«បាទ ពិតមែនហើយតែហេតុអីក៏Shaoyouចាំខ្ញុំមិនបានអញ្ចឹង»Huayong សួរទាំងឆ្ងល់
«អរគឺ មិនមែនអញ្ចឹងទេ គឺ គឺ គឺខ្ញុំគ្រាន់តែឃើញលោកសង្ហាជាងមុនពេកទើបខ្ញុំមើលមិនស្គាល់ខ្ញុំស្មានថាខ្ញុំច្រលំមនុស្ស»Shaoyou និយាយសើចនិយាយសើចរបៀបដូចមនុស្សនិយាយកុហក គេខំរកលេសមកនិយាយយ៉ាងណាឲ្យត្រូវនឹងណា
(**ក្នុងចិត្តShaoyou មិនមែនមិនចាំបងនោះទេ គឺមកពីខ្ញុំប្រាកដថាជាបង)
«ហុឹម ខ្ញុំនៅតែដដែលនោះទេ Shaoyouទើបប្លែក នេះខ្ញុំមើលសឹងតែមិនស្គាល់ហើយមើលចោះឡើងស្អាតខ្លាំងណាស់»Huayong និយាយទាំងអឹមអៀនដែលShaoyouសរសើរ ព្រោះshaoyouមិនដែលសរសើរគេនោះទេតាំងពីស្គាល់គ្នាមក
«ហុឹម បានហើយអង្គុយចុះសិនមក»Shaoyou Huayongក៏អង្គុយចុះក្បែរShaoyou
«អឹ YongបាទនេះគឺGaotuមិត្តភក្តិរបស់ខ្ញុំ ហើយGaotuនេះគឺជាHuayong តែយើងមិនបាច់រៀបរាប់ឲ្យឯងស្ដាប់ទេត្រូវទេ »Shaoyou បានណែនាំឲ្យ2នាក់នោះស្គាល់គ្នា
«សួស្ដីបាទ»Huayong គេលើកដៃសួស្ដីទៅកាន់Gaotu
«បាទសួស្ដី»Gaotu ក៏ដូចគ្នា
បន្ទាប់មករឿងក៏ដូចនៅចុងភាគ២ ដើមភាគ៣នឹងឯង
មកៗ ចាំខ្ញុំនិយាយរៀបរាប់ប្រាប់ពីទំនាក់ទំនងរបស់Shaoyouនិងបុរសម្នាក់ដែលមានឈ្មោះដូចជាតួឯងដែលShaoyouសរសេរនោះ
*នៅពេលនេះ សិស្សានុសិស្សថ្នាក់ទី១២ទាំងអស់ កំពុងតែអង្គុយនៅក្នុងថ្នាក់ដើម្បីស្ដាប់លោកគ្រូអ្នកគ្រូ និងនិស្សិតឆ្នាំទី២ដែលមកពីសកលវិទ្យាល័យដែលល្បីមួយ ដែលពួកគាត់មកនេះ គឺមកដើម្បីនិយាយរៀបរាប់ប្រាប់ពីសកលវិទ្យាល័យរបស់ពួកគាត់ដល់សិស្សានុសិស្សថ្នាក់ទី១២ ដើម្បីឲ្យពួកគេគិតនៅពេលដែលចប់ថ្នាក់ទី១២ ថានឹងទៅរៀននៅសកលវិទ្យាល័យណា*
«ប្អូនប្រុស! ហេតុអីក៏ឯងសម្លឹងមើលមកមុខរបស់បងមិនឈប់អញ្ចឹង? ឯងមានអ្វីចង់និយាយមែនទេ?»Huayong គេគឺជាម្នាក់ក្នុងចណោមគ្រូនិងនិស្សិតដែលមកនិយាយរៀបរាប់ប្រាប់សិសិ្សៗ ម្នាក់បានងាកមកឃើញក្មេងប្រុសម្នាក់ដែលអង្គុយនៅតុមុខ ហើយនៅគានបង្អួចដែលជាកន្លែលដែលគេឈរ បានមើលមករកគេរហូត មិនដាក់ភ្នែកសោះ
«អរ គឺ! គឺគ្មានអីទេបង! ខ្ញុំគ្រាន់តែមើលទៅបងធម្មតាទេ!»Shaoyou គេនិយាយទាំងស្លេស្លន់ ព្រោះអង្គុយមើលមុខរបស់គេ ប៉ះគេចាប់បានហើយមកសួរទៀត
