ភាគទី៥១:«ជនរងគ្រោះបានស្លាប់ហើយ»

Start from the beginning
                                        

តើថេយ៉ុងដឹងមុនថា ជុងហ្គុកនិងមានគ្រោះថ្នាក់មែន
ទេទើបប្រាប់ឲនាយចាកចេញពីទីនោះ ចុះបើនាយ
ចេញមិនទាន់ទេនិងមានរឿងអ្វីកើតឡើងទៅ។

ក្រឡេកមកមើលថេយ៉ុងឯនេះវិញដៃប្រឹងកាន់ចង្កូត
ឡាន ជើងវិញជាន់ហ៊្គែបន្ថែមល្បឿនទៅមុខ កែវ
ភ្នែកតូចៗមួយគូររងកាត់នូវសន្សើមថ្លាៗមាត់មិនទំនេរ
ពោលតិចៗរហូតតាមទម្លាប់របស់គេនៅពេលបារម្ភ
ពីជុងហ្គុកម្ដងៗ:

«បងកុំកើតអីឲសោះៗ...»ពាក្យដដែលៗត្រូវលឺចេញ
ពីមាត់តូច ខណៈពេលនោះហេតុអីគេមិនខលទៅ
ជុងហ្គុកតែម្ដងបើទើបផ្ញើសារមុននេះសោះ....ទូរសព្ទ័
របស់ថេយ៉ុងត្រូវបានធ្លាក់បែករលត់ឈឹង ព្រោះតែ
សភាពការណ៍មុននេះ នាយតូចភ័យខ្លាំងពេក បន្ទាប់
ពីដឹងថាជុងហ្គុកនៅកន្លែងនោះ។
កន្លះម៉ោងមុន.....

នាយតូចថេយ៉ុងកំពុងតែបើក ឡានត្រឡប់ទៅផ្ទះវិញ
ស្រាប់តែមានសារមួយលោតមកក្នុងទូរសព្ទ័ដែលវា
មានអន្ថន័យថា:

(អគារពាណិជ្ជកម្ម KSR ចូលរួមសោកស្ដាយផងណា
គីម ថេយ៉ុង អ៎រយើងភ្លេចគួរតែឲប្តីរបស់ឯងស្លាប់ដូច
ជាគូរស្នេហ៍កាលពី3ឆ្នាំមុនរបស់ឯងល្អទេ)

សារដែលថេស្អប់បំផុតវាបានលោតមកម្ដងទៀតនាយ
តូចឃើញវាភ្លាម គ្រប់រូបភាពទាំងប៉ុន្មានដែលធ្វើឲ
គេចងចាំវាអស់មួយជីវិតនោះ បានដក់ជាប់ក្នុងខួរ
ក្បាល កែវភ្នែករបស់គេប្រែជាស្រឡាំងកាំង។

ត្រឡប់ មកពេលនេះវិញ...

«អត់ទេ...អត់ទេ!បងមិនកើតអីទេ បងជាមនុស្សឆ្លាត
ណាស់បងច្បាស់ជាយល់ពីអ្វីដែលអូនប្រាប់»ដៃតូច
ញ័របណ្ដើរនិយាយបណ្ដើរ ការបើកបរក្នុងក្ដីបារម្ភ
ប្រើពេលមិនប៉ុន្មានផងក៏បានមកដល់កន្លែងកើត
ហេតុ នាយតូចឈប់ឡានបើកទ្វាចុះមកចង់ទន់ជង្គង់
ក្រោយឃើញនៅជាប់និងស្តុប មានប៉ូលីសចងខ្សែរ
ព័ទ្ធជុំវិញឡានមួយគ្រឿង ដោយមានទាំងមនុស្ស
ចោមរោមមើលផងដែរ នាយតូចបោះជំហ៊ានដោយ
ទឹកមុខរកកលចង់យំបេះដូងវិញស្ទើតែលោតមកក្រៅ
ដៃតូចចាប់ផ្ដើមវែកផ្លូវក្នុងចំណោម មនុស្សចូលទៅ
មើលឲកាន់តែច្បាស់ ក្រោយឃើញថានេះជាឡាន
របស់ហ្គុកនាយតូចយំយកៗស្រវាបើុងខ្សែរចូល
ទៅ។

«ហ្ហឹកៗ.....អត់ទេវាមិនមែនជាការពិតទេ....ហ្ហឹកហឺ...
លែងខ្ញុំ....លែង...គាត់មិនបានកើតអីទេ..ហឺ...»កាយ
តូចរើកញ្ជ្រោល ក្នុងរង្វង់ដៃប៉ូលីសដែលបានឃាត់
មិនឲនាយតូចចូលទៅក្នុងរង្វង់កើតហេតុឡើយរួច
និយាយលួងលោម ដោយគិតថានាយតូចច្បាស់ជា
សាច់ញាតិរបស់អ្នកស្លាប់។

«ជនរងគ្រោះបានស្លាប់ហើយ លោកសម្រួល
អារម្មណ៍ខ្លះទៅ ទុកពេលឲប៉ូលីសធ្វើការសើុប
អង្កេតសិន»ប៉ូលីស3នាក់ចាប់រាងតូចសឹងតែមិនជាប់
កុំតែគេយំឡើងចង់ទន់ខ្លួនទេ។

«ហ្ហឹកៗ.....ខ្ញុំមិនជឿទេ....ហ្ហឹក...ហេតុអីៗ...»ថេយ៉ុង
នៅតែយំខ្លាំងៗ ដោយមិនខ្មាស់អ្នកណា បើទោះបីជា
មានអ្នកថតមកព្រោងព្រាតក៏ដោយ សភាពគេពេល
នេះប្រៀបបានមនុស្សបាត់បង់សតិគ្រប់គ្រងស្មារតី
លែងបាន ភ្លាមៗមិនដឹងថានាយតូចបានកម្លាំងមក
ពីណាឡើយរើ មួយទំហឹងរួចពីដៃប៉ូលីស ចូលទៅ
មើលអ្នកដែលស្លាប់ក្នុងឡានឲបានច្បាស់។

«អឹ!...មិន!..មិនមែនជាគាត់ទេ....ហ្ហឹក..»អ្នកស្លាប់ជា
មនុស្សស្រីតែហេតុអ្វីឡានដូចជារបស់ជុងហ្គុកម៉្លេះ
បើនាយតូចមិនយល់ច្រឡុំទើបចម្លែក នៅកន្លែងតែ
មួយទៀត។

ក្រោយដឹងការពិតថេយ៉ុង បានធូរក្នុងចិត្តមកវិញលើក
ដៃជូតទឹកភ្នែករួចសូមទោសដល់ប៉ូលីស រហ័សរត់
មកបើកឡានសម្ដៅទៅកាន់ផ្ទះ ញញឹមលាយទឹក
ភ្នែកបណ្ដើរ។

________
នាយតូចបើកឡានមកដល់ផ្ទះភ្លាមមិនចាំយូររត់ឡើង
ទៅកាន់បន្ទប់ បើកទ្វាគ្រាន់តែឃើញជុងហ្គុកគឺឱប
នាយជាប់យំយកៗលើសដើម...

សូមរង់ចាំអានភាគបន្ត

SHP 💜សរសេរដោយ:វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now