ព្រឹកព្រលឹមថ្ងៃថ្មី! បរិយាយកាលមិនសូវជាល្អប៉ុន្មានទេ នីគីកាលពីយប់មិញដោយសារតែយស់បន្តិឃើញជុងវ៉ុននាយយំដល់គេងលក់រហូតដល់ភ្ញាក់វិញ រង្វង់ភ្នែកឡើងហើមបើកសឹងតែមិនចង់រួច យប់មិញស្រែងផងយំផងក្រោកឡើងខះករឈឺក្បាលងេញងាមពេញបន្ទាប់។
"ហ្អឹកៗ"នាយនៅយំនៅឡើយ មានអារម្មណ៍ថាស្រែកទឹកនឹងឈឺក្បាល នាយមិនដឹងថាយប់មិញចេញពីបន្ទប់ជុងវ៉ុនពីកាល ឡើងមកគេងគ្រែខ្លួនឯងដោយរបៀបម៉េចនាយមិនចាំ គ្រាន់តែចាំថាយប់មិញជុងវ៉ុនមករកនាយចង់អោយនាយរស់នៅសាងខ្លួនជាថ្មី
*នីគី!បងត្រូវតែរស់នៅដោយរីករាយ កុំធ្វើអោយមនុស្សដែលស្រលាញ់បងខូចចិត្តទៀតអី។ សម្លេងរបស់ជុងវ៉ុននិយាយរងំពេញត្រចៀក ឮហើយមានតែយំបន្តទៀតព្រោះនាយកាត់ចិត្តមិនទាន់បាន តែបើគេនិយាយអោយនាយធ្វើបែបនេះទៅហើយនាយនឹងធ្វើតាម នាយនឹងរស់នៅជាថ្មី ធ្វើជាបង្គោលគ្រួសារដ៏រឹងមាំបន្តទៀត
"ហ៊ឹក!ជុងវ៉ុន បងនឹងសងអូនវិញនៅជាតិក្រោយ"នីគីនិយាយហើយជូតទឹកភ្នែកដែលស្រក់មួយដំណក់លើថ្ពាល់ចេញ នាយលែងយំទៀតហើយ ទើបចាប់អារម្មណ៍ថាក្បាលនាយមានបង់បិទរបួស នាយត្រូវរបួសពីកាល?មិនចាំក៏មិនខ្វល់ដែរនាយស្ទុះក្រោកឡើងទៅងូតទឹកទៅធ្វើការបន្ដទៀត ខានទៅជាងពីខែហើយមិនដំណើរការដល់ណាទេ
ក្រាក!
15នាទីក្រោយមក នីគីចេញមកវិញជាមួយកន្សែងរុំល្វែងក្រោមតម្រង់ទៅទូសម្អាងជូតសក់ចេញទើបចាប់អារម្មណ៍មាត់នាយមានបែក?ថែមទាំងឈឺខ្លួនទៀត តើម្សិលមិញនាយបានធ្វើអីខ្លះ?មិនខ្វល់ នាយរួចរាល់បម្រុងតម្រង់ទៅទូខោអាវបំណងយកឈុតខ្មៅមកស្លៀកពាក់ទៅក្រុមហ៊ុនព្រោះនាយនៅកាន់ទុក្ខជុងវ៉ុន នៅឡើយ ស្រាប់តែប្រទាក់ភ្នែកនឹងឈុតខៀវមួយនៅលើគ្រែ អ្នកណាហ៊ានម្ល៉េះចូលបន្ទប់នាយដោយគ្មានការអនុញ្ញាតថែមទាំងរុករើទូខោអាវនាយទៀតចេះដឹងខុសរឿង នេះពួកគេមិនដឹងឬធ្វើពើជាមិនដឹងថានាយនៅកាន់ទុក្ខជុងវ៉ុននៅឡើយ? ឃើញហើយក្ដៅឆាវនីគីប្រញាប់ស្ទុះទៅសួរនាំរកអ្នកបង្ករហេតុតែម្ដង
"ខ្ញុំសួរសុំថាអ្នកណាហាស៎!ចេះដឹងខុសរឿង ចូលបន្ទប់ខ្ញុំកាលពីព្រឹកមិញ"នីគីស្រែកសម្លុតសម្លេងឮរំលងពេញភូមិគ្រិះ អ្នកបម្រើពិតជាភ័យណាស់ ពិសេសនាយតូចដែលស្ថិតនៅចង្រ្កានបាយ ឮហើយញ័រខ្លួនទទ្រើកតែម្ដង គេមិនស្មានថានីគីខឹងដ៏ម្លឹងទេ គ្រាន់តែខោអាវមួយសម្រាប់សោះ
"ប្រាប់ឬមិនប្រាប់ បើមិនប្រាប់ខ្ញុំដេញចេញទាំងអស់!"
