ភាគទី២៦:រូបភាពប្រៀបដូចជាការស្រមើលស្រមៃ

378 44 15
                                        

     Rickyជាមនុស្សល្ងង់ អាចថាឆ្លាតបន្តិចដែរប៉ុន្តែលោភលន់ច្រើន នាយជះលុយទិញទឹកចិត្តមនុស្សដែលអាចចូលក្បែរនីគី ដាក់ថ្នាំនាយឬ លួចឯកសារសំខាន់ជាដើម ។ នាយជួលគេតាមដានជុងវ៉ុនជាច្រើនថ្ងៃ ពេលឃើញថាទំនាក់ទំនងគេនឹងនាយចាប់ផ្ដើមប្រះឆានាយក៏ជួលគេដាក់ថ្នាំសម្រើបនីគីនឹងបានថតរូបផ្ញើរទៅជុងវ៉ុន ងាយស្រួលពេលគេខឹងរត់ចេញពីនាយ នាយនឹងបានងាយស្រួលចូលទៅចាប់ ព្រោះរាល់ថ្ងៃជុងវ៉ុននៅគៀកជាប់នីគីរហូតពេកនាយពិបាកអនុវត្តផែនការណាស់ សូម្បីតែវីដេអូនៅផ្សារទំនើបក៏នាយជាអ្នកថតផ្ញើរនីគីដែរ បែបនេះមិនចម្លែកទេដែលនាយចាប់ជុងវ៉ុនបានយ៉ាងស្រួលព្រោះតាក់ស៊ីដែលគេជិះជាតាក់ស៊ីរបស់មនុស្សរបស់នាយដែលជួលមក
"ចៅហ្វាយចាប់បានហើយ"
"ល្អ នាំមកកន្លែងរបស់យើង" នាយញញឹមខ្ជិបមិននឹកថាផែនការទទួលផលលឿនចឹងសោះ
"យើងមិនស្មានថាឯងល្ងង់យ៉ាងនេះសោះ ហាសហា / អាឡូ!"នាយសើចរួចលើកទូរសព្ទ័ខលទៅនាយក្រាស់
"ហៃយ៉ា...លើកលឿនបែបនេះសង្ស័យស្លន់ស្លោបាត់ប្រពន្ធហើយមើលទៅ"
"ឯងជាអ្នកណា មានការស្អី?"
"បែកគ្នាតែមួយរយ:សោះធ្វើភ្លេចពូសម្លាញ់ចិត្តឯណាក្មួយសម្លាញ់"
"មនុស្សថោកទាបដូចឯងនៅមានមុខខលមកយើងទៀត"
"ហឹស យើងចាំមើល មនុស្សថ្លៃថ្នូរខ្ពង់ខ្ពស់ដូចជាឯងលុតជុង្គង់ក្រាបសំពះយើង" នាយចាប់ផ្ដើមខឹងមុខក្រហមនៅពេលដែលរងការប្រមាថជាច្រើនដងពីនីគី វាក៏ជាហេតុផលមួយផ្នែកដែលនាយតែងតែគុំខឹងនឹងនាយក្រាស់ដូចគ្នា
"ហឹស ឯងសំអាងស្អី?"
"សំអាងលើយើងមានមនុស្សពិសេសក្នុងដៃនោះអី ហៃយ៉ា..ស្បែកសរៗមុខស្អាតៗបែបនេះបើបានដេកថ្ងូរក្រោមទ្រូងយើងមួយយប់មិនដឹងល្អយ៉ាងណាទេ"នាយនិយាយបញ្ឆេះកំហឹងនីគីដោយយកដៃអង្អែលថ្ពាល់ជុងវ៉ុនស្រាលៗ
"ឯងហ៊ានប៉ះគេ?"
"រឿងអីយើងមិនហ៊ាន"
"ល្អ! កុំអោយយើងរកឯងឃើញអោយសោះ !"
