ភាគទី១៥:បងពូកែណាស់

358 44 5
                                        

  នៅក្នុងបន្ទប់ធ្វើការមានមនុស្សពីនាក់ស្ងាតជ្រៀបនៅទីនោះ ដោយជុងវ៉ុនកំពុងរៀបចំទុកដាក់ឯកសារឡើងវិញបន្ទាប់ពីរើរកកាយមួយថ្ងៃហើយនោះចំណែកនីគីវិញកំពុងញាប់ដៃវាយកុំព្យូរទ័រឥតឈប់មិនបាននិយាយអ្វីនោះទេព្រោះកំពុងតែផ្ដោតលើការងាររបស់ខ្លួនចំណែកជុងវ៉ុនក៏មិនហ៊ានរំខាននាយដែរ គេសម្ងំរៀបចំរួចរាល់ទើបនិយាយឡើងតិចៗ
"បងត្រូវការកាហ្វេទេខ្ញុំទៅឆុងអោយ"
"មិនអីទេ"
"ទៅណា?"នាយសួរព្រោះឃើញជុងវ៉ុនដើរចេញក្រៅ
"ជិតប្រជុំហើយខ្ញុំទៅរៀបចំបែបបទអោយបង"
"យកមកធ្វើនៅក្នុងនេះមកគ្រាន់បាននិយាយគ្នា"
"បាទ"ជុងវ៉ុននិយាយហើយក៏ងើបចេញទៅយក laptop នឹង USBមកដោតវាយឯកសារបន្តិចបន្តួត រួចហើយក៏ដល់ម៉ោងប្រជុំតែម្ដង
      នៅក្នុងអង្គប្រជុំម្ចាស់ភាគហ៊ុន បុគ្គលិកនិងដៃគូសហការណ៍មកជុំគ្នាអស់ហើយរួមទាំង ប្រធានសាខា  rickyដែលកំពុងតែអង្គុយញញឹម រងចាំស្ដាប់ភាពអាម៉ាស់នឹងការស្ដីបន្ទោសពីសំណាក់បុគ្គលិកនិងអ្នករួមភាគហ៊ុនទាំងអស់ ទៅកាន់អគ្គនាយវ័យក្មេងអសមត្ថភាពម្នាក់នេះ
ក្រាក
ទ្វាបន្ទប់បានបើក ជុងវ៉ុនដើរនាំមុខនីគីចូលមក អោនគោរពអង្គប្រជុំបន្តិចទើបដើរទៅកន្លែងរបស់គេ ចំណែកនីគីក៏ទៅកន្លែងរបស់នាយដូចគ្នា ប៉ុន្តែទឹកមុខនាយហាក់ដូចជាមិនសូវល្អសោះក៏មិនឃើញកាន់អ្វីមកតាមដែរក្នុងដៃទទេស្អាតខណ:នេះជាអង្គប្រជុំសំខាន់?
     ក្នុងសាកប្រជុំទាំងមូលចាប់ផ្តើមកើតការមិនពេញចិត្តអោននិយាយខ្សិបខ្សាវគ្នាជាហូហែជាហេតុធ្វើអោយrickyញញឹមរីកមាត់ស្ទើរក្លាយជាគ្រាប់ជី។ នីគីបានត្រឹមសម្លឹងមើលមុខជុងវ៉ុនបន្តិចទើបងាកមកចាប់ផ្ដើមការប្រជុំ
"សួស្តី អង្គប្រជុំទាំងមូល ជាដំបូងខ្ញុំបាទnishimura rikiសុំក្ដីមេត្តាអធ្យាស្រ័យពីសំណាក់ម្ចាស់ភាគហ៊ុន ដៃគូសហការ និងបុគ្គលិកទាំងអស់គ្នាដែលមានវត្តមាននៅទីនេះដែលអោយរង់ចាំយូរ"នីគីនិយាយហើយអោនគោរពបន្តិចទើបដកដង្ហើមធំនិយាយបន្ត...
"ដែលខ្ញុំបាទមកយឺតដោយសារតែមានបញ្ហាបន្តិចបន្តួចគឺនៅមុននេះបន្តិចខ្ញុំបាទបានរកឃើញថាសម្ពន្ធ័RCTរបស់យើងពេលនេះកំពុងតែមានជនក្បត់"
"ហាស! ជនក្បត់ សម្ព័ន្ធពួកមិនដែលមានរឿងបែបនេះទេពីមុនមក"rickyរហ័សក្រោកឡើងធ្វើជាភ្ញាក់ផ្អើលជាងគេនាំអោយអង្គប្រជុំចាប់ផ្ដើមឆោលោតាមដែរ
