«ប្រាប់មក! ថាមិត្តម្នាក់នោះជាប្រុសឬស្រី»ជុងហ្គុក
ចាប់ស្មាររាងតូចទាំងសងខាងជំរឹតសួរជាមួយទឹកមុខ
មិនពេញចិត្ត ឃើញដូចនេះ រាងតូចកើតឆ្ងល់មកភ្លាម
ទើបក្រលាស់ដៃនាយចេញហើយឆ្លើយដោយរលូន
យ៉ាងត្រជាក់ស្លឹម។
«គេជាមនុស្សប្រុស...យ៉ាងម៉េចលោកគិតថាខ្ញុំនិង
យ៉ាងម៉េច មិញចាំបាច់សម្ដែងធ្វើអីបើគ្មានអ្នកណា
ផងនិង»នាយតូចជ្រួញចញ្ចើម ដាក់នាយហើយចង់
ដើរចេញត្រឡប់ទៅវិញតែ ជុងហ្គុកបែជានិយាយ
ប៉ុន្មានឃ្លានេះមកធ្វើឲរាងតូចដែលកំពុងបែរខ្នងដាក់
នាយនោះត្រូវបើកភ្នែកឡើងទាំងបេះដូងលោតញាប់
«ត្រូវហើយ...ចាប់ពីពេលនេះតទៅមិនបាច់សម្ដែង
ទៀតទេ...ព្រោះវាធ្វើឲឯងពិបាកក្នុងការបញ្ចេញ
អារម្មណ៍...យើងក៏លែងសម្ដែងទៀតដូចគ្នា»ក្រោយ
នាយនិយាយរួច ក៏ដើរបើកទ្វាចាកចេញបាត់ បន្សល់
ទុកអារម្មណ៍ហេងហាងឲរាងតូច នៅម្នាក់ឯងគេមាន
អារម្មណ៍ថា ដូចកំពុងលង់ទឹកយ៉ាងចឹង វាហាក់ថប់ៗ
ដៃតូចក៏ប្រែជាញ័រ មួយរំពេច។
_____មាត់ទន្លេ
វេលាយប់ម៉ោង11 នៅក្នុងសួនច្បារដែលមានភ្លើង
អំពូលដាក់បំភ្លឺតាមក្រោមដើមសាគូរ៉ា ដែលបែកមែក
សាខាទម្លាក់មកនូវ ស្រទាប់ផ្កាជ្រុះរុះ រោយមកមួុយៗ
ក្នុងពេលនេះ កាយតូចជីមីនបែរជា កំពុងអង្គុយលើ
កៅអីឈើ ដែលគេដាក់ដង្ហែតាមនោះ លើកបង្អក
ស្រាខ្លួនឯងអស់ជាច្រើនដប ព្រោះបើមើលទៅលើ
ដីគឺឃើញដបដែលអស់ស្រា ជ្រុះរាយប៉ាយ។
ភ្នែកតូចប្រឹងបើកឡើងសម្លឹងមើលទៅឆ្ងាយ ទាំង
សភាពស្រវឹងជោគ ក្រោយពីលើកបង្ហើយអស់មួយ
ដបចុងក្រោយ ដៃខ្លីៗក៏ទម្លាក់ដបនោះទៅដីទៀត។
រួចមករាងតូចក៏ស្រវាលូកយកទូរសព្ទ័នៅក្នុងហោប៉ៅ
មកចុច ខល ទៅលេខរបស់ វ៉ុនយ៉ុងដែលមាននាម
ជាបងជីដូនមួុយនោះ ហលយបន្តនិយាយទាំងសម្លេង
ងុលៗបែបមនុស្សស្រវឹង។
«អាឡូ...បងវ៉ុន..បងជួយមកទទួលខ្ញុំបន្តិច..បានទេ»
វាចារួចទើបឮសម្លេងឆ្លើយតបមកវិញរបស់ វ៉ុនយ៉ុង
តាមខ្សែរទាក់ទងម្ខាងទៀត។
(..ជីមីន ឯងកើតអីនិង ម៉េចបានជាសម្លេងដូចមនុស្ស
ស្រវឹងជោគបែបនេះ...ឯងនៅកន្លែងណាបងទៅ
ទទួល)វ៉ុនយ៉ុង
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