"គឺ..."
"គឺ..ខ្ញុំ!"ទម្រាំតែដាច់ចិត្តចេញមកអារម្មណ៍ភ័យមិនស្ទើរ គេនៅចាំបានរូបភាពនីគីកាចដាក់គេកាលពីយប់មិញតែគេមិនអាចនាំទុក្ខអ្នកផ្សេងអោយទទួលទោសជំនួសគេដែរទេ
"ឯងជាអ្នកណាហាស៎!មានសិទ្ធិអី....."បានឮសម្លេងញ័រនីគីងាកទៅប្រុងស្រែកសម្លុតតែស្រាប់តែគាំងអស់ពាក្យនិយាយពេលឃើញរូបភាពចំពោះមុខប្រញាប់ស្ទុះទៅជិតយ៉ាងលឿន
"ហាស៎?😳វ៉ុន!..វ៉ុនជាអូនពិតមែន?គឺអូនពិតមែនជុងវ៉ុន!ប្រពន្ធសម្លាញ់អូនមកវិញហើយ កុំទៅចោលបងទៀតអី នៅទីនេះហើយនៅជាមួយបង...ណ៎ា"នីគីប្រញាប់ស្ទុះទៅអោបរាងកាយតូចទាំងរំភើបបេះដូងលោតញាប់ ព្រោះនាយអាចចាប់គេអោបជាប់មិនរសាត់ចេញដូចយប់មិញ បើនេះជាការយល់សប្តិអញ្ចឹងនាយមិនប្រថ្នាអោយខ្លួនឯងភ្ញាក់ពីដំណេកទេ នាយនឹងរស់នៅក្នុងសុបិន្តមួយនេះរហូតជាមួយជុងវ៉ុន ចំណែកនាយតូចបានត្រឹមតែឈរគាំងជាមួយភាសារអូនបងរបស់នាយ គេមិនទាន់ហ៊ាននិយាយអីរងចាំស្ដាប់សម្ដីរបស់នាយបន្តទៀត
"ប្រពន្ធសម្លាញ់អូនដឹងទេ កាលយប់មិញបងភ័យណាស់ អូនទៅចោលបង បងស្ទើរតែស្លាប់ហើយដឹងទេ បងពិតជារស់នៅគ្មានអូនមិនបានទេ បើអូនទៅចោលបងម្ដងទៀតបងនឹងស្លាប់ចំពោះមុខអូនមិនខានទេ"នីគីលែងចេញពីការអោប ក្ដោបប្រអប់ដៃជុងវ៉ុនមកកាន់និយាយភាសាលួងលោមទាំងរលីងរលោងទឹកភ្នែក អង្វរអោយជុងវ៉ុននៅក្បែរ ប៉ុន្តែនាយតូចបានត្រឹមជ្រួញចិញ្ចើមហាក់មិនយល់ពីអ្វីដែលនាយក្រាស់កំពុងនិយាយកាលពីយប់មិញគេចាំបាន នីគីបណ្ដេញគេច្បាស់ណាស់ ម៉េចក៏ព្រឹកនេះអង្វរអោយគេនៅក្បែរ គេមិនយល់ទេ?
"វ៉ុនៗ!ជុងវ៉ុន!អូននិយាយអីមួយមាត់មក កុំស្ងៀមបែបនេះ បងពិតជាភ័យណាស់ អូននិយាយអីមួយមាត់មក កុំស្ងៀមស្ងាត់អីអូនហ៎ា!"នីគីដល់ឃើញគេស្ងាត់ពេកនាយចាប់ផ្ដើមភ័យអង្រួនដាក់គេឥតឈប់ខ្លាចថានាយយល់ច្រឡំវង្វេងស្មារតីអ្វីទៀត
"ខ្ញុំ..ខ្ញុំគួរនិយាយអី?"
