ភាគ១៣:គាត់មិនស្អប់ខ្ញុំទៀតទេ

390 46 3
                                        


    នៅក្នុងបន្ទប់មានអំពូលរាត្រីមានពណ៍ក្រហមព្រឿងៗ។ រូបភាពបង្ហាញអោយឃើញនៅពេលព្រឹកព្រលឹមមានមនុស្សប្រុសមួយគូរកំពុងគេងអោបគ្នាស្អិតរមួតដោយគ្មានសម្លៀកបំពាក់? តើយប់មិញពួកគេបានធ្វើអី?មានរឿងអីកើតឡើងឬមួយ...ក៏
"អ្ហាយ.."រំពេចនោះកែវភ្នែកតូចៗថ្លាឆ្វង់មួយគូរបានបើកឡើងជាមួយសម្លេងស្រែកឡើងចាចពេលដែលឃើញមនុស្សប្លែកមុខគេងអោបគេ
"មានរឿងអីកើតឡើង?ម៉េចក៏យើងមកនៅទីនេះ?ហើយ..អ្ហាយ!!"ស៊ុននូក្រោកងើបឡើងមកឃើញខ្លួនឯងគ្មានសម្លៀកបំពាក់ជាមួយមនុស្សប្លែកមុខគេក៏ចាប់ផ្ដើមស្រែកឡើងឆោលោម្ដងទៀត
"ហឹម?មានរឿងអី នរណាស្រែកអីថ្ងង់ណាស់វ៊ើយ"ស៊ុងហ៊ុនទើបតែភ្ញាក់ពីដំណេកមកម៉ូរម៉ៅតែម្ដងនណាស្រែកអីតម្លង់គេឯងបែបនេះ
"ឯងអាឆ្គួតឯងរំលោភយើងអាចង្រៃ ឌឹបៗ"ស៊ុននូស្រវាខ្នើយវាយនាយ ទាំងយំខូចបាត់បង់ខ្លួនប្រាណល្អបរិសុទ្ធអោយប្រុសម្នាក់នេះ ប៉ុន្តែនាយបែរជាងើបអង្គុយសើចមិនឈឺស្គៀបអ្វីសោះ
"រំលោភគូរដណ្ដឹងខ្លួនឯងខុសដែរហេស"ស៊ុងហ៊ុននិយាយស៊ុននូក៏ឈប់វៃបានត្រឹមអង្គុយស្ងៀមមុខក្រហម។ មែនហើយពួកគេជាគូរដណ្ដឹងនឹងគ្នា ជាគូរដណ្ដឹងដែលស្គាល់គ្នាត្រឹមតែក្នុងទូរសព្ទ័ ឥឡូវជួបហើយ មកជួបក្នុងសភាពបែបនេះពិតជាគួរអោយខ្មាស់អៀនណាស់
"ហឹសៗ..សឺតៗ"ស៊ុងហ៊ុនសើចដើមករបន្តិចទាញគេមកអង្គុយលើភ្លៅបន្ថែមដោយការថើបពីរបីរខ្សឺតទៀត
"រំលោភគេ"ស៊ុននូពេបមាត់អន់ចិត្តបន្លប់ការអៀនតែមុខនៅក្រហមដដែល
"មកពីស្រលាញ់នឹកខ្លាំងពេក"និយាយទាំងថើបបន្លែមពីបីខ្សឺតទៀត
"អូនមកវិញអត់ប្រាប់បងសោះ"
"មកពីចង់Surpriseគិតថាស្អែកទៅជួប"
"ចង់Surpriseតែមកជប់លៀងនៅក្លិបបង"
"មកពីដឹងថាជាក្លិបបងនឹងហើយទើបហ៊ានមក ម្យ៉ាងក៏ដើម្បីជួយមិត្តអូនផង"
"ជួយ?ជួយអ្នកណាជុងវ៉ុនមែនទេ?"
"អឺម.."
"ចឹងក៏បានន័យថាល្ងាចមិញនេះ.."
