ភាគ១០ នេះHuayong ស្ដីឲ្យខ្ញុំមែនទេ?

Start from the beginning
                                        

«Shaoyou!!»Huayong
«បាទ?»Shaoyou ងើបមុខមកទាំងឆ្ងល់

«ដែលShaoyouឲ្យខ្ញុំជួយពន្យល់កិច្ចការដែលគ្រូដាក់ឲ្យនឹង ចោះសមាជិកក្រុមរបស់Shaoyou ពួកគេមិនថាអីទេហី?»Huayong

«អរ គឺប្រហែលជាមិនអីនោះទេ ពីព្រោះកាលពីយប់មិញខ្ញុំបានឆាតទៅក្នុងក្រុម ប៉ុន្តែពួកគេចូលមើលហើយមិនតបខ្ញុំនោះទេ ដូច្នេះហើយខ្ញុំក៏សម្រេចចិត្តថាធ្វើពីរនាក់Gaotuទៅ»Shaoyou រៀបរាប់ប្រាប់រឿងរ៉ាវកាលពីយប់ទៅកាន់Huayong

«ហេតុអ្វីបានជាពួកគេធ្វើបែបនឹងទៅវិញ? ហើយសមាជិកក្រុមរបស់Shaoyouមានអ្នកណាខ្លះ? តើខ្ញុំស្គាល់ពួកគេដែរទេ?»Huayong

«គឺHuayongស្គាល់ ស្គាល់ច្បាស់ទៀតផង គឺពួកគេជាក្រុមរបស់Pinmingនឹងណា»Shaoyou

«ថាមិច?? Pinmin? ហេតុអ្វីបានជាគេធ្វើបែបនឹង? នេះគេចង់ធ្វើបាបShaoyouទេដឹងហី? »Huayong

«គឺខ្ញុំក៏មិនដឹងដែរ ប្រហែលជាពួកគេរវល់ទេដឹង»Shaoyou ធ្វើទឹកមុខរបៀបញឹមៗ តែដូចពិបាកចិត្តតែមិនហ៊ានបង្ហាញ

«បើសិនជាបែបនឹងមែន ហេតុអ្វីបានជាពួកគេចូលមើលហើយមិនតបដូច្នេះ?»Huayong ឃើញទឹកមុខរបស់Shaoyouដូចជាពិបាកចិត្ត ទើបគេក៏បន្តទៀតថា
«នេះកុំប្រាប់ណា ថាពួកគេចង់ធ្វើបាបShaoyouទៀត?? ខ្ញុំបានប្រាប់Shaoyouហើយ ថាបើសិនជាPinmingនិង គ្នារបស់គេធ្វើបាបShaoyouទៀត Shaoyouគួរតែប្រាប់ខ្ញុំ ពីព្រោះ ខ្ញុំទេដែលជាអ្នកទៅពាក់ព័ន្ធជាមួយShaoyouមុន ហេតុអ្វីបានជាគេមិនស្ដាប់សោះអញ្ចឹង??»Huayong  និយាយរៀងដំឡើងសំលេងបន្តិច ស្ដាប់ទៅដូចជាសម្លុតShaoyouអញ្ចឹង តែគេមិនបានសម្លុតនោះទេ គឺគេគ្រាន់តែខឹងនឹងPinmingនោះទេ ដែលគេនិយាយមិនស្ដាប់ ប៉ុន្តែមិនបានចង់ស្ដីឲ្យShaoyouនោះទេ គឺគេចង់និយាយប្រាប់ទៅកាន់Shaoyou តែដោយសារតែគេទប់មិនបានទើបបានជានិយាយរៀងសំឡេងខ្លាំង ស្ដាប់ទៅដូចជាស្ដីឲ្យShaoyouអញ្ចឹង
(តែអាទឹកមុខHuayongពេលខឹងនឹងគឺគួរឲ្យខ្លាចខ្លាំងណាស់ ទើបធ្វើឲ្យShaoyouគេខ្លាច ឡើងទឹកភ្នែករលីងរលោងចង់ស្រក់បាត់ទៅហើយ អម្បាញ់មិញនឹងគេគិតថាចង់លោលេងនឹងHuayongនោះទេ គឺគេចង់ដឹងថាHuayongបារម្ភពីគេឬអត់ដែលគេត្រូវក្រុមPinmingធ្វើបាប ឲ្យស្វែងរកនិងធ្វើកិច្ចការដោយខ្លួនឯង២នាក់Gaotuនឹងណា តែក៏មិននឹកស្មានថាHuayongខឹងមែនទែន)

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now