"ប៉ុន្តែ កុំបារម្ភអីលោកពូ ជនក្បត់ម្នាក់នោះខ្ញុំចាប់បានហើយ" នីគីចាប់ផ្ដើមញញឹមឡើងវិញក្នុងនាមជាអ្នកឈ្នះ នៅពេលដែលឃើញទឹកមុខភ្ញាក់ផ្អើលរបស់rickyលោកពូក្រៅសាច់ឈាមរបស់នាយ
"តើគេជាអ្នកណា"សំណួរមួយនេះហាក់ដូចជាសម្លាប់ ricky ទាំងរស់ចឹង
"គេនៅទីនេះ"នីគីនិយាយទាំងញញឹមបាញ់ក្រសែភ្នែកទាំងអស់ទៅកាន់មនុស្សតែម្នាក់ធ្វើអោយអ្នកគ្រប់គ្នាងាកទៅរកគាត់ដែរ
"មិនអាចទេ...ឯងកុំចេះតែចោទគេផ្ដេសផ្ដាសមានភស្តុតាងអត់"rickyខំប្រឹងប្រកែកទាំងញ័រមាត់នីគីក៏សើច
"ភស្តុតាងច្បាស់ជាមាន ជុងវ៉ុន"
"បាទ"នីគីនិយាយតែប៉ុណ្ណឹង ជុងវ៉ុនក៏ទាញផ្លាស់ពីហ៊ោប៉ាវអាវមកដោតចាក់បញ្ចាំងក្នុងស្លាយ បង្ហាញអោយឃើញមនុស្សប្រុសមាឌធំម្នាក់ពាក់ខោអាវបុគ្គលិកក្រុមហ៊ុនចូលទៅកកាយតុធ្វើការរបស់នាយកឯកសារចេញមកហើយខលទូរសព្ទ័ទៅនណារម្នាក់ក៏ចប់
"ក្នុងវីដេអូបង្ហាញថា..."
"ក្នុងវីដេអូគ្មានរូបយើងផងម៉េចក៏ឯងចោតយើង"គាត់ស្រែកអោយនាយទាំងខឹងសម្បារ នីគីក៏ផ្លាស់ប្តូរទឹកមុខមកជាមាំមួយរំពេចដែរ
"ចាប់តាំងពីចូលមកដល់ពេលនេះខ្ញុំមិនបាននិយាយឈ្មោះលោកពូនោះទេ ម៉េចក៏លោកពូរើសដាក់ខ្លួន ឬមួយលោកពូជាមេក្លោងម្នាក់នោះ" នីគីនិយាយមាត់ៗធ្វើអោយគាត់គាំរកនិយាយមិនចេញភ្លាមនោះម្ចាស់ភាគហ៊ុនក៏ងាកមកគាត់ក្នុងក្រសែភ្នែកសង្ស័យ
"ក៏...ឯងសម្លឹងមុខយើងធ្វើអី"
"ខ្ញុំគ្រាន់តែឆ្ងល់ថាម៉េចក៏លោកពូក្រោកឈរ ពូមានចម្ងល់អីមែនទេ"ឃើញទេ ខ្ញុំថាហើយមនុស្សដែលញញឹមតាមក្រោយទើបជាអ្នកឈ្នះពិតប្រាកដ ricky បន្ទាប់ពីត្រូវនីគីចោតសួរដល់ៗបែបនេះធ្វើអោយគាត់អាម៉ាស់មុខបន្តិចទើបសម្រួលឥរិយាបទទៅវិញសើចញិមៗដាក់អ្នករួមភាគហ៊ុនព្រមអង្គុយចុះទាំងក្ដីអាម៉ាស់
"ចុះដែលលោកថាគេនៅទីនេះ"
"ខ្ញុំបានប្រគល់ខ្លួនគេអោយប៉ូលីសរួចហើយ គេម្នាក់នោះជាបុគ្គលិកអនាម័យដែលតែងតែចូលទៅសម្អាតបន្ទប់ខ្ញុំរាល់ថ្ងៃ ប៉ុន្តែសូមអ្នកទាំងអស់គ្នាកុំមានការបារម្ភអី ឯកសារដែលគេយកបានគ្រាន់តែជា Project សេក្ដីព្រៀងរបស់ខ្ញុំប៉ុណ្ណោះ ឯកសារសំខាន់នៅទីនេះ" នីគីនិយាយទាំងយកផ្លាស់មួយមកបង្ហាញ ចំណែកrickyបានត្រឹមស្ងាត់មាត់មិនហ៊ានតវ៉ា ក្អកក្រហែមអីមួយម៉ាត់
