ភាគទី8:មិនបានងរព្រោះមិនបានចង់អោយលួង

418 47 4
                                        

Nishimura Rlckyជាកូនប្រុសទី 2 នៃគ្រួសារម៉ូរ៉ាដែលមានមុខនាទីមើលការខុសត្រូវសាខានៅប៉ារីស។ការពិតទៅបើនីគីមិនទាន់រៀបការគាត់គឺជាអ្នកឡើងកាន់តំណែងជាអគ្គនាយកជំនាន់ថ្មីបន្តពីប៉ាបស់នាយ តែដោយសារមើលឃើញពីសម្ធផលការងារក៏ដូចជាភាពលោភលន់របស់គាត់ទើបលោកតាម៉ូរ៉ានិងប៉ានីគីសម្រេចចិត្តបង្ខំនីគីរៀបការឲ្យលឿនបំផុតទោះនាយខំប្រកែកយ៉ាងម៉េចក៏ដោយ ហើយលោកRlckyនេះហើយជាអ្នកដែលចាប់សង្សារនីគីទៅលាក់ទុកនោះ ព្រោះបើនាយមិនបានរៀបការតំណែងមួយនេះនឹងបានធ្លាក់ទៅលើគាត់ តែមិននឹកស្មានថាថ្ងៃប្រជុំភាគហ៊ុនផ្ទេរដំណែងអគ្គនាយកថ្មី នីគីស្រាប់តែយកលិខិតអាពាហ៍ពិពាហ៍ដណ្ដើមតំណែងពីគាត់ទៅទាំងដែលវានៅខ្វះតែបន្តិចទៀតប៉ុណ្ណោះតំណែងអគ្គនាយកនិងធ្លាក់ដល់ដៃគាត់ទៅហើយ ពិតជាខឹងណាស់។

                    (Nishimura Rlcky )  "តាមវាឲ្យជាប់ បានឱកាសល្អចាត់ការវាឲ្យយើង""បាទ"ពីមួយថ្ងៃទៅមួយថ្ងៃពាក្យថាខឹងប្រែជាកំហឹង។យូរៗក៏ប្រែជាការគុំគួនរួមទាំងនីគីមិននិយាយគោរពគាត់ទៀតនោះជាហេតុធ្វើឱ្យគាត់កាន់តែមានចិត្តគុំចង់កុំចាត់នាយចោលរឹតតែខ្លាំងលែងខ្វល...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

(Nishimura Rlcky )

