បន្ទាប់មកគេក៏បានបបួលGaotuទៅញ៉ាំការ៉េមទៅ ទាំងដែលការពិតគឺគេបានឃើញខ្នងរបស់មនុស្សម្នាក់ដែលគេស្គាល់ទៅវិញទេ
<ខាងក្នុងហាង>
«Shaoyou!» កំពុងតែអង្គុយញ៉ាំការ៉េមសុខៗក៏មានមនុស្សប្រុសម្នាក់ហៅShaoyou តែដំបូងShaoyouគេមិនខ្វល់ទេព្រោះអីគេមិនគិតថាមានអ្នកហៅគេ តែបានមួយភ្លេតក៏នឹកឃើញថាខ្លួនឯងនៅភពប្រលោមលោក ហើយក៏បែមុខទៅមើលហើយក៏ធ្វើមុខឆ្ងល់ (តែគេក៏ដូចជាភ្ញាក់ផ្អើលច្រើនជាង ព្រោះបុរសម្នាក់ដែលនៅចំពោះមុខរបស់គេ គឺពិតជាដូចណាស់ គឺដូចនឹងបុរសដែលគេស្គាល់ខ្លាំងណាស់ ដូចសឹងតែគេគិតថាបុរសម្នាក់នេះឯង)
*អ្នកនិពន្ធអត់ទាន់ប្រាប់ពួកយើងនោះទេ ថាបុរសម្នាក់នឹងជាអ្នកណាហ៎*
«លោកហៅខ្ញុំមែនទេ?»Shaoyou សួរទាំងភ្លឹកៗនិងភ្ញាក់ផ្អើលបន្តិចៗដែរ
«បាទពិតមែនហើយ»Shaoyou គេនិយាយទាំងញញឹមសប្បាយចិត្តតែក៏រាងឆ្ងល់ៗដែរព្រោះតាមមើលទៅShaoyouប្លែកៗដូចជាមិនស្គាល់គេសោះ
«ណែGaotu គេម្នាក់នឹងជាអ្នកណាហេតុអីក៏គេស្គាល់យើង ហើយមើលគេទៅឡើងសង្ហារ តែ អេ ឬមួយក៏គេនឹងឯងដែលជាកាយ៉ុង? »Shaoyou គេបែមុខមកនិយាយខ្សឹបៗជាមួយGaotu
ក្នុងចិត្តShaoyou បើសិនជាគេគឺឈ្មោះHuayongមែន ប្រហែលជាខ្ញុំត្រូវតែស្រលាញ់គាត់សិនហើយ ព្រោះបើឲ្យខ្ញុំទៅនិយាយត្រង់ៗដាក់បងនៅពិភពពិតរបស់ពួកយើងវិញ ប្រហែលខ្ញុំមិនហ៊ាននោះទេ ត្រឹមតែស្រលាញ់បងម្នាក់ឯងក៏មានក្ដីសុខដែរ ខ្ញុំមិនហ៊ានប្រាថ្នាស្រលាញ់បងយកមកធ្វើជាគូអនាគតនោះទេ**Shaoyou គិតទាំងអារម្មណ៍សោកសៅទៀតហើយ
តើមានរឿងអ្វីជាមួយShaoyouនិងបុរសឈ្មោះHuayongដែលនៅក្នុងពិភពពិតរបស់ពួកគេទៅ?
«ពិតមែនហើយឯង ព្រោះអីគេសង្ហាខ្លាំងណាស់»Gaotu ចាក់បណ្ដោយតាមមិត្ត ព្រោះមើលទៅគឺសង្ហាពិតមែន
«កំពុងនិយាយអីនឹង»Huayong ដោយឃើញShaoyouកំពុងតែនិយាយខ្សឹបខ្សៀវជាមួយអ្នកណាមិនដឹងយូពេកគេក៏កាត់ចង្វាក់សួរទៅ
«អឺ គឺ គ្មានអីទេ លោកគឺ Eliot Huang Xingមែនទេ?»Shaoyou គេសួរធ្វើធម្មតាតែធ្វើឲ្យHuayongប្រែទឹកមុខឆ្ងល់មួយរំពេច
YOU ARE READING
រឿង ឆ្លងចូលក្នុងប្រលោមលោក
Romanceមានក្មេងប្រុសកំព្រារ២នាក់ ដែលមានម្នាក់ជាអ្នកសរសេរប្រលោមលោក ហើយនៅសុខៗគេក៏បានចូលទៅក្នុងប្រលោមលោករបស់គេជាមួយមិត្តភក្តិទាំងមិនដឹងខ្លួន ក៏ប៉ុន្តែសាច់រឿងដែលគេបានសរសេរក៏ត្រូវបានផ្លាស់ប្តូរ គឺតួក្នុងប្រលោមលោកពីស្លូតទៅជាឆ្នាស់វិញ។
ភាគ៧ ប្អូនប្រុស! ហេតុអីក៏ឯងសម្លឹងមើលមកមុខរបស់បងមិនឈប់អញ្ចឹង?
Start from the beginning
