ពិធីបុណ្យសពជុងវ៉ុនត្រូវបានប្រព្រត្តឹឡើងក្នុងបរិវេនផ្ទះត្រកូលយ៉ាង កាលពីល្ងាចថ្ងៃកើតហេតុនោះអ្នកស្រីយ៉ាងបានមក គាត់តក់ស្លុតខ្លាំងតែមិនរករឿងបន្ទោសអ្នកណាក្នុងគ្រួសារត្រកូលម៉ូរ៉ាទេ គាត់យល់ថាគ្រាន់តែជាឧប្បត្តិហេតុ ប៉ុន្តែគាត់សុំយកជុងវ៉ុនទៅធ្វើបុណ្យនៅផ្ទះគាត់វិញ នឹងសុំផ្ដាច់ទំនាក់ទំនងដោយដកភាគហ៊ុននឹងរើរចេញទៅរស់នៅក្រៅប្រទេសទាំងគ្រួសារតែម្ដង។
ចំណែកនីគីនាយត្រូវរបួសត្រង់ក្បាល វាមិនខ្លាំងពេកទេតែដោយនាយមិនព្រមលាងរបួសទើបនាយអស់ឈាមច្រើន ត្រូវបញ្ជូនទៅព្យាបាលសន្លប់ជាច្រើនថ្ងៃទាល់តែពីធីបុណ្យសពជុងវ៉ុនចប់ទើបនាយដឹងខ្លួនវិញ។ ពិធីបុណ្យដែលគ្មានវត្តមានស្វាមីចូលរួម សាងជាចម្ងល់និងចំណីរមាត់របស់អ្នកចូលរួមដែរ ជាពិសេសពេលគ្រួសារយ៉ាងទទួលមកជុងវ៉ុនមកធ្វើបុណ្យវិញមិនមែនគ្រួសារម៉ូរ៉ា
នីគី រយ:ពេល49ថ្ងៃមកនេះនាយមិនដែលទៅណាសោះ មិនចេញក្រៅ សូម្បីតែដើរក្នុងផ្ទះ នាយសម្ងំក្នុងបន្ទប់យំរហូតឃាំខ្លួនឯង ជាប់គាំងជាមួយនិងវិបដិសារី រូបភាពថ្ងៃកើតរឿង ពាក្យសម្ដីស៊ុននូជេរប្រមាថប្រទេចផ្ដាសារនាយ នាយចាំទាំងអស់ ពេលខ្លះធ្លាប់គិតខ្លី តែមានអ្នកមកជួយទាន់ បានបញ្ជូនដំណឹងនេះអោយអ្នកស្រីម៉ូរ៉ា គាត់ក៏បញ្ជាររុះរើសបន្ទប់នីគី យកសម្ភារៈចេញទាំងអស់ ពិសេសរបស់មុតៗដែលអាចបង្ករគ្រោះថ្នាក់បាន គាត់ដឹងថានីគីខូចចិត្ត ឈឺចាប់ខ្លាំងតែគាត់បណ្ដាយសិនព្រោះដឹងថានីគីមានជំហ៊ររឹងមាំ នាយមានទំនួលខុសត្រូវច្រើនទៀតក្នុងនាមជាកូនទោលក្នុងគ្រួសារ។
ថ្ងៃនេះជាថ្ងៃគម្រប់ខួប49ថ្ងៃរបស់ជុងវ៉ុន កម្មវិធីរៀបចំធ្វើនៅបរិវេនទីបញ្ចុះសពរបស់គេផ្ទាល់តែម្ដង ព្រឹកនេះ អ្វីៗកើតឡើងខុសពីសព្វមួយដង នីគីភ្ញាក់ឡើងតាំងពីព្រលឹម រៀបចំខ្លួនស្អាតបាទ ស្លៀកឈុតខ្មៅ ចេញទៅបាត់តាំងពីព្រឹក ដោយមិនអោយដំណឹងទៅអ្នកណាសោះ
"នីគី!នីគីទៅណា?"អ្នកស្រីម៉ូរ៉ាពិតជាភ័យណាស់ គាត់តាមសួរអ្នកបម្រើគ្រប់គ្នាគ្មានអ្នកណាដឹង ថ្ងៃនេះជាថ្ងៃទីមួយដែលនាយចេញពីផ្ទះបន្ទាប់ពី49ថ្ងៃ មិនទៅពិធីបុណ្យជុងវ៉ុនតើនាយទៅណា?
