ភាគ៦ យើងកំពុងតែយល់សប្តិថាបានប៉ះសាច់ដុំប្រុសផង!

Start from the beginning
                                        

«បងក៏មិនដឹងដែរ ចឹងយើងមានតែសាកសួរពួកគេទេ!»Wenlang

«ពិតមែនហើយ!(រួចពួកគេក៏បែមកសួរកូនស្រីទាំង២របស់យើងវិញ)Ah you! នេះAh youចង់និយាយពីអ្វីនឹង? សរសេរអ្វីបញ្ចប់អ្វី? អាចជួយប្រាប់ខ្ញុំផងបានទេ?»Huayong សួរទាំងអោនទៅជិតShaoyouសឹងតែនឹងច្រមុះប៉ះថ្ពាល់Shaoyouហើយ តែShaoyouមិនទាំងនឹងបានឆ្លើយផង បែមកក៏បានប៉ះថ្ពាល់នឹងច្រមុះរបស់Huayong

នៅពេលដែលថ្ពាល់របស់ខ្លួនប៉ះជាមួយនឹងច្រមុះHuayongភ្លាម Shaoyouក៏បានឆាប់ដកចេញយ៉ាងលឿន តែក៏បែមកម្ដងទៀតថាបម្រុងនឹងប្រាប់ថាចង់ទៅគេងហើយព្រោះស្រវឹង តែមិនទាន់នឹងបាននិយាយផង ប៉ះHuayongបែមកដែរ បំណងថាចង់សុំទោសដែលអម្បាញ់មិញបានថើបShaoyouដោយអចេតនា តែមានអីបែជាមាត់របស់ពួកគេទាំង២ប៉ះគ្នាបណ្ដោយ

នៅពេលដែលមាត់របស់ពួកគេបានប៉ះគ្នាហើយក៏Huayongបន្លំថើបមាត់Shaoyou សំខាន់ថើបហើយក៏លួចខាំបបូរមាត់ខាងក្រោមរបស់Shaoyouទៀត ដែលធ្វើឲ្យShaoyouស្រែក

«អាស៎! ឈឺណាស់!»Shaoyou នៅពេលដែលShaoyouស្រែកភ្លាមHuayong ក៏ដកមាត់មកវិញភ្លាមៗ ដោយសារតែអម្បាញ់មិញប៉ះមាត់របស់Shaoyouហើយវាទន់ពេក ទើបបានជាហាមចិត្តខ្លួនឯងមិនបាននឹងហ៎ា

«អឺ! ខ្ញុំសុំទោសផងShaoyou! គឺខ្ញុំគ្មានចេតនាទេ!»Huayong ខំនិយាយសុំទោសទៅកាន់Shaoyou ក៏ប៉ុន្តែShaoyouបែជាងើបមុខទាំងស្រវឹងមកនិយាយជាមួយHuayong

«មិនអីទេ រឿងតិចតួចទេ ខ្ញុំមិនប្រកា-(ន់)»Shaoyou និយាយមិនទាន់នឹងចប់ផងក៏សន្លប់ស្ដូកបាត់ទៅហើយ

«Shaoyou! Shaoyou! Ah you!!ហ៊ឺយគេងលក់ហើយ? ក្មេងអើយក្មេង នេះខ្ញុំខានឃើញមុខរបស់Shaoyouជិតនិងយូរបែបនេះ១ខែហើយណា ដឹងទេថាពេលដែលShaoyouគេងបែបនឹង គឺពិតជាគួរឲ្យស្រលាញ់ណាស់!»Huayong និយាយទាំងញញឹមទឺកមុខបញ្ជាក់ពីក្ដីសុខ

បើយើងក្រលេកមកមើលWenlang និងGaotuឯណេះវិញ គឺថាGaotuកំពុងតែក្អួតក្នុងបន្ទប់ទឹកក្នុងបន្ទប់Wenlangនឹងឯង តែក្អួតៗក៏ស្រាប់តែក្អួតប៉ះចំអាវរបស់Wenlang Gaotuក៏និយាយថាសុំទោស តែWenlangមិនបានថាអីទេ ក៏បានដោះអាវរបស់ខ្លួនឯងចេញដែលបង្ហាញនូវសាច់ដុំដ៏ហាប់ដែនពេញភ្នែករបស់Gaotu

រឿង ឆ្លងចូលក្នុងប្រលោមលោកWhere stories live. Discover now