"មែនហើយ"
"ហៃយ៉ា...អូនក្បាលខូចណាស់"
"រំលោភគេហើយត្រូវរៀបការជាមួយគេណា"
"ដឹងហើយម្ចាស់ចិត្ត"ស៊ុងហ៊ុននិយាយហើយក៏អោនថើបស៊ុននូម្ដងទៀត ហើយបន្ទាប់មកសង្គ្រាមស្នេហ៍ក៏កើតឡើងម្ដងទៀតដែរនៅពេលព្រឹកព្រលឹម។ ហៃយ៉ា...គូរដណ្ដឹងខានជួបគ្នាយូរឆ្នាំជួបម្ដងគេធ្វើចឹងណ៎🤭
    ចំណែកគូរជុងវ៉ុននីគីវិញពេលនេះកំពុងគេងអោបគ្នាដូចគ្នា ហៃយ៉ា..លើកទីមួយហើយ ជុងវ៉ុនគេងដោយគ្មានសម្លៀកបំពាក់ដែរ?😳តិចលោដូចស៊ុននូដែរទៅ? អូ!ទេ...បើដូចស៊ុននូទាល់តែនាយក្រាស់ដោះសម្លៀកបំពាក់ដែរចឹងមានរឿងអីកើតឡើងទៅលើពួកគេកាលពីយប់មិញ?ពិតជាចង់ដឹងណាស់
"ហឹម..."មិនយូរកែវភ្នែកតូចៗដៃខ្មីៗក៏ស្រវាមកញីលើភ្នែកដែលកំពុងបើកតិចៗអោយសាំពន្លឺថ្ងៃ មុននឹងញញឹមផ្កាត្រកួនឡើងនៅពេលឃើញផ្ទៃមុខដ៏ស្រស់សង្ហារបស់នាយក្រាសកំពុងគេងគៀកជាប់នឹងមុខគេ ទើបនឹកឃើញស្រមៃរូបភាពទៅរឿងដែលគេធ្វើជាមួយស៊ុននូនោះ...
   +ស្រមៃ
"កើតអីទៀតហើយអ្នកមានប្ដី"ស៊ុននូចូលមកជិតពេលឃើញមុខជុងវ៉ុនដូចជាsad sad.
"ហ៊ើយ...យើងកំពុងតែរារែកហើយឯងដឹងទេ"
"ហេតុអីមានរឿងអីហេស?"
"ហ៊ើយ...ឯងក៏ឃើញការខំប្រឹងយើងមួយរយ:នេះមិនបានផលសោះ គាត់នៅតែសោះកក្រោះដាក់យើងដដែល"ជុងវ៉ុនគេចង់បោះបង់ហើយបើនាយមិនផ្ដល់ក្ដីសង្ឃឹមអោយគេសោះបែបនេះនោះ
"ឯងសាកទុកពេលអោយគាត់បន្តិចទៅជុងវ៉ុន ឯងក៏ដឹងថាគាត់ទើបឈឺចាប់បែកបាក់ពីស្នេហា"
"យើងក៏ចង់ដែរ ប៉ុន្តែឯងក៏ដឹងថាពេលរបស់យើងមានកំណត់"ជុងវ៉ុនមិនចង់បង្ខំនាយទេតែគេពិតជាជិតអស់ពេលមែន
"ចឹងឯងចង់បានបែបមិច"
"យើងគ្រាន់តែចង់ដឹងថាការខំប្រឹងរបស់យើងបានផលឬអត់ប៉ុណ្ណោះ យើងមិនចង់បង្ខំគាត់ទេ"
"ឯងគ្រាន់តែចង់ឃើញប្រតិកម្ម?"
"អឺម.."
