•••ប្រវិត្តរូប:កញ្ញាគីមស្សាវរីយ៍•••
- គីម ស្សាវរីយ៍ ភេទស្រី ជាកូនកាត់ កូរ៉េនិង អាមេរិក
សព្វថ្ងៃជាតារាចម្រៀង ហើយក៏ជាតារាសម្ដែងមួយ
រូបដែរ(ទើបនិងមកពីអាមេរិក)
- ម៉ាក់ឈ្មោះ មីន យុនអា ជាជនជាតិកូរ៉េ (ស្លាប់កាល
ពី15ឆ្នាំមុន មិនដឹងមូលហេតុច្បាស់លាស់)
- ប៉ាឈ្មោះ លីស្ទេន ចនដាល ជាជនជាតិជាមេរិក
ហើយក៏ជាអតីត តារាហូលីវូដ ដ៏ល្បីមួយរូបដែល
ធ្លាប់មកប្រទេសកូរ៉េ ហើយក៏បានស្រឡាញ់គ្នាជា
មួយ អ្នកស្រី មីន យុនអា។
_/_........
(អ្នកប្រុសតូច ខ្ញុំបានសួរអ្នកលួចថតនោះហើយ គេ
បានឆ្លើយថា គីម ស្សាវរីយ៍ជាអ្នកបញ្ជា ហើយរូបថត
ទាំងនោះគឺបានដល់ដៃនាងបាត់ហើយដែរ)
(តើធ្វើយ៉ាងម៉េចទៀតទៅអ្នកប្រុសតូច...)សារអំពី
អង្គរក្ស័របស់ ថេយ៉ុង បានលោតឡើងមករាយការ
ពីអ្វីដែលថេ បានបញ្ជាកាលពីព្រឹកមិញ គឺពេលដែល
ថេ បានដកយកកាតមួយសន្លឹកនោះមកហុចឲពួកគេ
នោះឯង។
ក្រោយឃើញច្បាស់អំពីប្រវត្តិរូបរបស់ អ្នកដែល
បញ្ជាឲគេមកលួចថតរូបខ្លួនរួចហើយ រាងតូចបែជា
ញញឹមឡើងដូចបង្កប់នូវអ្វីម៉្យាងនៅក្នុងចិត្ត ទើបសរសេរឆ្លើយតបទៅវិញ។
(ជួយធ្វើឲរូបនោះបែកធ្លាយមុននាងផង..អរមួយទៀត
ធ្វើឲវាល្បីផង)ការឆ្លើយតបបែបនេះតើ ថេយ៉ុងគេចង់
ធ្វើអីឲប្រាកដទៅ។
(បាទអ្នកប្រុសតូចខ្ញុំយល់ហើយ ខ្ញុំលែងរំខានហើយ
អ្នកប្រុសសម្រាកចុះ)
បញ្ចប់ការសន្ទនាភ្លាមកាយតូចក្រោកចេញពីតុសម្អាង
ដើរមកកាន់គ្រែ ទាំងសម្លឹងមើលទៅ ជុងហ្គុកដោយ
ពោលឡើងក្នុងចិត្ត( ប៉ះខ្ញុំបានតែកុំប៉ះមនុស្សដែលខ្ញុំ
ស្រឡាញ់ឲសោះ) វាជាការពិតដែលរាងតូចពេលនេះ
បានទទួលស្គាល់ថាខ្លួនឯង បានស្រឡាញ់នាយ
ហើយ បើទោះបីជាដឹងយ៉ាងច្បាស់ថានាយមិនសូម្បី
និងគិតថាមានវត្តមានគេនៅក្បែរខ្លួនក៏ដោយ ហើយ
រាងតូចរិតតែអាណិតនិងស្រឡាញ់ជុងហ្គុកថែមទៀត
នៅពេលដែលដឹងថា ជុងហ្គុកបានកើតជំងឺមួយនោះ
តើនាយជួបនិងរឿងអ្វីខ្លះទៅកាលពីមុន នាយបាន
ឆ្លងកាត់និង អ្វីមកទើបអាចឈានដល់កើតជំងឺដ៏សា
ហាវមួយនេះ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
