ភាគទី៨:«អាយយយយ...ស្នាមថើបដំបូងរបស់ខ្ញុំ!»

695 35 0
                                        

«អឺ....ឲដូចមាត់ឯងនិយាយចុះ/ស៊ូប៊ីន/ជីមីន»ទាំងពីនាក់បងប្អូន
ស្រែកបន្ទរដាក់រាងតូច ដែលធ្វើឲរាងតូចធ្វើចរិកហីៗ មិនខ្វល់ រឿង
អីដែលគេត្រូវខ្វល់នោះ គេមានទាំងគូរដណ្ដឹងរួចហើយ រង់ចាំតែ
ថ្ងៃរៀបការនោះទេ។

«ស៊ូប៊ីនហា៎ និយាយចឹងអាវរបស់យើងនោះ ឯងរៀបចំរួចនៅ មុន
ដំបូងយើងថា ឲអង្គរក្ស័មកយកតើ តែជ្រុលជាមកហើយ យកឲ
ហើយម៉ងទៅ អាវយើងនៅណា»រាងតូចសួរបណ្ដើរ ព្រមទាំងយក
ចង់ខោអាវដែលយួរនៅនឹងដៃនោះទៅទុកនៅលើតុ រួចហើយក៏
ដើរមករកស៊ូប៊ីននិងជីមីនវិញ។

«គឺយើងរៀបចំរួចហើយ នៅបន្ទប់VIP ដែលជុងហ្គុក កំពុងនៅនិង
ហើយ» នាងចង្អុលប្រាប់រាងតូចទៅកាន់បន្ទប់VIPដែលនៅខាង
ស្ដាំដៃបន្តិចពីកន្លែងនេះ។ ឯរាងតូចបន្ទាប់ ពីដឹងកន្លែងហើយគេក៏
ដើរសំដៅទៅវឹងតែម្ដង មិននៅស៊ូញសាញយូរ ឡើយ ណាមួយ
នេះ មេឃក៏ជិតយប់ទៀត ប្រញាប់ជូនជីមីនត្រឡប់ទៅផ្ទះផង ឯគេ
វិញក៏ប្រញាប់ទៅផ្ទះវិញដូចគ្នា ខំបិទហាងរបស់គេតាំងពីម៉ោង3
ទៅដល់ផ្ទះវិញយប់ប៉ាម៉ាក់គេច្បាស់ជាឆ្ងល់ហើយ។

ក្រោយពីចូលមកដល់ហើយ រាងតូចបានដើរទៅយកអាវ របស់ខ្លួន
ដែលដាក់នៅលើសាឡុង ដោយមិនបានឃើញជុងហ្គុកនោះទេ
ឃើញតែអង្គរក្ស័ម្នាក់នៅឈរយាមពីខាងក្រៅកន្លែងប្ដូរខោអាវតែ
ប៉ុណ្ណោះ និងបុគ្គលិកស្រីបីនាក់ទៀត ដែលនៅឈរកាន់ ខោរអាវ
ជាច្រើនម៉ូត រង់ចាំ

«ឈប់សិនលោក ហេតុអីក៏លោកចូលមកទីនេះបាន អ្នកប្រុស
របស់ខ្ញុំបានកក់ហាងនេះរួចហើយ»មូយ៉ុងនិយាយបញ្ឈប់រាងតូច
ដោយដើរមកឃាំងមិនឲរាងតូចចូលទៅជិតសាឡុងនោះទេ

«ខ្ញុំគឺជាមិត្តម្ចាស់ហាងនេះ ខ្ញុំមកយកអាវរបស់ខ្ញុំតើ មានបានយក
អាវរបស់អ្នកប្រុសរបស់លោកឯណា»រាងតូចនិយាយដោយឈរ
អោបដៃនៅចំពោះមុខ មូយ៉ុង ធ្វើព្រងើយ

«មានរឿង អីមែនទេ មូយ៉ុង...អរ៎ ឯងជាអ្នកណាដែរ ហេតុអីចូល
មកទីនេះបាន »ក្រោយពីឮសំឡេងជជែកគ្នារបស់រាងតូចនិងមូយ៉ុង
ហើយ វាពិតជាធ្វើឲ រំខានដល់ត្រចៀករបស់ជុងហ្គុកខ្លាំងមែនទែន
ទើបនាយ ស្រវាចេញពី កន្លែងប្ដូខោអាវនោះមកភ្លាម តែក៏ត្រូវ
ភ្លឹកមើលរាងតូចមួយ សន្ទុះ ព្រោះ រាងតូចពិតជាស្អាត ទាក់ទាញ
នាយខ្លាំងណាស់

