«......ថើបបងបន្តិចបានទេ បងអស់កម្លាំងណាស់»
«ថា..ថាម៉េច...លោកឈឺមែន និយាយអីអញ្ចឹង»ដៃ
តូចចុចមើលគ្រោង គ្រឿងពេជ្យថ្មីបណ្ដើរ ពោល
រដាក់រដុបថ្ពាល់ប្រែជា ក្រហមព្រឿង ក្រោយស្ដាប់
ឮសម្ដីរបស់ប្ដីខ្លួន។
អ្នកជាប្ដីវិញឮប្រពន្ធតូច របស់ខ្លួនឆ្លើយដូចនេះភ្លាម
ក៏ញញឹមឡើងទាំងភ្នែកបិទជិតនោះ ហើយនិយាយ
តភ្លាមៗ។
«ក្រែងថា ស្រឡាញ់ប្ដីណាស់ហី មុននេះហ៎..ចឹងថើប
ប្ដីបន្តិចមក....ឬ...ក៏ចង់ឲប្ដីថើបវិញ...»ជុងហ្គុករហ័ស
ក្រោកចេញពីភ្លៅនាយតូច ហើយផ្ដួលខ្លួនថេយ៉ុងទៅ
និងពូក ទាំងដែលមាននាយនៅសង្គ្រប់ពីលើជាប់។
កែវភ្នែកតូចៗមួយគូរ ប្រឹងមើលទៅកាន់មុខសង្ហារ
របស់អ្នកជាប្ដី ធ្មេចបើកៗភ្លាមនោះ នាយតូចនិយាយតិចៗដាក់នាយ ស្របពេលបេះដូងខ្លួនឯនេះ
សឹងតែលោតចេញមកក្រៅទៅហើយ។
«លោក..លោកចង់ធ្វើស្អីនិងខ្ញុំផ្ញើរការងារឲបុគ្គលិក
មិនទាន់រួចទេណា មកលេងអីឆ្គួតៗអញ្ចឹង..ក្រោកៗ
ចេញភ្លាម»សម្ដី មិនសហការណ៍និងទឹកមុខនោះទេ
រាងតូចអឺយ.... មើលចុះ ទឹកមុខបញ្ជាក់ច្បាស់ៗថាកំ
ពុងតែលង់ស្រឡាញ់គេខ្លាំងហើយ។
ជុងហ្គុកញញឹមហើយបន្ដនិយាយសាកចិត្តនិងប្រពន្ធ
ខ្លួនបន្តទៀត៖
«ឲបងក្រោក ទាល់តែមានអ្វីប៉ះប៉ូវសិន»ជុងហ្គុក
«គ្មានអ្នកណាប្រើឲលោកមកទ្រោបលើខ្ញុំទេណា
ហេតុអីចាំបាច់ត្រូវមកប៉ូវសងស្អី ដូចខ្ញុំជំពាក់លោក
ពីពេលណានោះ»ថេយ៉ុង
«ត្រូវតែជំពាក់ចឹងហើយ ឥឡូវបងឲជម្រើសពីរ ទី1
ត្រូវថើបសង ទី2គ្រាន់តែនិយាយពាក្យថាអូនៗ
ចំពោះខ្លួនឯង កុំនិយាយពាក្យខ្ញុំៗទៀត តើអូនជ្រើស
យកមួយណា?»ជុងហ្គុក
«មិន..មិនយកមួយណាទាំងអស់...ក្រោក...»នាយ
តូចប្រកែកទាំងរើបម្រាស់ប្រុងងើបចេញតែត្រូវ
ជុងហ្គុក ចាប់ដៃទាំងសងខាងជាប់ ហើយខពេលនេះ
ផ្ទៃមុខអ្នកទាំងពីរគឺនៅជិតគ្នាបំផុត។
«អូនមិនបាច់ជ្រើសក៏បាន តែទង្វើអូនធ្វើឲបងដឹងពី
ចម្លើយបាត់ទៅហើយ ខ្សែរដៃនេះបងជាអ្នកពាក់ឲ
អូនពេលដែលអូនគេងលក់នៅលើតុ ចាំបងងូតទឹក
ពេលមួយនោះ អូនច្បាស់ជាដឹងខ្លួនឯងច្បាស់ថា
អូនមិនបានទិញវាមកទេ តែអូននៅតែពាក់វាមកដល់
ពេលនេះ អូនមើលទៅមើលតើវាពិតឬអត់»ជុងហ្គុក
ចាប់ដៃរាងតូចលើកឡើងម្ខាងបង្ហាញខ្សែរដៃគូស្នេហ៍
ដែលនាយនិងរាងតូចពាក់គឺដូចគ្នា100%។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