"មិនបាច់អន្ទះសារខ្លាំងពេកទេក្មួយសម្លាញ់ ចាំពូផ្ញើរទីតាំងអោយគ្រាន់តែយករបស់ជំនួនជាសារគុណជួយចាប់ប្រពន្ធទុកអោយប៉ុណ្ណឹងបានហើយ ប៉ុន្តែថា ប្រពន្ធឯងស្អាតយ៉ាងនេះ សុំសប្បាយមួយយប់ពីយប់សិនហើយណា"
"ឯងហ៊ានប៉ះគេសាកលមើល"
"ហឹស យើងមិនមែនខ្ទើយស៊ីមិនរើសដូចជាឯងទេ  យើងគ្រាន់តែចង់បានរបស់ដែលត្រូវតែជារបស់យើងប៉ុណ្ណោះ យកវាមកអោយយើងយប់នេះតាមពេលកំណត់មិនចឹង..ប៉័ង! សាកសពក្មេងនេះនឹងអណ្ដែតតាមពោងពាយទៅរកឯងហើយ ហាសហា"នាយនិយាយទាំងសើចរួចលើកាំភ្លើងបាញ់បញ្ឆិតស្មាខាងឆ្វេងរបស់ជុងវ៉ុនបន្តិចអោយលាន់ឮសម្លេងស្រែកឈឺចាប់ទៅនាយក្រាស់ តែគេមិនស្រែកនោះទេគិតតែសម្លឹងទៅនាយដោយទឹកមុខមាំ
"អូ!កុំភ្លេចណា៎ ក្មួយសម្លាញ់មកតែម្នាក់ឯងបានហើយ កុំគិតចង់ប្ដឹងប៉ូលីសឬនាំកូនចៅមកអី កន្លែងពូតូចចង្អៀតណាស់ពិបាកទទួលភ្ញៀវ" និយាយហើយទូរស័ព្ទក៏ផ្ដាច់ នាយនិយាយស៊កសៀតបញ្ឆិតបញ្ឆៀងប៉ុណ្ណឹង មនុស្សឆ្លាតៗដូចជានីគីច្បាស់ជាដឹងហើយថានាយត្រូវការអីនោះហើយមិនចាំបាច់បកស្រាយច្រើន ម្យ៉ាងនាយអោយគេមកម្នាក់ឯងបន្ទាន់យប់នេះខ្លាចនីគីរៀបល្បិចធ្វើត្រាក្លែងក្លាយអោយនាយ
"លោកធ្វើបែបហ្នឹងធ្វើអី បានប្រយោជន៍អី"ជុងវ៉ុនអង្គុយស្ដាប់មួយថ្ងៃហើយគេមិនចម្លែកចិត្តចំពោះភាសាពូក្មួយពីនាក់នេះនិយាយគ្នាទេ ដឹងស្រាប់ហើយជុងវ៉ុនរស់នៅក្បែរនីគីតាំងពីតូចអត្តចរិកនាយបែបណាគេដឹងច្បាស់ នាយជាមនុស្សស្អប់បំផុតល្បិចបោកប្រាស់ស្មោកគ្រោក និយាយបំផ្លើសបំភ្លៃការពិតនិយាយរួមមនុស្សដែលមានអត្តចរិកស្រដៀងRickyនេះហើយ ទាំងនាយគ្រាន់តែជាកូនកងអង់រក្សដែលត្រូវបានលោកតាម៉ូរ៉ាស្រលាញ់អាណិតរើសមកចិញ្ចឹមផ្ដល់ឈ្មោះចុះក្នុងបញ្ជីរគ្រួសារប៉ុណ្ណឹងបាននាយគោរពហៅពូបែបនេះពេកណាស់ទៅហើយ នីគីមិនដែលត្រូវគ្នាជាមួយគេទេតាំងពីក្មេងមក
"បានផលបែបណាឯងគង់តែដឹង"នាយញញឹមចាប់បង្ការជុងវ៉ុនឡើងបន្តិច
