«សួរស្ដី អ្នកទាំងអស់គ្នាថ្ងៃនេះ ក្លឹបរបស់យើងមាន
ភ្ញៀវពិសេសចង់ណែនាំ នេះគឺអ្នកនាង គីម ស្សាវរីយ៍
គឺជាតារាដែលទើបនិងមកពីសហរដ្ឋអាមេរិក ហើយ
ថ្ងៃនេះដែរអ្នកនាងចង់មកមើលផ្ទាល់ នៅក្នុងក្លឹបរបស់
យើង»ជីមីនបាននាំស្រីស្អាតម្នាក់ដែល ជាតារាល្បី
មកណែនាំដល់ តារាជាច្រើនរូបទៀតដែលហាត់រាំ
នៅក្នុងខ្លឹបរបស់គេ តែភាគច្រើនអ្នកដែលហាត់រាំនៅ
ទីនេះគឺជាមនុស្សប្រុសច្រើនជាងមនុស្សស្រី។
«សួរស្ដីទាំងអស់គ្នា ដូចដែលជីមីនបាននិយាយចឹង
ខ្ញុំមកទីនេះ គឺគ្រាន់តែចង់មើលដោយផ្ទាល់ភ្នែកថា
ក្នុងក្លឹបមួយនេះមានអ្វីល្អខ្លះទៅ ..ទើប.មានអ្នកចូល...
អរ៎ ទីនេះ ប្រហែលខូចម៉ាសុីនត្រជាក់មែន ទេបានជា
ក្ដៅបែបនេះ....»កញ្ញាស្សាវរីយ៍ មុនដំបូងនិយាយ
រៀងសរសើរ តែក្រោយមកមិនទាន់បានអីផង ចេញ
ចរិកពិតបាត់ទៅហើយ មួយវិញទៀតបានជានាង
ព្រមមកទីនេះគឺមិនមែននាងមានចិត្តចង់មកខ្លួនឯង
នោះទេ នេះដោយសារតែមូលហេតុមួយដែលវាជា
រឿងអាថ៌កំបាំង ហើយវាក៏មានជាប់ទាក់ទងជាមួយ
ជុងហ្គុកដែរ(បង្ហើបប៉ុណ្ណឹងបានហើយ🌚)។
«ចឹងអ្នកនាងអាចចេញទៅវិញបាន ព្រោះទីនេះក្ដៅណាស់ប្រយត្ន័ខ្លោចស្បែករបស់អ្នកនាង នោះទ្វា»
ដោយឃើញជាមួយនិងចរិករបស់នាងភ្លាម ជីមីន
ដែលខំសម្ដែងធ្វើជាពេញចិត្តនិងវត្តមានរបស់នាង
អម្បិញមិញនេះ និយាយមកប្រាវៗតែម្ដងរួចចង្អុល
ទៅទ្វា ទាំងញញឹមបែបត្រជាក់ៗទៅកាន់នាង។
«ស្មានថាយើងចង់ មកទីនេះមែនទេ កុំតែ....ផ្ញើទុក
សិនចុះ»នាងនិយាយដោយកំហឹង ហើយដើរចេញ
ទៅបាត់ តែរាល់ពាក្យសម្ដីរបស់នាងនិយាយ វាបាន
បង្ហាញយ៉ាងច្បាស់ឲអ្នកគ្រប់បានដឹងពីចិរកពិត តារា
ស្រីហៃសូរ លំដាប់ប្រទេសតែចរិកដូច អាវជជុះគេ
លក់តាមផ្សារអញ្ចឹង។
«នេះមែនទេ ចរិកតារាល្បី...(ថោក😏)»រាងតូច
និយាយទាំងធ្វើមុខជ្រេញដោយឈរអោបដៃមើល
ទៅកាន់ដំណើរចាកចេញរបស់នាង ប្រាប់ហើយថា
ជីមីនឆ្នាស់ណាស់ គេមិនចូលចិត្តឲអ្នកណាមកមើល
ងាយការងាររបស់គេឡើយ កុំថាឡើយជាតារាល្បី
លំដាប់ណានោះ ឲតែចេញមករបៀបៗនេះ ដឹងតែ
ស្ពៃហើយ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
