💓ភាគបញ្ចប់💓

Start from the beginning
                                        

       ព្រឹកថ្ងៃថ្មី សម្លេងបក្សាបក្សី ហើរជុំវិញអាកាស ជាមួយផ្ទះធំស្កឹមស្កៃរស់នៅតែពីនាក់ប្ដីប្រពន្ធពិតជាអផ្សុកណាស់ ដូច្នេះនីគីបានជួលមនុស្សមកនៅទីនេះ មានទាំងអ្នកធ្វើអាហារ ធ្វើការផ្ទះផង គ្រាន់កំដរជុងវ៉ុនពេលនាយទៅធ្វើការ។
      ពេលព្រឹកព្រលឹម សម្លេងបម្រះខ្លួនរបស់នាយសង្ហា ភ្ញាក់ពីព្រលឹមស្រាប់តែបាត់ប្រពន្ធ មិនជឿថាគេចុះទៅធ្វើអាហារនោះទេ ព្រោះកាលពីយប់មិញគេក៏នៅដល់យប់ជ្រៅដែរ
"អូនភ្ញាក់លឿនយ៉ាងនេះ?"នាយដើរទៅអោបរាងតូចពីក្រោយពេលដែលនាយតូចនៅឈរស្រូបយកខ្យល់នៅយ៉រមុខផ្ទះ
"មកពីបងគេងយូរនោះទេ"
"អូនយ៉ាងម៉េចហើយ មានឈឺត្រង់ណាទេ?"
"អូនមិនអីទេ"
"អូនពូកែណាស់"
"កាលពីមុន អូនមិនស្មានថាបានបងអោបអញ្ចឹងទេ"
"ដូច្នេះចាប់ពីពេលនេះបងនឹងអោបអូន អោបអោយជាប់បែបនេះ"
"អោបជាប់ពេកអូននឹងថប់ដង្ហើម"
"បងប្រើក្ដីស្រលាញ់អោបអូន មិនឈឺនោះទេ"
"នឹកដល់រឿងកាលពីមុនបងល្ងីល្ងើណាស់"
"បើបងល្ងីល្ងើ អញ្ចឹងអូនល្ងីល្ងើជាងបងទៅទៀតដែលស្រលាញ់បង"
"អរគុណអូនដែលតស៊ូស្រលាញ់បង"
"អូនល្ងង់ណាស់"
"បានហើយ ម៉ោះចូលក្នុងទៅ ព្រឹកនេះមានអ័ព្ទច្រើន ប្រយ័ត្នអូនឈឺ"
"ចង់គេចឬ?"
"មានឯណា ម៉ោះបងបី"
"អូនបានធ្វើអាហារសម្រាប់បងរួចហើយ នៅខាងក្នុង"
"អូនអ្នកធ្វើឬ?បងខំជួលអ្នកបម្រើមកណា"
"ព្រឹកដំបូងគេថាអោយស្វាមីញ៉ាំអាហារស្នាដៃប្រពន្ធទើបស្វាមីស្រលាញ់ប្រពន្ធរហូត"
"ពិតមែន?អញ្ចឹងបងត្រូវស្រលាញ់អូនជារៀងរហូតហើយ"
"មិនចង់ឬ?"
"ក្រែងធ្វើអាហារអោយបងស្រលាញ់?អញ្ចឹងបងស្រលាញ់រហូតហើយនេះ បងស្រលាញ់អូន"
"អូនក៏ស្រឡាញ់បងដែរ ជុប"
       ទោះពេលវេលានៅក្នុងអតីតកាលពិបាកនឹងបំភ្លេច តែយើងអាចកែច្នៃបច្ចុប្បន្នដើម្បីបំពេញចន្លោះខ្វះខាតកាលពីអតីតកាលបាន ដូចជានីគីពេលនេះបានរីករាយធ្វើគ្រប់យ៉ាងដើម្បីអោយជុងវ៉ុនមានក្ដីសុខ មិនអោយគេមានអារម្មណ៍ថាសោកស្ដាយដែលបានផ្ដល់ឱកាលអោយនាយម្ដងទៀត មានតែពាក្យថាអរគុណដែលពេលនោះគេបានផ្ដល់ឱកាសអោយប្រុសម្នាក់នេះ។
                   (ដឹងខ្លួនខុសចេះកែប្រែ)

       ព្រឹកថ្ងៃថ្មី សម្លេងបក្សាបក្សី ហើរជុំវិញអាកាស ជាមួយផ្ទះធំស្កឹមស្កៃរស់នៅតែពីនាក់ប្ដីប្រពន្ធពិតជាអផ្សុកណាស់ ដូច្នេះនីគីបានជួលមនុស្សមកនៅទីនេះ មានទាំងអ្នកធ្វើអាហារ ធ្វើការផ្ទះផង គ្រាន់កំដរជុងវ៉ុនពេលនាយទៅធ្វើការ។      ពេលព្រឹកព្រលឹម សម្លេងបម្រះខ...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

____________ចប់______________

     សូមអរគុណសម្រាប់ការចំណាយពេលវេលាដ៏មានតម្លៃអានសាច់រឿងមួយនេះតាំងពីដើមដល់ចប់ បើមានកំហុសឆ្គងត្រង់ក្លែងណាមួយសូមមេត្តាអធ្យាស្រ័យ និងសូមអភ័យទោសចំពោះភាពរអាក់រអួលនឹងការរង់ចាំយូរ ។ ជួបគ្នានៅរឿងក្រោយៗទៀត bye!😚❤️

You've reached the end of published parts.

⏰ Last updated: Feb 04 ⏰

Add this story to your Library to get notified about new parts!

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Where stories live. Discover now