«ឆាប់ទៅបន្ទប់កាមេរ៉ា ភ្លាមតើមានរឿងអ្វីកើតឡើង បានជាមានអ្នកចាក់វីដេអូនេះឡើង...ពេលនេះត្រូវ
បិទការផ្សាយផ្ទាល់ជាបន្ទន់!ឆាប់ឡើង!»អ្នកចាត់ការ
កម្មវិធី បាននិយាយតាមកាសទាក់ទង យ៉ាងស្លន់ស្លោ
នៅម្ខាងឆាក ទៅកាន់ក្រុមការងារដែលប្រចាំការនៅ
កន្លែងនីមួយៗឲ ចាត់ចែងបិទការផ្សាយផ្ទាល់ បើមិន
អញ្ចឹងទេ គ្រប់យ៉ាងនិងវីវរមិនខាន។
ងាកមកមើលពីសភាពនូវខាងក្នុងបន្ទប់កាមេរ៉ា វិញ
អ្នកដែលអង្គុយចាក់វីដេអូ គឺជាកូនចៅរបស់គីមស្សាវរី
គេបាន រៀបចំមួយចប់ ពេលនេះចាប់ផ្ដើមបញ្ចេញព័ត៌
មានរបស់ជុហ្គុកវិញម្ដង ដោយមានរូបភាពរបស់
ជុងហ្គុកកំពុងសន្លប់ស្ដូកស្ដឹងលើគ្រែពេទ្យ សភាពគឺ
ស្លេកស្លាំង។
មិនទាន់និងបានចាក់វាឡើងផងការផ្សាយផ្ទាល់ត្រូវ
បានបិទចោលទាំងស្រុង ប្រពន្ធ័កុំព្យូទ័រនៅក្នុងកម្មវីធី
ត្រូវហេកឲខូចខាតទាំងអស់ ក្នុងបន្ទប់នេះកុំព្យូទ័រចាប់
ផ្ដើមរលត់ម្ដងមួយៗ ធ្វើឲគេ ចលាចលភ្នែកសតែម្នាក់
ឯង ភ្លាមៗសន្ធឹកជើងរបស់មនុស្សមា្នក់បានដើរមក
ឈប់ពីខាងក្រោយខ្នងគេ លើកកៃកាំភ្លើងវ៉ៃចំកញ្ចឹង
ក បណ្ដាលឲសន្លប់ភ្លាមមិនចាំយូរ។ ក្រោយគេសន្លប់
បាត់មនុស្សក្នុងឈុតខ្មៅនេះបានអូស បុរសនោះមក
ដាក់ខ្នោះឲជាប់ជាមួយបង្កាន់ដែជណ្ដើរក្បែរផ្លូវចុះ
រួចបន្លឺសម្ដីឡើង:
« ស្រមោចមួយក្បាលនេះទុកជាកាដូរឲនាងចុះ!»
និយាយរួចក៏ចាកចេញទៅបាត់។
———___បន្តិចក្រោយមក ក្រុមការងារបានរត់មក
ដល់តែអ្វីៗត្រូវបានដោះស្រាយរួចរាល់ ពួកគេបាន
ឃើញតែបុរសម្នាក់នោះនូវសន្លប់មានដៃជាប់ខ្នោះ
រាងកាយទន់ដូចត្រកួនត្រូវថ្ងៃ។
—-___...សកម្មភាពខាងលើឆាក
ទោះបីជាហ្វេនៗមិនបានរករឿងអ្វីពិតមែន តែក៏មិន
អាច គេចពីអ្នកការសែតបានដែរ ម្នាក់ៗរត់មកឈូរឆរ
ដូចត្រពាំង រកតែក្រុមអង្គរក្ស នៅខាងក្រោមទប់មិន
ចង់ជាប់ ចំណែកអ្នកទាំង4វិញត្រូវបាន នាំដោយអ្នក
ចាត់ការរបស់ពួកគេចុះពីលើឆាក អមដោយមូយ៉ុង
ជាមួយអង្គរក្ស 3នាក់ទៀតរាំងស្កាត់បណ្ដើរ បាំងភ្នែក
ពួកអ្នកការសែតបានមកដល់ក្នុងឡាន ព្រោះដោយ
សារតែភ្លើងក្នុងកម្មវិធីត្រូវរលត់នោះទើបពួកគេមើល
មិនសូវឃើញច្បាស់។
VOUS LISEZ
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
