«សួស្ដីៗ»ក្រុមBT7និយាយស្វាគមន៍វ៉ុនយ៉ុងយ៉ាង
រីករាយចម្លែកដួចជាពួកគេស្គាល់គ្នាច្បាស់ណាស់។
«ហាត់សមចប់ហើយមែនទេ?»វ៉ុនយ៉ុងសួរដោយ
ស្នាមញញឹម រួចនាយដើរទៅអង្គុយនៅសាឡុងទល់
មុខនិងជុងហ្គុក។
«គឺហាត់ចប់ហើយ នៅតែពេលល្ងាចទៅចូលរួមកម្ម
វិធីប្រគល់ពានរង្វាន់ ថ្ងៃនេះលោកគ្រូពេទ្យ អត់ធ្វើ
ការទេចុះ»ជុងហ្គុកឆ្លើយ តាមធម្មតាតែអ្វីដែលមិន
ធម្មតានោះគឺ បងទាំងបីរបស់គេ ចង់ឆ្លើយទៅហើយ
បែជាត្រូវបិទមាត់ជិតឈឹងវិញទាំងភាពអៀនអន់
ព្រោះតែប្អូន ពៅក្នុងក្រុមឆ្លើយកាត់មុន។
«ថ្ងៃនេះខ្ញុំទំនេរ ហើយក៏ចង់មកលេងលោកប៉ាផង
រវល់ធ្វើការយូរនឹកគាត់ណាស់ ណាមួយក៏ចង់មកសុំ
ពឹងអ្នកទាំងបួនបន្តិច...តើបានឬអត់»តាមពិតទៅវ៉ុន
យ៉ុងគឺជាកូនប្រុសរបស់ម្ចាស់ផលិតកម្មនេះ មួយវិញ
ទៀតកាលពីលើកមុនដែលជីមីនចូលមកក្នុងផលិតកម្ម
នេះបានយ៉ាងស្រួលនោះ គឺដោយសារតែគេខលទៅ
ប៉ារបស់វ៉ុនយ៉ុង ដែលត្រូវជាពូបង្កើតរបស់គេនិង
ហើយ។
«បានតើ លោកចង់ពឹងអ្វីដែរពួកយើងអាចជួយបាន
ទាំងអស់ណា»rm
«គឺថា..ខ្ញុំចង់ពឹងឲអ្នកទាំងបួន ទៅមើលក្លឹបរបស់ប្អូន
ជីដូនមួយរបស់ខ្ញុំបន្តិច គេពិតជាចូលចិត្តពួកលោក
ណាស់ ចាត់ទុកថាធ្វើបុណ្យទៅចុះណា...អឺ...ខ្ញុំគិត
ថាវារាងខុសទំនងបន្តិច តែខ្ញុំបានសុំលោកប៉ារួច
ហើយ បើពួកលោកយល់ព្រមគឺokay តែម្ដង ថ្ងៃ
ស្អែកនេះយ៉ាងម៉េចដែរ»បំណងរបស់វ៉ុនយ៉ុងគឺចង់
ឲក្រុមBT7ទៅកាន់ក្លឹបរបស់ជីមីន ហើយមិនត្រឹមតែ
បែបនិងនោះទេ បើសិនជាពួកគេទៅមែនច្បាស់ជា
មានព័ត៌មានធ្វើឲខ្លឹបរបស់ជីមីនកាន់តែល្បីមួយកំរិត
ទៀតតែថា ជីមីនជាអ្នកប្រាប់ឲវ៉ុនយ៉ុងធ្វើបែបនេះ
មែនទេ បើគេថាឈប់គាំទ្រSugaទៅហើយនោះ
.....ឈប់គាំទ្រតែSugaមួយតើ តែនៅគាំទ្រ3នាក់
ទៀតដែរចឹងហើយហេតុផលមួយនេះក៏សមស្រប
ម៉្យាងដែរ។
«........គ្មានបញ្ហាទេ ពួកខ្ញុំអាចទៅបាន»Sugaឆ្លើយ
មកយ៉ាងលឿន ព្រោះអ្វីដឹងទេ គឺដោយសារតែនាយ
បានដឹងមុនរួចទៅហើយថាប្អូនជីដូនមួយដែលវ៉ុនយ៉ុង
និយាយនោះគឺជាជីមីន កូនទាប៉ាក់ របស់គេនិងឯង
កំពុងតែចង់រកឱកាសជួបផងឥឡូវឱកាសរត់រកហើយ
នៅស្ទាក់ស្ទើរធ្វើអីទៀត។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