"ចឹងមកតាមយើង"ស៊ុននូនិយាយរួចក្រោកឡើងដើរតម្រង់ទៅក្លិបស៊ុងហ៊ុន ហៅមិត្តប៉ុន្មាននាក់មកជុំគ្នា ចាប់បង្អកស្រាជុងវ៉ុនប៉ុន្មានកែវនឹងប្រោះស្រាតិចៗលើខ្លួនគេធ្វើដូចជាគេខូចចិត្តផឹកច្រើនស្រវឹងជោគចឹង បន្ទាប់មកអូសគេទៅរាំ។ ដឹងស្រាប់ហើយថានោះជាក្លិបរបស់ស៊ុងហ៊ុន ចឹងហើយទោះនាយមិនចូលទៅដោយចៃដន្យក៏មានអ្នកខលហៅនាយដែរមិនបាច់ភ័យនាយមិនមកទទួលគេនោះទេ ម្យ៉ាងគេក៏បានបង្ហោះរូបដែរ ទោះនាយមិនមកក៏ត្រូវតែមកដែរ(ឃើញទេល្បិចគេមានតែឈ្នះនឹងឈ្នះ🤭)
ប្រតិកម្មរបស់នីគីដូចអ្វីដែលគេរំពឹងទុកចឹង នាយមិនត្រឹមតែចូលទៅអូសគេភ្លាមៗនោះទេថែមទាំងនិយាយពាក្យប្រពន្ធៗពេញមាត់ទៀតធ្វើអោយជុងវ៉ុនកាន់តែបានចិត្តសម្ដែងបន្តទៀត ទាំងដែលការពិតគេអាចគ្រប់គ្រងខ្លួនឯងគេបានស្រវឹងតិចតួចប៉ុណ្ណោះ ហើយពេលមកដល់ផ្ទះវិញគេធ្វើជាក្ដៅខ្លួនដោះអាវពេលដែលនាយចូលងូតទឹកនៅបន្ទប់ទឹកនោះ គេដឹងថានាយមិនហ៊ានទុកគេចោលម្នាក់ឯងនោះទេ
"ជុប! អរគុណ អូនស្រលាញ់បង"បញ្ចប់ការស្រមៃមកវិញជុងវ៉ុនញញឹមឡើងបន្តិចមុននឹងលោទៅថើបនាយ បន្ទាប់មកក៏ងើបចេញដោយមិនបានដឹងឡើយថាមានបបូរមាត់មួយគូរកំពុងតែញញឹមឡើងនោះ
SKIP
  បន្ទាប់ពីជុងវ៉ុនងើបទៅនីគីក៏ងើបទៅងូតទឹកដែរចូលមកវិញគេឃើញនាយចេញពីបន្ទប់ទឹកល្មមគេក៏ដើរធ្វើឫកអៀនៗចូលបន្ទប់ខោអាវនាយ«គាត់មិនស្អប់ខ្ញុំទៀតទេ»នេះហើយជាអ្វីដែលជុងវ៉ុនសប្បាយចិត្តនឹងចង់ដឹង ហើយគេក៏បានដឹងហើយថានាយមិនស្អប់គេទៀតឡើយ ហើយចាប់ពីពេលនេះតទៅគេហ្នឹងធ្វើអោយនាយស្រលាញ់គេវិញម្ដង
"ស៊ូៗណាជុងវ៉ុនឯងអាចធ្វើបាន"ជុងវ៉ុនញញឹមថើបអាវនាយរួចអោបអាវរត់ចេញទៅក្រៅស្រាប់តែវ៉ាក់អឺនឹងនាយដែលបើកទ្វាចូលមកដូចគ្នា ទើបធ្វើអោយគេរត់ទៅបុកទ្រូងនាយមួយទំហឹងដួលទៅឥដ្ឋតាមដោយរាងកាយក្រាស់មកតាមទ្រខ្លួនគេ
"រត់មិនចេះមើលសោះ"
"ហិហិ... សុំទោស"ជុងវ៉ុនសើចស្ញេច ញញឹមអៀនថ្ពាល់ក្រពុំក្រហមឡើងក្រហមនៅពេលផ្ទៃមុខរបស់នាយស្រាប់តែអោនគៀកជិតមក
__________
Vote and comm

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Tempat cerita menjadi hidup. Temukan sekarang