1K 47 1
                                        


ក្រោយពីសន្លប់អស់ពេលជាយូរtae ក៏ចាប់ផ្ដើមកម្រើកដឹងខ្លួនមកវិញត្របកភ្នែកចាប់ផ្ដើមបើកយឺតៗអោយសុំានិងពន្លឺសឹមក្រឡេកមើលជុំវិញខ្លួនមានអារម្មណ៏ថាប្លែក....គេនៅកន្លែងណា? ចាំបាននេះជាមិនមែនបន្ទប់គេ ហើយក៏មិនមែនជាបន្ទប់jungkook ដែរ... Taeចង់ងើបអង្គុយក៏ស្រាប់តែដឹងថាដៃគេជាប់ច្រវ៉ាក់ទើបគេសម្លឹងមើលច្រវ៉ាក់ឆ្លាស់និងបន្ទប់ទាំងមូល... Taeកំពុងគិតថាខ្លួនត្រូវគេចាប់ជម្រិតហើយ....

"ហឹក...អ្នកណាក៏បានដែរជួយខ្ញុំផង... ហឹកJungជួយអូនផង.. "ពេលគិតបានថាខ្លួនកំពុងត្រូវគេចាប់ជម្រិតtae ក៏ស្រែកយំរកគេជួយភ្លាម.. មិនភ្លេចទេឈ្មោះរបស់ស្វាមី.. ពេលនេះគ្រាន់តែសង្ឃឹមថាស្វាមីនិងមកជួយខ្លួនតែប៉ុណ្ណោះ..

"ចាហ្វាយតូច...កើតអី " ឡាក់ដែរឈរឈាមនៅខាងក្រៅពេលលឺសម្លេងរបស់tae ស្រែកគេក៏ស្ទុះមកមើលយ៉ាងលឿន.. tae ពេលដែរឃើញឡាក់នៅទីនេះដែរគេក៏ឆ្ងល់ទើបឈប់យំសិន...

"បងឡាក់... ខ្ញុំនៅទីណា? ចុះឯណាjungkook? មិចក៏ដៃខ្ញុំជាប់ច្រវ៉ាក់បែបនេះ?? ជួយដោះអោយខ្ញុំបន្តិចមក ខ្ញុំឈឺដៃណាស់បង... " លឺសម្ដីចាហ្វាយតូចហើយឡាក់បានត្រឹមស្ងាត់មាត់អាណិតចាហ្វាយសឹងតែស្រក់ទឹកភ្នែក... គេក៏ជ្រើសរើសរកពាក្យមកកុហក

"គឺចាហ្វាយនាំចាហ្វាយតូចមកលេងផ្ទះលើភ្នំ ពេលនេះចាហ្វាយចេញទៅធ្វើការនិងរកទិញអីទុកអោយចាហ្វាយតូចញុំាផង... ចំណែកឯច្រវ៉ាក់ចាហ្វាយគាត់ខ្លាចចាហ្វាយតូចលួចរត់ទើបគាត់ដាក់ ពេលចាហ្វាយមកវិញចាហ្វាយតូចគ្រាន់តែព្រមនៅទីនេះជាមួយគាត់ទៅគាត់ដោះចេញវិញហើយ.. "

"អឹម.. បងចេញទៅវិញចុះ... "Taeងក់ក្បាលក្រោយពីស្ដាប់គេនិយាយចប់ទើបដេញអោយគេទៅវិញ។ tae ក៏សង្ងំគេងវិញដោយគ្មានអ្វីចូលពោះតាំងពីម្សិលមិញរហូតដល់ថ្ងៃនេះ គេមិនអាចសូម្បីតែងើបចេញពីលើគ្រែ ឃ្លានក៏ឃ្លាន ឈឺក៏ឈឺ ជីវិតគេធ្លាក់ខ្លួនមកលំបាកបែបនេះតាំងពីពេលណា?? Tae មិនបានដឹងឡើយរឿងលែងលះ និងរឿងដែលប៉ាម៉ាក់គេមកថ្ងៃនេះ ។

"ពេលណាទើបបងមានចិត្តអាណិតអូនខ្លះJungkook???" taeសម្លឹងមើលទៅពីដានខាងលើក្នុងចិត្តនឹកគិតពីរឿងជាច្រើន គេកំពុងឆ្ងល់ថាហេតុអីបានជាស្វាមីដ៏ល្អរបស់គេដាក់ច្រវ៉ាក់គេប្រៀបដូចសត្វធាតុបែបនេះ?? ព្រោះតែអស់កម្លាំងផងមួយសន្ទុះក្រោយtaeក៏គេងលក់វិញបាត់ មុខរបស់គេក៏ចាប់ផ្ដើមស្លេកបន្តិចម្ដងៗ....។

ស្នេហ៍ក្បែរនរក ( Complete ✅ )Where stories live. Discover now