លុះដល់ម៉ោង12ថ្ងៃត្រង់កម្មវិធីបានចប់សព្វគ្រប់ ភ្ញៀវក៏ចេញទៅអស់ដូចគ្នា ទើបមានឡានឃ្លុបពណ៍ខ្មៅមួយបរចូលមក ស្លាកលេខក្រហមមើលឃើញហើយស្គាល់ច្បាស់ណាស់ថាជារបស់អ្នកណា អ្នកស្រីម៉ូរ៉ាមិនចាំយូរក៏រត់ទៅសួរនាំ
"នីគីកូន ទើបមកពីណាហ៎ាកូន?"អ្នកស្រីសួរនាំដោយក្ដីបារម្ភ នាយមិនឆ្លើយតបគ្រាន់តែសម្លឹងមកគាត់ជាមួយកែវភ្នែកសុំអភ័យទោសប៉ុណ្ណោះរួចហើយបែរខ្នងបើកទ្វាឡានយករបស់មួយចំនួនចេញមក
"ខ្ញុំទៅយករបស់មួយចំនួនអោយជុងវ៉ុនប៉ុណ្ណោះ"នាយនិយាយដោយសំលេងញ័រ រង្វង់ភ្នែកក្រហមហើមលិបដូចទើបតែយំហើយ ដើរតម្រង់មកកាន់ផ្នូររបស់ជុងវ៉ុន
"មិនដឹងជាមកធ្វើស្អី អាមនុស្សចង្រៃ!"
"ស៊ុននូ!"សុងហ៊ុនគោះខ្នងឃាត់ គេដឹងថាស៊ុននូខឹងស្អប់នីគីខ្លាំងណាស់ គេក៏មិនលើកលែងទោសអោយនីគីដែរ តែរឿងវាបានកើតឡើងហើយ នីគីផ្ទាល់ក៏មិនបានតាំងចិត្ត នាយក៏ខូចចិត្តណាស់ដែរ ពិសេសគឺគ្រួសារយ៉ាងមិនបានរករឿងទេ ទោះអោយស៊ុននូទៅឡូឡាក៏គ្មានកើតការជាប្រយោជន៍អីដែររស់នៅម្នាក់ម្ខាងរៀងខ្លួនទៅមិនល្អទេឬ?
"ហឹស!"ស៊ុននូសម្លឹងមុខសុងហ៊ុន ដៀងភ្នែកសម្លក់នីគីរួចក៏ដើរចេញទៅបាត់ ។
ទាំងសម្លេងទាំងកាយវិការនីគីបានដឹងនឹងមើលឃើញ នាយបានត្រឹមបង្ហូរទឹកភ្នែករលីងរលោងតាមកន្ទុយភ្នែក ក្នុងចិត្តពិតជាចង់យំ លុតជង្គង់និយាយប្រាប់ស៊ុននូណាស់ថានាយក៏ខូចចិត្ត នាយពិតជាខូចចិត្តខ្លាំងណាស់តែនិយាយមិនចេញ ក្នុងទ្រូងវាឈឺចាប់អួលណែនថប់ៗដង្ហើមរកតែស្លាប់ប៉ុណ្ណោះ ម្យ៉ាងទៀតអ្នកដែលនាយគួរតែលុតជង្គង់សុំទោសពិតប្រាកដនោះជាជុងវ៉ុនគឺជុងវ៉ុនតែម្នាក់ប៉ុណ្ណោះ តើនាយអាចមានឱកាសដែរទេ?
នីគីតម្រង់ដំណើរដោយមិនអើពើជាមួយអ្នកណាទាំងអស់ ក្នុងដៃមានកាន់បាច់ផ្កាពីរបាច់រួមទាំងពានរង្វាន់និងលិខិតសសើរមួយតើនាយបានវាមកពីណា? គឺកាលពីព្រឹកមិញ..អត់ទេគឺយប់មិញ នីគីបានទទួលទូរសព្ទ័ពីមនុស្សម្នាក់និយាយថាជាអ្នករៀបចំកម្មវីធីប្រគួតពាន់វង្វាន់អ្នកតែងនិពន្ធប្រលោមលោកឆ្នើមដែលនាយតូចយកទៅដាក់ប្រគួតកាលពីជាងពីរខែមុនអោយទៅទទួលរង្វាន់ វាចំថ្ងៃដែលខ្សែរភាពយន្តប្រលោមលោកខ្នាតតូចរបស់ជុងវ៉ុនផ្សាយចេញតែម្តងទើបពួកគេធ្វើឡើងនៅក្នុងរោងកុន សម្ភោធចាក់បញ្ចាំងរឿងនោះចប់ទើបពួកគេអោយនីគីឡើងទៅទទួលរង្វាន់ជំនួស។
