«នែ៎...សើចអីទាំងយប់បែបនេះ...ហឺយឆ្កួតមែន!»
សម្លេងសើចរបស់រាងតូចបានធ្វើឲជុងហ្គុកភ្ញាក់ពី
ដំណេកភ្លាមៗ ទើបនាយងាកមុខទៅស្ដីឲរាងតូច តែ
នាយមិននឹកស្មានថា មនុស្សម្នាក់នេះបែជាមមើរ
សើចទៅវិញចំជា គួរឲធុញមែន។
ចាប់ពីពេលនាយភ្ញាក់មក នាយគេងលែងលក់ទៀត
ហើយ នាយតែងតែមានទម្លាប់មួយនេះមករហូត ឲ
តែបានភ្ញាក់ហើយគឺ ភ្នែកស្វាងចេសតែម្ដង។
ជុងហ្គុកក្រោកចេញពីគ្រែ ដើរទៅអង្គុយនៅតុធ្វើការ
របស់នាយ ដោយមិនបើកភ្លើង នោះទេ នាយទាញ
យកទូរសព្ទ័មកចុចមើល ឃើញថា ម៉ោង1:45នាទី
យប់ ទៅហើយ ងាកទៅមើលថេវិញ គេងមានក្ដីសុខ
ដល់ហើយថែមទាំងរើពេញពូក គ្មានខ្វល់អីបន្តិច។
ចិត្តនាយចង់អង្គុយនៅទីនេះទល់ភ្លឺ តែមិនបានប៉ុន្មាន
នាទីផង នាយស្ងាបមកជាច្រើនដង ធ្វើឲនាយគិត
ឆ្ងល់ខ្លះដែរព្រោះរាល់ដង ឲតែភ្ញាក់ហើយ គឺគេង
លែងលក់ទៀតហើយ តែឥឡូវវាយ៉ាងម៉េចអញ្ចេះ
ដោយការស្ងាប ខ្លាំងពេកនាយក៏សម្រេចថា ដើរទៅ
គេងវិញលមើល ក្រែងអាចគេងលក់ បើសិននាយ
អាចកែទម្លាប់មួយនេះបាន នាយពិតជាសប្បាយចិត្ត
ខ្លាំងហើយ។
ជុងហ្គុកចូលទៅគេងវិញ ដោយរុញឲរាងតូចចេញពី
កន្លែងរបស់នាយ ព្រោះមិញនេះរាងតូច គេងរើមក
ដល់កន្លែងនាយទៀតផង បន្ទាប់ ពីនោះនាយបិទភ្នែក
គេងយ៉ាងស្ងៀមស្ងាត់ លក់ទល់ភ្លឺ។
@ព្រឹកថ្ងៃថ្មី
ដៃតូចៗស្រឡូន ស្រវារាវរកទូរសព្ទ័ដែល កំពុងរោទិ្ត៍
នៅជិតត្រចៀក លើកមកនិយាយទាំងបិទភ្នែក ព្រោះ
ចាំងនិងពន្លឺថ្ងៃដែលជះចូលមកតាមបង្អួច៖
«អាឡូ....មានអីមែនទេ....ហាស៎! ថាម៉េច! ok! ម៉ោង
8:00ខ្ញុំទៅដល់ហាងហើយ ជួយសម្រួលបន្តិចសិន
ទៅ បានៗ.....បានហើយ»ថេស្រែកភ្លាត់សម្លេង
ក្រោយពេលស្ដាប់ឮខ្សែរទូរសព្ទ័ម្ខាងទៀតនិយាយ
មក ហើយដឹងត្រឹមតែវាមិនមែនជារឿងល្អនោះទេ។
ក្រោយពីដាក់ទូរសព្ទ័ចុះតែរាងតូចមានអារម្មណ៍ថាដៃ
ខាងស្ដាំរបស់គេដូចជា ស្ពឹកចម្លែកខុសធម្មតា ទើបគេ
ងាកមកមើលទើបធ្វើឲគេខ្ទប់មាត់បើកភ្នែកធំៗ៖
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
