"ហឹក... ខ្ញុំឈឺណាស់បង "
"ខ្ញុំយល់អារម្មណ៍ចាហ្វាយតូច... តែចាហ្វាយតូចគួរតែអាណិតដល់ក្មេងក្នុងពោះផង បើចាហ្វាយតូចយំច្រើនបែបនេះប៉ះពាល់ដល់គេបាន "ឡាក់ក៏ជួយនិយាយម្នាក់ទៀតទើបtae ព្រមស្ងាត់បន្តិចសិនតែមិនមែនបានន័យថាឈប់យំទេគេមិនអាចហាមខ្លួនឯងបានព្រោះវាឈឺនៅទ្រូងខាងឆ្វេងខ្លាំង
"ខ្ញុំនិងប្រាប់អ្នកប្រុសyoongi !! "
"កុំអីបង... ខ្ញុំខ្លាចបងyoon ធ្វើបាបjungkook " មិនមែនtae មិនដឹងឡើងថាគ្រប់គ្នាតាមរកគេ គេថែមទាំងដឹងរឿងលែងលះហើយនិងរឿងJungkookយកគេមកទីនេះទៀត..តែហេតុតែចិត្តស្រលាញ់ស្វាមីទើបមិនព្រមចាកចេញទៅណា មិនព្រមផ្ដល់ដំណឹងដល់អ្នកផ្ទះព្រោះខ្លាចលែងបាននៅក្បែរស្វាមី.. គេសុខចិត្តឈឺចាប់អោយតែបាននៅក្បែរស្វាមីរបស់គេគ្រប់គ្រាន់ហើយ។ វីលៀមនិងឡាក់គ្រាន់តែលឺសម្ដីគេហើយហួសចិត្តបានត្រឹមអាណិត ពួកគេចង់តែនាំចាហ្វាយតូចយកទៅវិញតាំងពីមួយអាទិត្យដំបូងតែចាហ្វាយតូចអ្នកមិនទៅខ្លួនឯងថែមទាំងសូមកុំអោយប្រាប់នរណាថាខ្លួននៅទីនេះទៀត!! ជាពិសេសគឺyoongi បងជីដូនមួយរបស់គេព្រោះyoongi មិនមែនជាមនុស្សធម្មតាដូចដែរគ្រប់គ្នាមើលឃើញឡើយ...
"ចាហ្វាយគ្មានល្អស្អីត្រង់ណាផង... មិចចាហ្វាយតូចស្រលាញ់គាត់ទ្រាំរស់នៅលំបាកបែបនេះ?? "វីលៀមនិយាយក៏ជាការពិតទោះស្ដាប់ទៅដូចកំពុងដៀលចាហ្វាយខ្លួនឯងក៏ដោយ...
"Jung.. យកខ្ញុំមកទីនេះដើម្បីកុំអោយគ្រប់គ្នាយកខ្ញុំចេញពីគាត់.. បានន័យថាគាត់ក៏ស្រលាញ់ខ្ញុំខ្លះ .. ពួកបងកុំបារម្ភអីខ្ញុំទ្រាំបាន "
"បើគាត់នៅធ្វើបាបចាហ្វាយតូចទៀតខ្ញុំដាក់ថ្នាំចាហ្វាយតូចនាំចាហ្វាយតូចរស់ហើយ.. "លឺសម្ដីវីលៀមហើយtae បានត្រឹមអស់សំណើចបន្តិចហួសចិត្តនិងសម្ដីគេ.. វីលៀមនិងឡាក់ពេលឃើញចាហ្វាយតូចញញឹមបែបនេះគេក៏ញញឹមតាម ។
"ចាហ្វាយតូចត្រូវញញឹមបែបនេះអោយច្រើនៗ... កុំសម្រក់ទឹកភ្នែកព្រោះចាហ្វាយខ្ញុំច្រើនពេក " tae បានត្រឹមតែងក់ក្បាលយល់ព្រមនិងសម្ដីរបស់ឡាក់ គេក៏មិនប្រាកដចិត្តដែរថាគេអាចញញឹមបែបនេះបានយូរប៉ុនណាទៀត!! មួយសន្ទុះក្រោយtae ក៏សូមឡើងទៅសម្រាកវិញទើបឡាក់គេជួយទប់ពីក្រោយឡើងរហូតដល់បន្ទប់ឡាក់ក៏ចុះមកកន្លែងសម្រាកវិញ ឯវីលៀមក៏ទៅរកកន្លែងសម្រាកដែរ ។
YOU ARE READING
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
Part:7
Start from the beginning