នីគីឡើងទៅនាយមិនបាននិយាយអ្វីច្រើនទេព្រោះនាយបានយំគឺយំខ្លាំងតាំងពីចាក់រឿងភាគដំបូង កាលពិតរឿងនេះនិយាយពីខ្សែរជីវិតពិតរបស់នាយតូចតែម្ដង ពិសេសសាច់រឿងរៀបរាប់ពីទុក្ខលំបាកមនុស្សដែលលួចស្រលាញ់គេតែម្ខាង គេមិនស្រលាញ់តបវិញមធ្យមតែធ្ងន់ធ្ងរនោះគឺគេស្អប់ខ្លួនយើងកប់ឆ្អឹង ទម្រាំតែរៀបការតួអង្គហាណា(តួអង្គស្រី)ត្រូវតួរប្រុសធ្វើបាបសព្វសារពើទាំងឃុំខ្លួនទាំងជាន់ឈ្លីកិត្តិយសតែសំណាងល្អភាគបញ្ចប់ចុងក្រោយជា happy ending តួអង្គប្រុសតួអង្គស្រីរស់នៅជុំគ្នាយ៉ាងសុខសប្បាយ ខុសពីជីវិតពិតរបស់ពួកគេដែលត្រូវរស់នៅបែរបាក់ម្នាក់ស្លាប់ទៅអស់ទោសអស់សោកម្នាក់ទៀតរស់នៅដូចស្លាប់ទាំងរស់។ ដោយសារមរណភាពជុងវ៉ុនមិនអាចផ្ដល់ចំណាប់អារម្មណ៍បានទើបពួកគេចាក់បទសម្ភាសន៍ខ្លីៗដែលថតនៅថ្ងៃផ្សារទំនើបនោះឡើងវិញ ឃើញរូបភាពរបស់ជុងវ៉ុន នីគីមានតែយំនាយយំខ្លាំងជាងមុនពិសេសពេលនឹកឃើញដល់ថ្ងៃនោះនាយយល់ច្រឡំលើគេធ្វើបាបគេខ្លាំងបំផុត តើនាយអាចមានឱកាសសុំទោសគេបានម្ដងទៀតបានទេ?
*តើអ្វីជាវត្ថុជម្រុញចិត្តអោយអ្នកសសេររឿងនេះ?*
*គឺវាជារឿងពិតរបស់ខ្ញុំ ខ្ញុំបានស្រលាញ់មនុស្សម្នាក់ដែលចាត់ទុកខ្ញុំដូចជាប្អូនប្រុសរបស់គាត់ដែលមិនដែលផ្លាស់ប្ដូរ*
*អ្វីដែលសោកស្តាយបំផុតក្នុងជីវិតរបស់ខ្ញុំ?គឺខ្ញុំបានស្រលាញ់គាត់ ទាំងដែលគាត់មិនដែលចង់ស្រលាញ់ខ្ងុំម្ដងសោះក្នុងជីវិតរបស់គាត់ ខ្ញុំតែងតែចង់ចាកចេញខ្ញុំតែងតែចង់ស្អប់គាត់ តែខ្ញុំធ្វើមិនបាន មែនហើយព្រោះតែខ្ញុំស្រលាញ់គាត់ តែខ្ញុំជឿថាថ្ងៃណាមួយខ្ញុំប្រាកដជាអាចធ្វើបានហើយមិនអោយគាត់ឃើញមុខខ្ញុំទេ សូម្បីតែការសុំទោស...
*តើលោកមានពាក្យចុងក្រោយនិយាយទៅកាន់គាត់ទេ?
*មាន! ខ្ញុំចង់ប្រាប់គាត់ថា កុំដេញខ្ញុំចេញអី ព្រោះខ្ញុំកំពុងតែចាក់ចេញហើយ កុំសុំទោសខ្ញុំអី ព្រោះខ្ញុំស្ដាប់មិនឮអ្វីដែលគាត់និយាយមកកាន់ខ្ញុំទេ កុំចង់ឃើញមុខខ្ញុំអី ព្រោះបងបានធ្វើអោយខ្ញុំឆ្អែតឆ្អន់ហើយ។
ក្រោយការសម្ភាសន៍អ្នកគ្រប់គ្នាក្នុងសាលគ្រាន់តែអាចមើលឃើញពីកែវភ្នែកឈឺចាប់នឹងចង់គុំនុំរបស់ជុងវ៉ុនប៉ុណ្ណោះព្រោះថ្ងៃសម្ភាសន៍នោះជាថ្ងៃចុងក្រោយដែលគេសម្រេចចិត្តចាកចេញហើយ មានតែនីគីម្នាក់គត់ដែលយំដោយក្ដីឈឺចាប់ស្ទើរស្លាប់ព្រោះអ្វីដែលគេនិយាយថ្ងៃនោះវាកំពុងតែកើតឡើងហើយ នាយមិនអាចសូម្បីតែឃើញមុខគេទោះបីជាគេនៅឈរក្បែរនាយក៏ដោយ តើមានអ្វីជាការដាក់ទោសល្អបំផុតជាងនេះទៅ ព្រោះនាយមិនអាចសូម្បីតែលុតជុង្គង់សុំទោសគេព្រោះគេមិនបានឮនាយនិយាយទេ
+ត្រឡប់មកបច្ចុប្បន្នវិញ
