"ប្រពន្ធកូនខ្ញុំយ៉ាងមិចហើយ? "
"ពួកខ្ញុំសូមទោស និងចូលរួមសោកស្ដាយផង ទារកតូចបានបាត់បង់ជីវិតបាត់ទៅហើយព្រោះបុកប៉ះទង្គិចខ្លាំងទើបមិនអាចសង្រ្គោះបាន ខ្ញុំនិងបញ្ជូនអ្នកជំងឺទៅបន្ទប់សម្រាកសូមលោកជួយមើលថែគេផងព្រោះគេខ្សោយខ្លាំងណាស់ បន្ទាប់ពីបាត់បង់កូនបែបនេះ ខ្ញុំសូមលាហើយក៏សូមចូលរួមសោកស្ដាយម្ដងទៀត " ចប់សម្ដីលោកគ្រូពេទ្យគាត់ក៏ចេញទៅធ្វើការងាររបស់គាត់វិញបន្សល់ទុកមនុស្សបីនាក់ដែរកំពុងគាំងថ្មឹងគ្រប់គ្នា ។
"ប៉ាសូមទោស... "Jungkook ទន់ជង្គង់ចុះក្រឹបហើយមាត់និយាយសឹងមិនលឺគេមិនទាំងដឹងថាគេមានកូនផងដល់ពេលដឹងក៏ស្រាប់តែបាត់បង់ទៅវិញ ?? កូនរបស់គេស្លាប់ដោយសារស្នាដៃគេ.. គេជាអ្នករុញប្រពន្ធរបស់គេដោយផ្ទាល់ដៃ... គេអាក្រក់ណាស់សម្លាប់កូនខ្លួនឯងដោយមិនដឹងខ្លួន ព្រោះតែទង្វើរឆោតល្ងង់មួយពេលនេះ ។
"ហ្ហឹម... "វីលៀមបានត្រឹមដកដង្ហើមធំ គេដើរចូលមកអោបឡាក់ដើម្បីលួងលោមគ្នា ពីអ្នកគេបន្ទោសខ្លួនឯងដូចគ្នាដែរមើលថែចាហ្វាយតូចមិនបានល្អ ពួកគេមិនហ៊ានស្រម៉ៃទេថាបើtaeងើបមកដឹងថាកូនលែងនៅគេនិងមានអារម្មណ៏បែបណា??
បីអ្នកចាហ្វាយនិងកូនចៅដើរចូលមកក្នុងបន្ទប់សម្រាករបស់tae យ៉ាងស្ងប់ស្ងាត់Jungkook បានដេញអោយឡាក់និងវីលៀមចេញគេចង់នៅមើលប្រពន្ធម្នាក់ឯង ។ ឡាក់និងវីលៀមក៏ចេញមកខាងក្រៅវិញទុកអោយចាហ្វាយគេអង្គុយគិតកំហុសរបស់ខ្លួន
"Jungkook... "សុខៗeunni ក៏ដើរចូលមកក្នុងបន្ទប់នេះដែរធ្វើអោយJungkook ងើបមុខសម្លឹងនាងបន្តិចគេគ្មានអារម្មណ៏និយាយជាមួយនាងទេ ។
"អូនទើបតែដឹងថាអ្នកប្រុសtae មានកូន បងទើបតែដឹងដែរមែនទេ?? "Eunni ក៏ចោទសួរទៅនាយក្រាស់ហើយម្លើយដែរនាងទទួលបានគឺគេងក់ក្បាលដោយមិនមាត់អ្វីសោះ ។
"បងមិនចម្លែកទេរឺដែរគាត់មានកូនអោយបងហើយតែបែរជាមិនប្រាប់បង?? រឺមិនមែនជាកូនបង?? "
"បានន័យថាមិច?? " លឺសម្ដីEunniហើយ Jungkook ក៏សួរបកវិញគេកំពុងតែគិតឡើងវិញហើយពីសម្ដីEunni ហេតុអីក៏tae មិនព្រមប្រាប់ថាគេមានកូន?
YOU ARE READING
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
Part :9
Start from the beginning
