ភាគ១០:ចាកចេញនៅចុងខែនេះ?

Start from the beginning
                                        

"ប៉ុន្តែបើទៅនៅទីនោះខ្ញុំមិនអាចមើលថែអ្នកទាំងពីរបានដិតដល់ដូចទីនេះទេ ថ្វីត្បិតតែខ្ញុំចង់រស់នៅទីនោះតែវាជារឿងអនាគត ពេលនេះខ្ញុំចង់នៅក្បែរប៉ាម៉ាក់ច្រើនជាង"លោកស្រីធឺរីសសាញញឹមបន្តិចនិងលូកដៃមកក្រសោបថ្ពាល់កូនអង្អែលថ្នមៗ

"ពួកយើងអាចឡើងចុះទៅលេងកូនបានដែរទេតើស ម្យ៉ាងពេលនេះគ្រាន់តែទៅនៅមួយរយ:ជួយមើលការសាងសង់នៅទីនោះម៉ាក់ចង់អោយកូនជួយទៅរៀបចំអោយ សម្រេចចិត្តថានៅទីនោះឬអត់ចាំពេលក្រោយចុះ"ថេយ៉ុងមិនមាត់តែគេក៏កំពុងគិតដូចគ្នាថាគួរតែទៅឬអត់ ប៉ុន្តែយ៉ាងណាក៏ត្រូវចេញមុខជួយចាត់ចែងខ្លះស្រាប់ហើយព្រោះពេលនេះរាងកាយនិងសុខភាពលោកប៉ាមិនដូចមុន គេមិនសូវចង់បណ្តោយគាត់អោយប្រឹងពេកទេ

"គិតយ៉ាងម៉េចកូន?បើថាព្រមប៉ានឹងបានរៀបចំអោយហោះចេញនៅចុងខែនេះ"

"ម៉េចក៏លឿនបែបនេះ ខ្ញុំស្មានថានឹងមានពេលយូរជាងនេះដើម្បីគិត"

"​គឺចរចារជាមួយម្ចាស់ដីខាងនោះទៅហើយទើបវាជារឿងបន្ទាន់ បើសិនជាប៉ាកូនមិនឈឺគាត់ឡើងទៅបាត់ហើយ"

"មិនអីទេខ្ញុំទៅមើលការខុសត្រូវនៅទីនោះមួយរយ:ក៏បានរួចរាល់ចាំហោះត្រលប់មកវិញ"លោកហ្វីឡិចញញឹមងាកសម្លឹងមើលមុខភរិយាហាក់ដឹងច្បាស់ថាយ៉ាងណាក៏គាត់មិនអនុញ្ញាតអោយកូនគាត់ត្រលប់មកទីនេះវិញដែរ ព្រោះក្រោយផ្ទះនោះសង់រួចរាល់គាត់នឹងអោយភរិយាឡើងទៅតាមក្រោយដើម្បីឃាត់កូនមិនអោយមកវិញ

យ៉ាងណាក៏មិនអោយកូនគាត់មកពាក់ព័ន្ធជ្រៅដែរ

"ល្អ!ចាំប៉ាចាត់ចែងរឿងសំបុត្រយន្តហោះអោយកូន បានពេលណាចាំប៉ាយកទៅអោយ"ថេយ៉ុងញញឹមងក់ក្បាលយល់ស្របមុននឹងសុំងើបទៅចង្ក្រានបាយ រៀបចំអាហារដើម្បីញ៉ាំជុំគ្នាល្ងាចនេះក្រោមការដកដង្ហើមធូរចិត្តរបស់ម្តាយឪពុក រំភើបចិត្តពេកដល់ថ្នាក់មិនបានចាប់អារម្មណ៏ពីស្រ្តីចំណាស់អ្នកបោសសម្អាតផ្ទះម្នាក់ដែលទើបនឹងចូលថ្មី រហ័សអោបធុងក្រណាត់ដើរចេញមកខាងក្រៅវិញដើម្បីដកទូរស័ព្ទទាក់ទងទៅអ្នកដែលបានជួលគាត់មករៀបរាប់ពីផែនការដែលគ្រួសារនេះគ្រោងនឹងធ្វើ

[តំណែងក្នុងបេះដូងបង]  COMPLETE✔️Where stories live. Discover now