«ហ៊ឹម មិនអីទេ បើមានអ្វីអាចសួរបងបានណ៎ា!»Huayong និយាយទាំងញញឹមទៅកាន់Shaoyou
«បាទបង មិនអីទេ អរគុណច្រើនហើយ!»Shaoyouក៏តបទៅវិញទាំងញញឹមដូចគ្នា
ប្រហែលជា១៥នាទីកន្លងផុត Huayongក៏បានបញ្ចប់កិច្ចការរបស់គេនៅក្នុងថ្នាក់របស់Shaoyouនេះ ហើយគេក៏ចាកចេញពីបន្ទប់នេះ ដើម្បីទៅបន្ទប់បន្ត
បន្ទាប់មកShaoyouក៏បានរៀនបន្តតាមធម្មតា ដោយគេខំប្រឹងប្រែងស្តាប់គ្រូពន្យល់ខ្លាំងណាស់២នាក់Gaotuដែលអង្គុយជាមួយគេ (ប៉ុន្តែតាមការពិតទៅ គឺShaoyouគេមិនដែលប្រឹងស្ដាប់គ្រូបែបនឹងទេ គឺគេរៀនធម្មតាៗនោះទេ តែថ្ងៃនឹងដូចជាខិតខំស្ដាប់គ្រូ ដូចប្លែក ទើបធ្វើឲ្យGaotuដែលអង្គុយជាមួយឆ្ងល់ជាខ្លាំង ទើបគេក៏សួរទៅកាន់Shaoyou
«កាយូ! នេះឯងកើតអ្វីនឹង មិចថ្ងៃនេះចម្លែកម្លេះ យើងសង្ស័យថ្ងៃនេះមានមេឃភ្លៀងខ្លាំងហើយតាមមើលទៅ! ឬមួយក៏ឯងក្ដៅខ្លួនទេដឹង!»Gaotu និយាយទាំងអើតទៅមើលមេឃតាមបង្អួចផង យកដៃស្ទាបក្បាលShaoyouផង ទើបធ្វើឲ្យShaoyouសម្លក់មួយរំពេច
«យើងមានកើតអីណា យើងគ្រាន់តែចង់ខំរៀននឹងណា ណាមួយឆ្នាំនេះជាឆ្នាំដែលពួកយើងប្រឡងបាក់ឌុបផង បើមិនខំយើងខ្លាចតែយើងធ្លាក់ទេ ហើយអម្បាញ់មិញពេលដែលលោកគ្រូនិងបងៗនិយាយឯងមិនឮទេហី គឺពួកគាត់បានប្រាប់ថា នៅសាលារបស់ពួកគាត់ គឺមានអាហាររូបករណ៍ ទើបយើងចង់ដាក់នឹងណា ប៉ុន្តែត្រូវប្រឡងឲ្យជាប់បាក់ឌុបសិន ទើបអាចមានភាគរយថាជាប់!»Shaoyou បានរៀបរាប់ប្រាប់ទៅមិត្ត
«ហ៊ឺយ យើងតាមឯងមិនទាន់នោះទេ! បើឯងចង់រៀនដើម្បីចង់ជាប់អាហាររូបករណ៍ខ្លាំងបែបនឹងពិតមែន មិនអីទេ ចាំយើងអ្នកបង្រៀនឯង គឺយើងស្ម័គ្រចិត្តបង្រៀនឯងគ្រប់ពេលឲ្យតែឯងចង់!»Gaotu និយាយទាំងញញឹម
«អឺ យើងអរគុណឯងហើយណាដែលតែងតែណែនាំ និងបង្រៀនយើងកន្លងមករហូត ឯងគឺជាសាច់ញាតិរបស់យើងហើយដែលមាន!»Shaoyou ថាហើយពួកគេក៏អោបគ្នា
សូមជួយvoteម្នាក់មួយផងច៌ា សូមអរគុណ🙏💙🤟
និពន្ធដោយ ជុង ហូជី💙
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
ភាគ៧ ប្អូនប្រុស! ហេតុអីក៏ឯងសម្លឹងមើលមកមុខរបស់បងមិនឈប់អញ្ចឹង?
Start from the beginning
