"មិនអីទេបង.... ចាំខ្ញុំញុំាម្នាក់ឯងក៏បាន "tae ព្យាយាមទប់ទឹកភ្នែកតបទៅគេវិញដោយស្នាមញញឹមជាប់ផ្ទៃមុខ ធ្វើអោយឡាក់និងអ្នកបម្រើផ្សេងទៀតឃើញហើយបានត្រឹមតែអាណិតចាហ្វាយខ្លួនមិនគួរជួបរឿងបែបនេះ ។
នេះមិនមែនជាលើកទីមួយទេដែរពួកគេឃើញ អាចរាប់បានថារាល់ថ្ងៃទៅហើយតាំងពីពួកគេរៀបការផ្លាស់មកនៅជាមួយគ្នាមក.... ចាហ្វាយតូចរបស់គេពិបាកចិត្តសឹងតែរាល់ថ្ងៃ ចាហ្វាយធំក៏មិនបានខ្វល់ខ្វាយជាមួយ ទើបពួកគេជាអ្នកបម្រើបានត្រឹមលើកទឹកចិត្តនិយាយល្អៗអោយចាហ្វាយតូចសប្បាយបានខ្លះ!
" ហឹក... "tae ប្រឹងលេបបាយទាំងទឹកភ្នែកទោះគេព្យាយាមទប់យ៉ាងណាក៏ទប់មិនជាប់ ។ញុំាបានពីបីម៉ាត់គេក៏ចេញទៅមើលហាងនំខេករបស់ខ្លួនវិញ ទោះពិបាកចិត្តយ៉ាងណាក៏គេមិនភ្លេចការងាររបស់ខ្លួនដែរ ។
ជីវិតរបស់tae គឺមានគ្រប់យ៉ាងហើយខ្វះតែម្យ៉ាងប៉ុណ្ណោះគឺក្ដីស្រឡាញ់ពីស្វាមី ។ គេមិនមែនទើបតែស្រលាញ់នាយគេស្រលាញ់នាយមកអស់រយះពេល5ឆ្នាំហើយ បានរៀបការជាមួយនាយគេសប្បាយចិត្តណាស់ លើកលែងតែនាយដែរមិនសប្បាយចិត្តពេលរៀបការជាមួយគេ ។ រៀបការជាមួយគ្នាអស់រយះពេលមួយឆ្នាំនេះពួកគេមិនដែរសូម្បីតែគេងជាមួយគ្នាម្ដង រឹតតែមិនដែរគេងបន្ទប់ជាមួយគ្នាទៀត នៅផ្ទះជាមួយគ្នាមែនតែបន្ទប់ផ្សេងគ្នា មួយថ្ងៃគេអាចឃើញមុខនាយមិនដល់10នាទីទេ នាយតែងតែចេញបាត់ពីព្រឹកយប់ជ្រៅទើបចូលផ្ទះ ។
"ខ្ញុំអាណិតចាហ្វាយតូចណាស់បងឡាក់.... "ម៉ារីជាអ្នកបម្រើស្រីក្នុងផ្ទះ នាងតាមមើលដំណើរចាហ្វាយតូចហើយសែនអាណិត តែក៏មិនអាចជួយអ្វីបានព្រោះនេះជារឿងចាហ្វាយនាយ នាងនិងឡាក់ជាបងប្អូនបង្កើតនិងគ្នា
"ពួកយើងបានត្រឹមតែអាណិតប៉ុណ្ណោះ "ថាឡើយឡាក់ក៏ដើរទៅតាមក្រោយចាហ្វាយដើម្បីជូនចាហ្វាយទៅហាង។ អ្នកនៅក្នុងផ្ទះគេដឹងសឹងតែគ្រប់គ្នាថាចាហ្វាយធំមិនបានស្រលាញ់ចាហ្វាយតូច តែក៏មិនគួរធ្វើបាបចាហា្វយតូចបែបនេះដែរ ។
"អរគុណហើយណាបង... "មកដល់ខាងមុខហាងtae មិនភ្លេចទេអរគុណឡាក់ដែរបានជូនមក គេអរគុណនាយរាល់ថ្ងៃទោះឡាក់ហាមមិនអោយអរគុណក៏គេនៅតែចចេះបែបនេះដដែរទើបឡាក់បានត្រឹមញញឹមងក់ក្បាលតបទៅគេវិញ ។
YOU ARE READING
ស្នេហ៍ក្បែរនរក ( Complete ✅ )
Actionក្ដីស្រលាញ់ដែរមានតែម្ខាងទោះព្យាយាមដល់ផុតដង្ហើមក៏នៅតែគ្មានន័យ..... គេគ្មានសូម្បីតែអារម្មណ៏អណិតចំពោះខ្ញុំ!! មុខខ្ញុំក៏គេមិនដែលមើលចំ! តើខ្ញុំអាចធ្វើអ្វីខ្លះដើម្បីគេ?? Kim taehyung X Jeon Jungkook
Part: 1
Start from the beginning