"វ៉ុន!...ហ៊ឹកៗ"នីគីស្រវាអោបគេម្ដងទៀតដល់គេនិយាយបែបនេះទើបនាយដឹងថានឹកគេខ្លាំងប៉ុណ្ណា នាយស្រវាអោបយំសស្រាក់ដាក់លើស្មារជុងវ៉ុន ធ្វើអោយអ្នកបម្រើក្នុងផ្ទះគ្រប់គ្នាឈរគាំងសម្លឹងមកពួកគេរួមទាំងជុងវ៉ុនដែរ ពួកគេគាំងតាំងពីនាយក្រាស់រត់មកអោបនាយតូចតាំងពីដំបូងម្លេះ
"អឺលោក..លោកទៅប្ដូរខោអាវសិនទៅនឹងអាលមកញ៉ាំបាយ"ជុងវ៉ុននិយាយឡើង គេមានអារម្មណ៍ថាខ្មាស់ណាស់ដែលមកឈរអោបគ្នាកណ្ដាលផ្ទះបែបនេះ បើសិនពួកគេស្រលាញ់គ្នាខ្លាំងទៅមិនថាទេ នេះពួកគេទើបតែឈ្លោះគ្នា ពិតជាខ្មាស់អៀនណាស់
"លោក?"នីគីផ្ទួនពាក្យ មិនស៊ាំត្រចៀកដែលជុងវ៉ុននាយថាលោក?តើគេខឹងនាយខ្លាំងឬបានប្ដូរពាក្យហៅថាលោក? តែមិនអីទេ លោកក៏លោកអោយតែជុងវ៉ុនព្រមនៅក្បែរនាយទៅបានហើយ
"ឆាប់ទៅប្ដូរខោទៅ..មិនអញ្ចឹងគេមក ពិបាកឥឡូវហើយ"ជុងវ៉ុនគេចមុខ គេដឹងថានាយច្បាស់ជាចម្លែកចិត្តព្រោះរាល់ដល់គេហៅនាយថាបងមិនមែនលោក តែនីគីពេលឮថាមានភ្ញៀវមកក៏ជ្រួញចិញ្ចើមចម្លែកចិត្តម្ដងទៀត
"សន្យានឹងបងសិនមកថាអូនមិនទៅចោលបង"នីគីខ្លាចថានាយទៅហើយចុះមកវិញលែងឃើញនាយតូចទៀតទើបទាមទារពាក្យសន្យា
"សន្យាសិនមក មិនអញ្ចឹងបងនឹងអោបអូនបែបនេះរហូតមិនទៅណាទេ.."
"បានៗខ្ញុំសន្យានៅញ៉ាំបាយជាមួយលោក"ជុងវ៉ុននិយាយកាត់ពេលនាយបម្រុងនឹងស្រវាអោបគេម្ដងទៀតពិតមែន
"ហិហិ អញ្ចឹងបងទៅលើសិនហើយ តែមួយភ្លែតទេអូនចាំសិន កុំអាលទៅណាណា៎"
"ដឹងហើយ!"
"ហិហិ!សឺត!បងស្រលាញ់អូន"នីគីរត់ទៅលើទាំងរំភើប ថើបជុងវ៉ុនមួយខ្សឺតអោយគេឈរគាំងអស់ពាក្យនិយាយសូម្បីតែអ្នកបម្រើ ភាំងពេកដល់ថ្នាក់ធ្លាក់របស់ពីដៃ ត្រឹមតែអោបមិនសូវចម្លែកទេ តែនេះថើប នៅមានពាក្យសម្ដីស្រលាញ់អូនបងទៀត នេះអ្នកប្រុសរបស់គេត្រូវគេវៃដល់សសៃប្រសាទហើយមែនទេ ចំណែកជុងវ៉ុនគេធ្វើចិត្តមិនទាន់ទេ យប់មិញទើបតែវៃធ្វើបាបគេបណ្ដេញគេព្រឹកនេះមកនិយាយពាក្យស្រលាញ់អង្វរអោយនៅ តើនាយចង់បានអីទៅ? មកធ្វើដូចជាស្រលាញ់ស្របពេលគេកំពុងចាកចេញទៅអញ្ចឹងមែនទេ?