"ចំពោះរឿងមេក្លោងលួចឯកសារprojectក្លែងក្លាយមួយនោះ ខ្ញុំបាទសូមកុំអោយអ្នកគ្រប់គ្នាមានបារម្ភពេកអីហើយក៏កុំអោយបញ្ចេញព័ត៍នេះទៅខាងក្រៅអោយសោះ ព្រោះវានឹងមានការប៉ះពាល់ធ្ងន់ធ្ងរដល់ក្រុមហ៊ុន ក្នុងនាមខ្ញុំជាអគ្គនាយកតំណាងអោយសម្ពន្ធ័ទាំងមូលសូមសន្យានឹងរកមេក្លោងអោយឃើញក្នុងពេលឆាប់ៗនេះ" មុនពេលបញ្ចប់អង្គប្រជុំ នីគីឆ្លៀតនិយាយប៉ុន្មានមាត់សិនដើម្បីអោយម្ចាស់ភាគហ៊ុនមានការជឿទុកចិត្តមកលើនាយវិញដែរ
"បើអស់សំណួរហើយ ខ្ញុំសូមធ្វើការបញ្ចប់ការប្រជុំក្នុងពេលនេះ"នីគីនិងអ្នកទាំងអស់គ្នាក៏ក្រោកឈរគោរពគ្នាទៅមកទើបនាំគ្នាចាកចេញទៅ
"បងពូកែណាស់"ជុងវ៉ុនញញឹមចូលមកលើកមេដៃពីអោយនាយ
"ឯងដូចគ្នា"នាយញញឹមញីក្បាលគេ
"ហឹស.អោយសប្បាយសិនចុះ"
"ឈប់សិនលោកពូ! លោកពូបានភ្លេចអ្វីម្យ៉ាងហើយ"
"យើងភ្លេចអីគ្មានទេ"
"គ្មានយ៉ាងម៉េចលោកពូភ្លេចអរគុណខ្ញុំហើយ"
"ឯងនិយាយស្អី"នីគីបានត្រឹមតែសើចដើរទៅជិតគាត់ដាក់របស់ម្យ៉ាងក្នុងដៃគាត់ទំនងដូចជាផ្លាស់USB
"ខ្ញុំមានជម្រើសពីរអោយពូរើស មួយចេញទៅហើយផ្ដាច់ខ្លួនពីគ្រួសារខ្ញុំ ពីរ វីដេអូមួយនេះធ្លាក់ក្នុងដៃប៉ូលីស"និយាយរួចនាយញញឹមផ្អែមដាក់គាត់ទះស្មាគាត់តិចៗរួចទើបដើរទៅគៀកស្មាជុងវ៉ុនចេញទៅ កុំស្មានថានាយល្ងង់ពេលខ្លះនាយគ្រាន់តែចង់ហាត់សមសម្ដែងប៉ុណ្ណោះ។ ចំណែកrickyបានត្រឹមគាំងនិយាយអ្វីលែងចេញបានត្រឹមតែក្ដាប់ដៃគុំខឹងប៉ុណ្ណោះ
"នីគី ឯងនឹងយើងច្បាស់ជាជួបគ្នាម្ដងទៀត"មនុស្សលោភលន់មិនងាយនឹងបោះបង់អ្វីដែលគេចង់បាននោះទេ...

អោយសប្បាយសិនចុះ""ឈប់សិនលោកពូ! លោកពូបានភ្លេចអ្វីម្យ៉ាងហើយ""យើងភ្លេចអីគ្មានទេ""គ្មានយ៉ាងម៉េចលោកពូភ្លេចអរគុណខ្ញុំហើយ""ឯងនិយាយស្អី"នីគីបានត្រឹមតែសើចដើរទៅជិតគាត់ដាក់របស់ម្យ៉ាងក្នុងដៃគាត់ទំនងដូចជាផ្លាស់USB"ខ្ញុំមានជម្រើសពីរអោយពូរើស មួយចេញទៅហើយផ្ដាច់ខ្លួ...

Oops! Ang larawang ito ay hindi sumusunod sa aming mga alituntunin sa nilalaman. Upang magpatuloy sa pag-publish, subukan itong alisin o mag-upload ng bago.

__________________
Vote and comm💋

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Tahanan ng mga kuwento. Tumuklas ngayon