« ហេតុអីពួកលោកចូលចិត្តសួរអីដដែលៗខ្លាំងម្លេះ គួរឲធុញ
ណាស់ ឆាប់ជៀសចេញ»មិនត្រឹមតែស្ដីឲគេនោះទេរាងតូចក៏បាន
រុញមូយ៉ុង ចេញពីមុខរបស់គេហើយសំដៅទៅសាឡុងដើម្បីយក
អាវ តែត្រូវ ជុងហ្គុក ស្ទុះមកចាប់ដៃជាប់ ថែមទាំង សម្លឹងមើលមុខ
រាងតូចមិនដាក់ភ្នែកទៀតផង កាយវិការបែបនេះធ្វើឲរាងតូច ត្រូវ
រលាស់ដៃនាយចេញភ្លាម ។ តែពេលរលាស់ដៃចេញហើយ មិន
ត្រឹមតែ ចេញនោះទេ គឺរាងតូចត្រូវអស់ជំហរ ហើយដួលទៅម្ខាង
តែក៏សំណាងល្អ ដែលជុងហ្គុកស្ទុះចាប់ដៃទាន់ខំអី បានញាុំឥដ្ឋ
ការ៉ូហើយ😂ស្រីថេ។

ពេលរាងតូចត្រូវនាយចាប់ដៃបែបនេះ គេក៏បាននឹកឃើញដល់
ពេល ជុងហ្គុកចាប់ដៃគេ កាលមើលខនសឺតលើកមុន នឹកដល់
រឿងនោះភ្លាម ធ្វើឲរាងតូចផុសគំនិតមួយឡើងមកភ្លាមហើយក៏
ញញឹម ស្រាប់តែរាងតូចទាញដៃនាយឲដួល និងអាលខ្លួនឯងបាន
ឡើងឈរ តែមានឯណា.....

«ព្រូស!...អ៊ុប!»បបូមមាត់ប៉ះបបូមមាត់ ភ្នែកទល់ភ្នែក ច្រមុះទល់
ច្រមុះ ម្នាក់ៗបើកភ្នែកធំៗ ឲសស្លែត បេះដូងចាប់ផ្ដើមលោតខុស
ចង្វាក់ ស្ទើរតែលោតចេញមកក្រៅ ចំណែកឯ មូយ៉ុង និងបុគ្គលិក
ស្រីបីនាក់នោះវិញ ខំនាំគ្នាយកដៃបិទ ភ្នែក តែនៅលួចមើលតាម
ចន្លោះម្រាមដៃទៀត🫣។

«អាយយយយ.....ស្នាមថើមដំបូងរបស់ខ្ញុំ!»ក្រោយពីស្ទុះក្រោក
ឡើងឈរហើយរាងតូចស្រែកចាច យកម៉ង ហើយយកដៃជូត
មាត់ខ្លួនឯងខ្លាំងៗ

«ស្នាមថើបដំបូងរបស់ខ្ញុំ.......ហឹកៗ អា..អាប្រុសឆ្កួត..អារោគចិត្ត
អា...អ៊ុប!..»រាងតូចបានដៃជេរយកៗ មិនគិតថានៅកន្លែងនេះ
មានអ្នកណាកំពុងឈរមើលខ្លះទេ តែពាក្យជេទាំងប៉ុន្មានគឺត្រូវ
ជុងហ្គុកចាប់ថើបបំបិទមាត់ឲលេបចូលវិញទាំងអស់។

«អូយ!.....ឯងហ៊ានទះយើង!»ក្រោយពីចាប់ថើបរាងតូចហើយ
នាយត្រូវសុី មួយកម្លៀងពីរាងតូច ឈាមមាត់បានសម្រេច ដែល
រូបភាពទាំងនេះ ស៊ូប៊ីន ជីមីនមកឈរមើលមិនដឹងតាំងពីពេលណា
ក៏មិនដឹងហើយម្នាក់ៗយកដៃខ្ទប់មាត់បើកភ្នែកធំៗសម្លឹងមិនព្រិច
ភ្នែក។

«ជីមីនយើងទៅវិញ លាហើយស៊ូប៊ីន!»រាងតូចប្រញាប់យកអាវនៅ
លើសាឡុងហើយដឹកដៃជីមីនចេញទៅយ៉ាងលឿន។
_____

«អាយយយ...»មកដល់ក្នុងឡានភ្លាមរាងតូចកាន់ចង្កូតឡានហើយ
បិទភ្នែកស្រែក ឯជីមីនវិញញញឹមធ្វើភ្នែកព្រិចៗ មើលទៅថេយ៉ុង

សូមរង់ចាំអានភាគបន្ត

SHP 💜 សរសេរដោយ: វណ្ណៈ

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Tempat cerita menjadi hidup. Temukan sekarang