«អរគុណអ្នកប្រុសណាស់»ក្រោយបញ្ចប់ការជួបជុំ
រួចជុងហ្គុកបានដើរឡើងទៅខាងលើវិញជាមួយរាង
តូច ឯនាយវិញលួចញញឹមតិចៗចេញមក។
________
អាកាសធាតុយប់នេះ ដូចមិនសូវអំណោយផល
សោះ ពពកចាប់ផ្ដើមដុំខ្មៅៗពេញផ្ទៃមេឃ មានទាំង
ផ្លេកបន្ទោលស ស្ញាចចាំងព្រៀកៗ ខ្យល់បោកបក់
ខ្លាំងៗ បន្តិចក្រោយមកព្រះភិរុណក៏ បានទម្លាក់ខ្លួនចុះ
មកដល់ផ្ទៃប្រទេសកូរ៉េទាំងមូល ធ្វើឲយប់មួយនេះ
ចុះត្រជាក់ស្លឹម ដូចរដូវធ្លាក់ព្រិល។
នៅក្រោមខ្សែរភ្លៀងប្រដេញគ្នាជាជួរ នោះក៏បាន
បង្ហាញឲឃើញអំពីវត្តមានរបស់ ក្រុមមនុស្សពាក់
អាវភ្លៀងពណ៌ខ្មៅពាក់ស្រោមមុខចចក ប្រដាប់
ដោយកាំភ្លើងគ្រប់ដៃ ចំណែកនៅនិងជើងខោរក៏
មានកូនកាំបិតស្នៀតតូចៗម្នាក់មួយ ចងស្នាប់ខ្សែរ
ហើយបើមើលតាមចំនួនមនុស្សទាំងនេះគឺមានចំនួន
50នាក់។
ក្បួនដំណើរដ៏ ធំមួយនេះត្រូវបានរត់ចូលទៅដល់
ធានាគារដែលជាកន្លែងផ្ទុកលុយដ៏ច្រើនមហាសាល
របស់កូរ៉េខាងត្បូង ហើយក្រុមមួយនេះគឺច្បាស់
ណាស់ថាជាក្រុមចោរ ។ ក្រោយពេលសម្រុកទៅ
ដល់ភ្លាម ពួកចោរទាំងនោះបានបាញ់ប្រហាសន្តិសុខ
យាមនៅនិងមុខធានាគារឲដួលដេកស្លាប់ គរគ្នា បើ
ទោះបីជាសន្តិសុខមានគ្នាច្រើនក៏ពួកគេមិនអាចទប់
ទល់និងពួកចោរទាំងនេះបានឡើយ។
មួយសន្ទុះក្រោយមកដំណឹងមួយនេះត្រូវបានឮទៅ
ដល់ក្រុមប៉ូលីសប្រចាំសេអ៊ូល ទើបមេបញ្ជាការ
ប៉ូលីសបានចាត់ក្រុមបង្ក្រាប ក្រុមសង្គ្រោះ ក្រុមការ
ពារ ចេញឡានទៅយ៉ាងប្រញាប់។
ប៉ុន្មាននាទីក្រុមប៉ូលីសក៏បានមកដល់និងបានឡោម
ពទ្ធ័ពីខាងក្រៅធានាគារគ្រប់ច្រក មិនឲសល់មួុយ
ប្រឡោះឡើយ។ងាកមកមើលខាងក្រុមចោរដែល
នៅខាងក្នុងឯនេះវិញ ពួកវាបានបាញ់សម្លាប់សន្តិសុខ
ដែលនៅខាងក្នុងឲស្លាប់រាបដូចកន្ទេល ពោលគឺ
ឈាមហូរឲក្រហមច្រាលពេញឥដ្ឋការ៉ូ ខ្ទៀតប្រលាក់
ជញ្ជាំងដូចយកឈាមមកជះ ។ ក្រោយសម្លាប់មនុស្ស
នៅក្នុងនេះអស់ មេក្រុមចោរម្នាក់ដែលជាមនុស្សស្រី
បានចូលទៅអង្គុយគងទាក់ខ្លា នៅខាងមុខកុំព្យូរទ័រ
ហើយហេកកាមេរ៉ាសុវិត្ថភាព ឡាយនិយាយគម្រាម
ជាសាធារណៈ ឲមនុស្សគ្រប់គ្នាបានឃើញ។
YOU ARE READING
រឿង Wife position(ដំណែងប្រពន្ធ❤️🔥)
Actionកុលាបតែងមានបន្លា បើហ៊ានប៉ះវានិងមុតដៃហើយមនុស្សក៏ដូចគ្នាដែរ ។ស្នេហាកើតចេញពីការស្រឡាញ់រវាងមនុស្សពីនាក់ ចុះបើ កើតចេញពីការសន្យារបស់មនុស្សបួននាក់វិញ តើស្នេហាមួយនោះនិងទៅជាយ៉ាងណា.... «សប្បាយសិនចុះ លោកប្ដី បន្តិចទៀត រកតែផ្លូវចូលផ្ទះមិនឃើញផង ហឹស!ហឹស!ហឹស!» អីយ...
