«ហាសៗ...ល្អបើយើងមិនអាចធ្វើអីឯងបាន..ចឹងមាន
តែទៅសម្លាប់ប្ដីឯងតែម្ដងទៅ...ហឹសៗ យើងមិនរង់
ចាំទៀតទេ...ចាំមើលថាឯងអាចការពារប្ដីឯងបានឬ
អត់!»នាងនិយាយដោយលើកយករូបថតរបស់ថេមក
មើលរួចហែករូបនោះជាពីរបំណែកទម្លាក់វាទៅលើ
ឥដ្ឋយកជើងជាន់ញីមួយទំហឹងតាមតែចិត្តដែលកំពុង
ខឹង។
_____ផ្ទះលោកចន
បរិយាកាសស្ងប់ស្ងាត់អស់ជាយូរមកហើយនៅក្នុងផ្ទះ
មួយនេះក្រោយពេលថ្ងៃរៀបការជុងហ្គុករួចមកគឺ
អ្នកស្រីចនកំពុងតែធ្លាក់ខ្លួនឈឺយ៉ាងទាន់ហន់ តែគាត់
មិនបានប្រាប់រឿងមួយនេះឲទៅកូនទាំងពីររបស់គាត់
បានដឹងនោះឡើយព្រោះគាត់ដឹងច្បាស់ថាទាំង ជីន
និង ជុងហ្គុក គឺមិនចង់មកកាន់ផ្ទះនេះទេ ព្រោះតែភាព
ផ្ដាច់ការរបស់លោកចនជាឪពុកនោះហើយ។
អ្នកណាមិនដឹង ប្រហែលជាគិតថាគ្រួសារគាត់មាន
បែបនេះគឺប្រាកដជារស់នៅមានក្ដីសុខហើយតែការ
ពិតវាមិនមែនបែបនេះទេ គ្រប់យ៉ាងគឺខុសពីការគិត
របស់អ្នកគ្រប់គ្នាទាំងស្រុង។
រាងកាយខ្សោះអស់កម្លាំងកំពុងតែដេកស្ដូកស្ដឹងនៅ
លើគ្រែដែលមានអ្នកបំរើនៅចាំមើលថែ។ អ្នកស្រីចន
ប្រឹងបើកភ្នែកមើលទៅជុំវិញពិដានបន្ទប់ ហើយហើប
មាត់និយាយទាំងខ្សេវៗ៖
«..ទឹក...ទឹក..»ការភ្ញាក់ដឹងខ្លួនឡើងវិញរបស់គាត់ធ្វើ
ឲអ្នកបំរើនៅក្បែរនោះត្រេកអរយ៉ាងខ្លាំង នាងបាន
គ្រាឲអ្នកស្រីចនអង្គុយផ្អែកខ្នងនិងក្បាលគ្រែ រួចស្រ
វាចាក់ទឹកហុចឲគាត់ផឹក។
«លោកស្រី...លោកស្រី នៅទីបំផុតលោកស្រីដឹង
ខ្លួនវិញហើយ ប៊ុងស៊ុន សប្បាយចិត្តណាស់..ហិហិ»
ប៊ុងស៊ុន ដែលមាននាមជាអ្នកបំរើជំនិតរបស់អ្នកស្រី
ចន បានក្រោកមកលុតជង្គង់នៅក្បែរគ្រែហើយបានចាប់ដៃស្ដាំរបស់ម្ចាស់ខ្លួនជាប់ និយាយជាមួយស្នាម
ញញឹម ថែមទាំងរង្វង់ភ្នែកមានអមជាមួយទឹកសន្សើមថ្លាៗ។
«ប៊ុង..ស៊ុន តើលោកចន មកពីក្រៅប្រទេសវិញឬនៅ
....ខឹកៗ..»គាត់សួរទៅប៊ុងស៊ុន ទាំងក្អកខឹកៗ ដៃឆ្វេង
លើកមកស្ទាបទ្រូង ព្រោះតែដង្ហើមគាត់ហាក់ថប់ៗ
បេះដូងលោតញាប់ ក្នុងខ្លួនគ្មានកំម្លាំងអីបន្តិចសោះ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