SKIP
ត្រឹមតែ5នាទីប៉ុណ្ណោះនីគីបានចុះត្រឡប់មកវិញជាមួយខោអាវរលុងៗរបៀបស្លៀកនៅផ្ទះ ទឹកមុខរំភើបមានក្ដីសុខជាងពេលឡើងទៅមិញទៀត
"Morning ប្រពន្ធសម្លាញ់ ចាំបងយូរទេ?"នីគីចុះមកថើប សួរនាំដោយក្ដីរំភើប
"មិនយូរទេ លោកមិនទៅធ្វើការទេឬ?"
"អត់ទេ បងចង់នៅជាមួយអូន ឆាប់អង្គុយមក ដួសបាយមក"នីគីបញ្ជារអ្នកបម្រើ ទាញជុងវ៉ុនអោយអង្គុយក្បែរ កាយវិការរឹងកំព្រឹសរបស់គេមិនបានធ្វើអោយនាយក្រាស់ចម្លែកចិត្តទេ មានតែរំភើប ព្រោះអី? ព្រោះពេលឡើងទៅលើមុននេះនាយបានប្រទាក់ភ្នែកឃើញប្រក្រតិទិននៅក្នុងទូរសព្ទ័មិនមែនជាថ្ងៃខែកាលពីម្សិលមិញទេ បានន័យថារឿងដែលកើតឡើងទាំងអស់នេះជាការយល់សប្តិ🤭(បានន័យថាតាំងពីភាគ៣រហូតដល់ភាគ៤០ម្សិលមិញនេះជាការយល់សប្ដិរបស់នីគីទាំងអស់🤣 ដូច្នេះបើសិនអ្នកទាំងអស់គ្នាអានទៅមានអារម្មណ៍ថារឿងនេះលំអៀងទៅខាងនីគីនោះប្រាកដណាស់ មកពីនាយជាអ្នកបង្កើតសាច់រឿងខ្លួនឯង🤦🤣) sorry!🙏 នីគីពិតជាសប្បាយចិត្តណាស់ ដោយសារតែការយល់សប្តិនោះទើបនាយដឹងថានាយតូចម្នាក់នេះមានតម្លៃបែបណាក្នុងជីវិតនាយ តទៅនាយត្រូវរក្សារគេទុក មើលថែអោយល្អបំផុត អរគុណដល់ព្រះជាម្ចាស់ ឬអ្នកណាក៏បានដែលបានផ្ដល់ការយល់សប្តិមួយនេះអោយនាយពិតជាអរគុណណាស់
"និយាយអញ្ចឹង អូនថាអ្នកណាមក"នីគីនឹកឃើញទើបសួរ ជុងវ៉ុនមិនហ៊ានឆ្លើយរាងអ៊ែអុញបន្តិចទើបមានអ្នកចូលមកតែម្ដង
"អ្នកប្រុស លោកមេធាវីកាងមកដល់ហើយ"
"មេធាវី?វ៉ុនអូនហៅមេធាវីមកធ្វើអី?"នីគីចាប់ផ្ដើមភ័យ នេះកុំប្រាប់ថា...
"អោយគាត់ចាំទីនោះហើយ បន្តិចទៀតខ្ញុំចេញទៅ"
"ជុងវ៉ុន..."នីគីហៅឃាត់មិនទាន់ជុងវ៉ុនដើរលឿនស្លេវចេញទៅ រវល់តែសប្បាយចិត្ត ភ្លេចគិតហើយថាថ្ងៃនេះជាថ្ងៃ....លែងលះ?
"អត់ទេ បងមិនព្រមទេ ជុងវ៉ុន!!"
___________
Adminប្រាប់ហើយថាយ័ត្នចុងក្រោយបាក់ចង្កេះ
ដល់ឡូវ.....
![✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]](https://img.wattpad.com/cover/374388973-64-k716664.jpg)