"នៅទីនេះស្ដាប់បង្គាប់យើងស្រួលបួលនោះយើងមិនធ្វើអីឯងនោះទេ"នាយមិនបានមានគំនុំក៏មិនចង់ធ្វើបាបអីជុងវ៉ុនដែរមនុស្សដែលនាយមានគំនុំចង់សងសឹកមានតែនីគីម្នាក់ប៉ុណ្ណោះ បើយប់នេះជុងវ៉ុនធ្វើខ្លួនស្ដាប់បង្គាប់មិនរំខាននាយនោះគេក៏បានរស់ស្រួលត្រឡប់ទៅរកគ្រួសារវិញយ៉ាងសុខសាន្តដូចគ្នា
"ខ្ញុំមិនដឹងលោកចាប់ខ្ញុំមកចង់បានអីនោះទេ តែមិនថាលោកចង់បានអីក៏ដោយវានឹងមិនបានផលនោះទេ នីគីគាត់ស្អប់ខ្ញុំណាស់ សម្លាប់ខ្ញុំទៅល្អជាង"ជុងវ៉ុននិយាយត្រជាក់ស្រេបនៅពេលដែលRickyបើកទ្វាចេញទៅគេមិនដឹងថានាយបានស្ដាប់ឮឬអត់ ប៉ុន្តែអ្វីដែរគេដឹងនីគីនឹងមិនមកនោះទេ នាយស្អប់គេខ្លាំងយ៉ាងនេះច្បាស់គេចង់អោយគេស្លាប់ច្រើនជាងរស់
"ខ្ញុំសុំទោស"អង្គុយសុខៗជុងវ៉ុនក៏នឹកនិយាយពាក្យសុំទោសចេញមក គេក៏មិនចង់ធ្វើខ្លួនជាបន្ទុកអ្នកណាដែរគេព្យាយាមរកផ្លូវចេញតែមិនឃើញទីនេះដូចជាឃ្លាំងទំនិញទុកចោលមួយ វាគ្មានសូម្បីតែបង្អួចឬចន្លោះប្រហោងតូចមួយសោះមានតែទ្វាដែលចាក់សោរពីក្រៅប៉ុណ្ណឹង ដើរស្វែងរកយូរទៅគេក៏បានធំក្លិនថ្នាំពុលអ្វីម្យ៉ាងធ្វើអោយគេវិលមុខដួលសន្លប់តែម្ដងទៅ ដឹងខ្លួនឡើងមកវិញម្ដងទៀតវាក៏ច្រើនម៉ោងកន្លងទៅហើយដែរ ជុងវ៉ុនបើកភ្នែកប្រឹមៗឃើញមនុស្សមួយហ្វូងធំកំពុងប្រឈមមុខដាក់គេមានទាំងកាំភ្លើងគ្រប់ដៃ ប៉ុន្តែដោយសារក្នុងខ្លួនរបស់គេស្រូបថ្នាំពុលច្រើនលើសលុបពេកទើបធ្វើអោយត្រចៀកគេហឹងស្ដាប់មិនឮពួកគេនិយាយអ្វីខ្លះនោះទេ គេឮតែពាក្យល្វើយៗ ប៉ុន្មានម៉ាត់ក៏សន្លប់ទៅវិញម្ដងទៀតនៅពេលដែលរាងកាយរបស់គេធ្លាក់ចូលទឹកទន្លេ
"ជុងវ៉ុន! ប្រុង!!"រូបភាពប្រៀបដូចជាការស្រមើលស្រមៃជុងវ៉ុនស្ដាប់ឮតែមួយមាត់នេះចុងក្រោយប៉ុណ្ណោះមុនពេលគេធ្លាក់ចូលទឹកស្ដាប់លែងឮអ្វីទៀត ប៉ុន្តែសម្លេងបុរសម្នាក់នេះគេចាំច្បាស់ជាសម្លេងអ្នកណា គេបានត្រឹមញញឹមឡើងបន្តិចមុននឹងអ្វីៗគ្រប់យ៉ាងជុំវិញខ្លួនគេប្រែជាងងឹតឈឹងលែងដឹងឮអ្វីទៀត....
_________________
Vote and comm💋

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Dove le storie prendono vita. Scoprilo ora