"ដឹងទេថាអូនពិតជាគួរអោយស្រលាញ់ណាស់..
សឺតៗ... " Jungkookពេលឃើញក្មេងភ័យចឹងគេក៏ញញឹមទើបអោនទៅថើបមុខក្រមិចមួយនោះសឹងតែគ្រប់កន្លែង...

    ពួកគេប្រើពេលប្រលែងគ្នាមួយសន្ទុះទើបនាំគ្នាចូលសម្អាតខ្លួនវិញ ដោយtaeគេអ្នកចូលទៅមុនបន្ទាប់មកជាjungkook ។ ពេលដែរសម្អាតខ្លួនរួចហើយjungkookក៏កាន់ក្រវ៉ាត់ករបស់គេមករកក្មេងបំណងចង់អោយក្មេងចងអោយនិងហើយ..

"ចងអោយបងបន្តិចមក.."

"ខ្ញុំមិនចេះទេ "

"ចាំបងបង្រៀន... "Jungkookញញឹមខិល ទើបគេបង្រៀនក្មេងពីរបៀបចងវិញ គេចងខ្លួនឯងប្រាប់មួយរហូតដល់taeប្រាកដថាចេះទើបគេស្រាយក្រវ៉ាត់កចេញវិញ

"Aww.... ស្រាយចេញធ្វើអី? "បើជ្រុលចងហើយចាំបាច់ស្រាយចេញធ្វើអី?? គិតទៅអ្នកមានចូលចិត្តធ្វើអីប្លែកៗ

"បងចង់អោយអូនចងអោយវិញ "

"រឿងច្រើនណាស់លោកអគ្គនាយក... "Tae ធ្វើមុខស្អុយបែបមិនសុខចិត្តទើបគេចង្អើតជើងចងអោយនាយតាមដែរនាយបង្រៀនមុននេះ គិតទៅមកពីគេឆ្លាតផងទើបនាយបង្រៀនម្ដងក៏អាចចេះចងបានយ៉ាងស្អាត... លោកចនវិញបានក្មេងចងអោយ
ចឹងយាយពីថាញញឹមបិតមាត់មិនជិតដៃវិញមិនទំនេរលើកមកអោបចង្កេះតូចជាប់

"អ៎ុះ... អឹម " គ្រាន់តែចងហើយភ្លាមjungkook ក៏ទាញគេចូលអោយកាន់តែជិតធ្វើអោយtaeភ្ញាក់បន្តិច តែបែជាត្រូវលោកអគ្គនាយកថើបបំបិតមាត់ទៅវិញ ឯអ្នកដែរត្រូវគេថើបវិញបើកភ្នែកធំៗឡើងស្លើរភ្នែក
ទម្រាំតែលោកចននិងព្រមប្រលែងមាត់អោយមានសេរីភាពtae អស់ខ្យល់ឡើងក្រហមមុខងាំងដកដង្ហើមសឺតសតមើលទៅដូចពិបាកណាស់តែបែរជាមើលទៅគួរអោយស្រលាញ់សម្រាប់jungkookទៅវិញ!!

"អូនត្រូវទៅក្រុមហ៊ុនជាមួយបង!! "

"Aww .....ខ្ញុំទៅធ្វើអី? "ម្សិលមិញគេដូចជាអត់បានជាប់ក្នុងការសំភាសន៍ទេហើយហៅគេទៅធ្វើអីចុះ?? រឺហៅទៅធ្វើអ្នកសម្អាត?

"អូនត្រូវទៅក្នុងនាមជាលេខាបង "

"ស្លាប់ហើយ... ខ្ញុំមិនចេះអីផងលោកអោយខ្ញុំធ្វើលេខា?? លេងសើចពេកទេដឹង?? "គេនៅក្មេងគ្មានបទពិសោធន៍ការងារផងលេងសុទ្ធអោយទៅធ្វើលេខា?

ស្នេហ៍ក្បែរនរក ( Complete ✅ )Where stories live. Discover now