សម្លេងសម្រិបជើងស្រិបៗកំពុងដើរតម្រង់ទៅមុខផ្នូររបស់មនុស្សជាទីស្រលាញ់ស្នាមញញឹមក្នុងកញ្ចក់រូបថតតូចមួយនៅខាងមុខផ្លាកព្រលឹងហាក់មិនបានលួងលោមចិត្តនាយកម្លោះអោយភ្ញាក់ស្មារតីពីការទួញសោកបាននោះទេ នីគីសម្លឹងរូបថតតូចជាមួយបាច់ផ្ការកូលាបពីរបាច់ក្នុងដៃ ដាក់តម្រាបគ្នាជាមួយពាន់រង្វាន់និងលិខិតសសើរ ទើបយកដៃសសៃរក្រាស់ឃ្មឹកអូសសម្អាតលើរូបថតរបស់គេ
"បងមកហើយ អូនចាំបងយូរទេ? ហឹសៗ"សម្លេងសើច មិនមែនជាសំណើចសប្បាយរីករាយ តែវាជាការសើចចម្អក គឺនាយសើចចម្អកអោយខ្លួនឯង
"ប្រពន្ធសម្លាញ់ អូនពូកែណាស់ មើលចុះទាំងនេះជាសមិទ្ធផលរបស់អូន បងយកមកហើយសប្បាយចិត្តទេ? កាលពីព្រឹកមិញដែលបងមិនបានមករកអូនគឺបងទៅយកវាអោយអូន កុំខឹងបងអីណា តែថា..អូនខឹងបងច្រើនរឿងហើយ ខឹងរឿងមួយនេះឬអូនរឿងមួយមុខទៀតក៏មិនអីដែរហ្ន៎មែនទេ?"នីគីនិយាយដូចជាការលេងសើចតែអ្នកស្ដាប់ឮបែរជាគិតថានាយកំពុងបង្ហាញភាពឈឺចាប់ទៅវិញទេ
"ហ៊ឹម!...ប្រពន្ធសម្លាញ់បងនឹកអូនណាស់ តើប៉ុន្មានថ្ងៃហើយដែលបងរស់នៅបែបនេះ? បងពិតជាមិនអាចទ្រាំបានទៀតទេ ចាត់ទុកថាបងសុំអង្វរអូនទៅចុះ ត្រឡប់មកវិញបានទេ បងពិតជាមិនអាចរស់នៅដោយគ្មានអូនបានទេ"នីគីនិយាយដោយដកដង្ហើមធំ ដាក់ខ្លួនអង្គុយចុះផ្អែកខ្នងនឹងផ្នូររបស់ជុងវ៉ុន
"កាលពីមុខមិនដឹងថាបងបានធ្វើអ្វីទៅលើកអូនខ្លះទេ បងបានសាងភាពឈឺចាប់អោយអូនច្រើនណាស់បងដឹង តែបងក៏សោកស្ដាយដែរ បងស្ដាយខ្លាំងណាស់ដែលមិនបានសារភាពថាស្រលាញ់អូនទាន់ពេល"បើសិនជាវាជាការដាក់ទោស ដូច្នេះនាយបានកែប្រែហើយតើមានអ្វីអាចប្រែប្រួលទេ? សុំតែម្ដងទេ អោយជុងវ៉ុនរបស់នាយមកវិញមក
"អូនដឹងទេ ពេលនៅរៀនអ្វីដែលបងចាំបានជាងគេពីអូនគឺផ្ទៃខ្នង សម្រិបជើងនឹងក្លិនខ្លួនរបស់អូន បងតែងតែលួចមើលអូន មែនហើយព្រោះតែបងស្រលាញ់អូន តែបងកំសាកមិនហ៊ានទទួលស្គាល់ខ្លាចមិត្តចំអក ទើបយកអ្នកផ្សេងមកជំនួសអូន យកការខឹងស្អប់មកបាំងមុខធ្វើបាបអូន ពេលនេះបងដឹងខុសហើយ អោយឱកាសបងម្ដងមក ត្រឡប់មកវិញមកណាបងសុំអង្វរ តែមួយថ្ងៃក៏បានដែរ..ណា អូនណា បងមានរឿងច្រើនណាស់ចង់និយាយជាមួយអូន"នីគីគិតតែរៀបរាប់តាំងពីថ្ងៃដល់យប់ នាយសម្ងំនៅតែផ្នូរជុងវ៉ុនទាល់តែមានអ្ន្មកហៅហើយភ្លៀងធ្លាក់មកទើបនាយព្រមត្រឡប់ទៅវិញ ដោយសន្យាាថ្ងៃស្អែកមកម្ដងទៀត។
![✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]](https://img.wattpad.com/cover/374388973-64-k716664.jpg)