ភាគទី៥១:«ជនរងគ្រោះបានស្លាប់ហើយ»

281 18 0
                                        

«ហឺយ....តឹង!....(សារ)ថេយ៉ុង:បងយ៉ាងម៉េចហើយ
និងមានកើតអីឬអត់ មុននេះអូនថាចេញទៅរកបង
ទើបអត់បានលើកទូរសព្ទ័ មានតែផ្ញើរសារទៅ បង
នៅផលិតកម្មមែនទេ?»ស្នាមញញឹមបែបធូរទ្រូង
ក្រោយឃើញប្រពន្ធតូចផ្ញើសារមក ហាក់ដូចជាថ្នាំ
ទិព្វមកព្យាបាលបេះដូងមួយនេះឲមានកម្ដៅឡើងវិញ

(ជុងហ្គុក:បងមិនអីទេចុះអូនវិញអត់មានកើតអីទេមែន
ទេ? បងចេញទៅផ្ទះហើយ ចុះអូនមិនទៅផ្ទះចេញមក
រកបងធ្វើអី មនុស្សឥឡូវមិនអាចទុកចិត្តបានទេ កុំដើរ
ផ្តេសផ្ដាសប្រយត្ន័មានគ្រោះថ្នាក់)

(ថេយ៉ុង:អូនស្មានថាបងនៅផលិតកម្មតើ បើចឹងអូន
ចេញទៅហើយ ចុះបងជិះឡានដល់ណាហើយ?)

(ជុងហ្គុក:គឺនៅជាប់ស្តុបក្បែរអគារពាណិជ្ជកម្មKSR)

(ថេយ៉ុង:បង ត្រូវឆាប់ចាកចេញពីទីនោះឲលឿន ជិះ
រំលងស្តុបភ្លាមទៅ ស្ដាប់តាមអូន)

(ជុងហ្គុក:មានអីមែនទេ?អូននិយាយអីនិង ជិះរំលង
ស្តុប !)

(ថេយ៉ុង:បងកុំសួរច្រើនធ្វើតាមតែអូនទៅ!)

(ជុងហ្គុក:បានៗ..)

«មូយ៉ុងឯងបើករំលងស្តុបភ្លាបទៅ....ស្តាប់បានទេកុំ
ឈប់ឲសោះ!»នាយមិនបានដឹងអំពីបំណងរបស់ថេ
ឡើយថាហេតុអីបានជានាយតូចប្រាប់ឲធ្វើបែបនេះ
តែនាយមិនបានគិតច្រើនឡើយ គឺបញ្ជាមូយ៉ុងឲបើក
រំលងទាំងភ្លើងស្តុបពណ៌ក្រហមនៅជាប់នាទីមិនទាន់
ឈប់ ។ គ្រាន់តែឮបញ្ជាពីអ្នកប្រុសខ្លួនភ្លាម មិនចាំយូរ
ជើងនាយជាន់ហ៊្គែយ៉ាងលឿនចេញផុតពីស្តុបទៅមុន
គេមុនឯង រំពេចនោះឡានមួយដែលបានឈប់ក្បែរ
ឡានរបស់ជុងហ្គុកអម្បិញមិញ ត្រូវបានគ្រាប់កាំភ្លើង
បាញ់រះចំនួន3គ្រាប់ផ្ទួនៗគ្នា បណ្ដាលឲអ្នកបើកស្លាប់
ខ្ទៀតឈាមក្រហមច្រាលពេញកញ្ចក់ដែលបានបែក
ធ្វើឲឡានដែលនៅក្បែរនោះ ផ្អើលស្រែកឆោឡោរ
ភ្លាមៗប៉ូលីសក៏បានមកដល់គឺក្នុងបំណងដេញតាម
ឡានរបស់ជុងហ្គុកដែលបើកបំពានភ្លើងស្តុប តែក៏
ត្រូវ ធ្វើចរាចរណ៍នៅកន្លែងកើតហេតុនេះទៅវិញ។

«ចង្រៃយ៍អឺយ!...នេះវាដឹងខ្លួនឬជាសំណាងរបស់វា
ទៅ....ចំជាស៊យមែន!»ជនមិនស្គាល់មុខម្នាក់នេះជា
អ្នកបាញ់មកពីខាងលើកំពូលអគារពាណិជ្ជកម្ម បំណង
របស់គេគឺចង់សម្លាប់ជុងហ្គុកតែម្ដងតែត្រូវនាយបើក
ឡានទៅមុនផុត ក្រោយបរាជ័យបាញ់ខុសគោលដៅ
គេបានស្ពាយយកកាំភ្លើង ដែលមានទាំងកែវយិត
ដើរចាកចេញភ្លាមៗ ។

រឿង Wife position(ដំណែងប្រពន្ធ❤️‍🔥)Where stories live. Discover now