«ចន ជុងហ្គុក គីម ថេយ៉ុង អ្នកទាំងពីរមិនសមគ្នានោះ
ទេ...ហើយក៏មិនសមរស់ដែរ....!»ស្នាមញញឹមបង្កប់
ដោយល្បិចកលរាប់រយជំពូក បានផុសចេញអំពីរ
បបូមមាត់ តូចច្រមិច ដូចជាមនុស្សស្រីទន់ខ្សោយ វា
មិនសមជាមួយនិងទង្វើ ដ៏សាហាវរបស់នាងសោះ។
« ទង្វើឪពុក គួរតែជាកូនដែលត្រូវទទួល...វាមិនខុស
នោះទេដែល កូនត្រូវរងការឈឺចាប់ជំនួសទង្វើដ៏
ថោកទាបរបស់ឪពុកនោះ....ហាសៗ...»គ្រប់ពាក្យ
ដែលនាងនិយាយចេញមក គឺសុទ្ធតែបានលាក់បង្កប់
នូវរឿងរ៉ាវជាច្រើនរាប់មិនអស់ នាងនិយាយបណ្ដើរ
ថែមទាំងដកយករូបថតរបស់ស្រ្តីម្នាក់មកមើលដោយ
កែវភ្នែកពោរពេញដោយដំណក់ទឹកថ្លា។
_______
# ហាងពេជ ថេយ៉ុងGR
ងុឺត.........
ចុះពីលើឡាន ភ្លាមរាងតូចដើរចេញមកជាមួយនិង
អង្ករក្ស័តាមពីរក្រោយពីរនាក់ សំដៅចូលមកក្នុង
ហាងដោយផ្ទៃមុខស្មើ ។
«ចៅហ្វាយ...គឺ..ភ្ញៀវម្នាក់នោះគេនៅចាំក្នុងបន្ទប់
ទទួលភ្វៀវ..គេនិយាយដាច់ខាតថាចង់ជួបចៅហ្វាយ
ខ្ញុំមិនអាចសម្រួលបានទេ..»កញ្ញា ស៊ូ រៀបរាប់ជា
មួយ ការឱនគំនាប។
« មិនអីនោះទេ ទៅធ្វើការចុះ ទុកឲខ្ញុំដោះស្រាយ..»
រាងតូចនិយាយរួចទើបដើរទៅកាន់បន្ទប់នោះ។
«មិនបាច់ចូលទៅនោះទេ..»ដើរដល់មុខបន្ទប់រាងតូច
ប្រាប់ឲអង្ករក្ស័ចាំនៅខាងក្រៅ ឯគេវិញចូលទៅខាង
ក្នុងបាត់។
« សួរស្ដី..បញ្ជាការសម្ងាត់ គីម ថេយ៉ុង 3680 IBF
នៅចាំខ្ញុំបានទេ..»គ្រាន់តែរាងតូចឈានជើងចូល
ដល់ក្នុងបន្ទប់ភ្លាម បុរសនោះបែជានិយាយមកកាន់
រាងតូចដូចធ្លាប់ស្គាល់គ្នាច្បាស់ ឯរាងតូចវិញនៅពេល
បានឃើញវត្តមានរបស់បុរសនោះ គេចាប់ផ្ដើមប្រែ
ទឹកមុខទៅជាញញឹមបែបកំណាចសម្លឹងបុរសនោះ
រួចដើរសំដៅចូលទៅជិត និងបានលើកទឹកដែលដាក់
សម្រាប់ទទួលភ្ញៀវនៅនិងមុខយកមកផឹក ហើយដាក់
កែវទុកទៅវិញ រួចមកអង្គុយគងទាក់ខ្លាធ្វើព្រងើយ។
«ហេតុអីថាចាំមិនបាននោះ..អីយ៉ា..នឹកឯងខ្លាំង
ណាស់...មួយរយៈនោះឯងបាត់ទៅណា ហេតុអីទៅ
បាត់មិនប្រាប់យើងសូម្បីមួយម៉ាត់អញ្ចឹង..ឯងដឹងទេ
យើងរង់ចាំឯងរាល់ថ្ងៃណា៎..»មុនដំបូងនិយាយរាង
ធម្មតាធ្វើមុខម៉ូវ តែមិនបានអីផងរាងតូចបែជាស្ទុះទៅ
អោបក. អ្នកដែលកំពុងអង្គុយចង់លានអណ្ដាត។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