"តាមវាឲ្យជាប់ បានឱកាសល្អចាត់ការវាឲ្យយើង"
"បាទ"ពីមួយថ្ងៃទៅមួយថ្ងៃពាក្យថាខឹងប្រែជាកំហឹង។យូរៗក៏ប្រែជាការគុំគួនរួមទាំងនីគីមិននិយាយគោរពគាត់ទៀតនោះជាហេតុធ្វើឱ្យគាត់កាន់តែមានចិត្តគុំចង់កុំចាត់នាយចោលរឹតតែខ្លាំងលែងខ្វល់សាច់ញាតិបងប្អូនអ្វីទៀតឡើយ។
ថ្ងៃនេះដោយសារនាយថ្វីប្រហែលបន្តិចចុះខេត្តម្នាក់ឯងជាហេតុធ្វើឱ្យលោកRlckyមានឱកាសចាត់ការនាយបានយ៉ាងងាយបែបនេះ
"គោលដៅបង្ហាញខ្លួនហើយលោកប្រុស"
"តាមចាត់ការគេទៅ"
"បាទ"
បុ័ងៗផាំង
ឡានរបស់នីគីត្រូវបានធ្លាក់ចូលជ្រោះភ្លាមៗពេលដែលនាយបើកគេចគ្រប់ប្រសាចដោយចេតនានោះ
"ឡានពួកវាធ្លាក់ចូលជ្រោះហើយទាន!"
"ល្អលុយយើងបានបាញ់ចូលកុងឯងហើយចេញទៅក្រៅប្រទេសតាមយន្តហោះយើងទៅ"
"បាទ"និយាយហើយបើកចេញពីទីនេះទៅ ឯនីគីពេលដែលធ្លាក់ឡានចូលទឹកភ្លាមៗនាយក៏បំបែកកញ្ចក់នាំជុងវ៉ុនដែលសន្លប់បាត់ស្មារតីនោះចេញមកក្រៅ
"ជុងវ៉ុនៗ"នីគីខ្លួនទទឹកជោគអោនទៅផ្លុំខ្យល់ដង្ហើមតាមមាត់ដើម្បីសង្គ្រោះជីវិតគេ ទោះមាត់និយាយថាស្អប់ប៉ុណ្ណាក៏ចិត្តមិនអាចឈរអោបដៃមើលគេស្លាប់បានដែរ
"ខិ ខិ"ជុងវ៉ុនដឹងខ្លួនមកឈ្លួកទឹកត្រូវបាននាយបែរ
ឱ្យគេផ្អៀងដើម្បីឲ្យទឹកហូរចេញឲ្យអស់
"រស់ហើយ!"ជុងវ៉ុនសើច មិញស្មានតែធ្លាក់ទឹកស្លាប់បាត់ហើយតើមនុស្សមិនចេះហែលទឹកផង
"យើងជាអ្នកជួយឯងមិនអរគុណយើងទេហេស"
"ហិហិ អរគុណ បងជាវីរៈបុរសរបស់ខ្ញុំ ជុបៗ"ជុងវ៉ុនបូញមាត់fly kiss ដាក់នាយ មើលចុះខ្លួនទទឹកជោគបបូរមាត់ស្លេកមើលតែមនុស្សអត់ឈាមហើយនៅមានចិត្តច្រឡឹមដាក់នាយទៀតពិតជាគួរឱ្យចង់ទះមែន
"ផាច់!ច្រឡឹមខុសរបៀប"នាយភ្លេចខ្លួនក៏ទះក្បាលគេ
មួយទៅ ជុងវ៉ុនក៏ញេចធ្មេញធ្វើមុខស្អុយដាក់នាយវិញ
"វ៉ៃគេ!ហឹស!"ជុងវ៉ុនយកដៃស្ទាបក្បាលកន្លែងនាយទះនោះ
"ហើ៊យ ឃ្លានណាស់ស្ដាយអាហារអ៊ំដល់ហើយ"ជុងវ៉ុនពេបមាត់ត្អូញឃ្លាន ថ្មើរនេះល្ងាចជិតយប់ទៅហើយមិនទាន់បានបាយមួយគ្រាប់ចូលពោះផង
"យប់នេះយើងដេកនៅឯណាទៅបងនីគី?"អង្គុយសុខៗនឹកឃើញរឿងដេកម្ដងក្មេងនេះចំមែន
"ដេកក្នុងទឹកនោះទៅបើគ្មានកន្លែងដេក"នីគី
"ដេកក្នុងទឹកឲ្យក្រពើស៊ីហេស"ជុងវ៉ុន
"អឺ..បើឯងថាគ្មានកន្លែងដេក"
"ចឹងយើងដេកឯណា?"
"មិនបាច់ដេកទេអង្គុយចឹងទៅ"នីគី
"បងនីគី!"ជុងវ៉ុនបូញមាត់ស្រួចស្រែកឱ្យនាយមនុស្សគេខំសួរស្រួលបួលហើយ នីគីក៏មិនមាត់តបអីសូម្បីនាយក៏មិនដឹងត្រូវទៅណាដែរចឹងមានតែអង្គុយនៅទីនេះ បើចូលព្រៃខ្លាចសត្វសាហាវ។
ពួកគេក៏នាំគ្នារើសឈើងាប់ៗក្បែរៗនោះមកបង្កាត់កំដៅខ្លួនខ្លះ
"នៅទីនេះក៏សប្បាយម្យ៉ាងដែរដូចមកពិចនិចចឹង"
"សប្បាយមានតែមនុស្សឆ្កួតដូចឯងទេដែលគិតបែបនេះបាន"
"យី !ថាខ្ងុំឆ្កួតតិចបងស្រលាញ់មនុស្សឆ្កួតណ៎ា"
"ឡប់ដូចឯងយើងស្រឡាញ់?"និយាយហើយ ជុងវ៉ុនក៏ដៀងភ្នែកសម្លក់អស់ពីឆ្កួតមកដល់ឡប់ម្ដងនេះនាយមិនដែលឃើញគេជាមនុស្សជានឹងគេខ្លះទេឬ?
"នឹកថាបើខ្ញុំបានមកជាមួយមនុស្សដែលខ្ញុំស្រឡាញ់...''
"ស្អី?"
"បងគិតមើលថាវាRometicប៉ុណ្ណា មើលចុះក្នុងព្រៃមានតែយើងពីរនាក់ស្ងប់ស្ងាត់ហើយបន្ទាប់មក..."
"បន្ទាប់មកខ្លាសុី"នីគី
"បងនីគី!"ជុងវ៉ុនងាកមកស្រែកឲ្យនាយម្ដងទៀតមនុស្សខំនិយាយកុំឲ្យស្ងាត់នឹងហើយមកកាត់គេរហូត។
"អូ!ខ្ញុំសប្បាយចិត្តណាស់បានខ្លាស៊ីពីរនាក់គូស្នេហ៍ខ្ងុំ"នីគីនិយាយឌឺបញ្ឈឺជុងវ៉ុនឲ្យគេកាន់តែសម្លក់នាយថែមទៀត
"បងនិយាយខ្លាៗតិចខ្លាមកមែនទៅ!"ជុងវ៉ុនធ្វើជាខ្លាចចូលទៅឱបដៃនាយជាប់ងាកមើលឆ្វេងស្តាំ
"ខ្លាមកក៏មិនស៊ីឯងដែរ"
"មែនហើយឱ្យវាស៊ីបងទៅ"ជុងវ៉ុននិយាយឌឺនាយវិញ
"ហិហិ លលេង"ជុងវ៉ុនសើចស្ញេចតាមពិតគេនិយាយលេងទេ
"មើលចេញទៅ មកតោងដៃស្អី"
"ង៉ក់ងរមើលតែក្មេង"ជុងវ៉ុនដកដៃចេញពេបមាត់រអ៊ូម្នាក់ឯង
"មិនបានងរព្រោះមិនបានចង់ឲ្យលួង"
"ចឹងហ៎.."គេនៅប៉ប៉ាច់ដាក់នាយមិនបាត់មួយម៉ាត់ ឆ្ងល់ដែរហេតុអី្វចរិកគេផ្លាស់ប្ដូរលឿនបែបនេះ កាលពីមុនមិនហ៊ានតមាត់ មិនហ៊ានក្អកដាក់នាយផងស្រាប់តែកើតរឿងមួយយប់សោះជុងវ៉ុនដូចជាមនុស្សថ្មីម្នាក់ទៀតចូលសន្ធិត និយាយត្រង់ពេលនេះនាយមើលមិនស្គាល់ទេថាគេជាអ្នកណានោះ
អង្គុយកាន់តែយូរយកកាន់តែជ្រៅទៅជុងវ៉ុនក៏បានគេងផ្អែកខ្នងនៅក្បែរផ្ទាំងថ្មនោះ ប៉ុន្តែដោយសារគេគេងមិនស្កប់ទើបគេប្រែខ្លួនទៅរហូតប៉ះនាយហើយក៏រុលចូលមកអោបនាយតែម្ដង ទើបគេងស្ងប់ទៅវិញ ប៉ុន្តែពេលនោះនាយក៏បានភ្ញាក់ដែលម៉េចក៏មិនរុញគេចេញ?នីគីគ្រាន់តែបើកភ្នែកបន្តិចបិទទៅវិញហើយក៏គេងលក់ដល់ភ្លឺតែម្ដងទៅ។



បើបានvote ច្រើនចាំAdminចេញតឲ្យម៉ាភាគទៀតណ៎ា
Vote and comm❤️








✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Where stories live. Discover now