ភាគទី៣២:បងសង្ឃឹងថាអូនហ្នឹងពេញចិត្ត

367 36 8
                                        

        ខោអាវរប៉ាត់រប៉ាយធ្លាក់រាយពេញបន្ទប់ សភាពបង្ហាញអោយឃើញគូរស្នេហ៍មួយគូកំពុងគេងអោបគ្នាយ៉ាងស្អិតរមួតនៅលើពូកទន់ៗ មានភួយគ្រប់ពីលើពាក់កណ្ដាលខ្លួនដោយអ្នកជាប្រពន្ធកំពុងគេងកើយលើប្រអប់ទ្រូងរបស់អ្នកជាស្វាមី។ ស្នាមញញឹមលេចឡើងមុនពេលត្របកភ្នែកតូចៗចាប់កម្រើកឡើង ជុងវ៉ុនភ្ញាក់ពីគេងញញឹមសម្លឹងមុខប្ដីនឹកស្រមៃដល់យប់មិញ..
"បងកើតអី?"
"គ្មានអីទេ"នាយជ្រើសយកចម្លើយកុហកហើយភៀសខ្លួនថយក្រោយវិញ ជុងវ៉ុនក៏យកលេទៅទុកហើយឡើងមកគេង
"ជុងវ៉ុនហា៎.."
"ហឹម?"
"ស្អែកបងទៅជប៉ុនបីថ្ងៃ"
"ក្រែងថាប្រាំពីរថ្ងៃហី?"
"បងនឹកអូន"
"អូនក៏នឹកបងដូចគ្នា" រាងតូចងើបពីពូកហើយយោងខ្លួនទៅថើបនាយ នាយក៏ថើបគេវិញដូចគ្នា ដំបូងក្បាល បន្ទាប់មកថ្ងាស់ ចង្កា ថ្ពាល់ បបូរមាត់និងគ្រប់ចន្លោះនៃផ្ទៃមុខ
"អូនស្អាត់ណាស់ជុងវ៉ុន.."
"អូនដឹង"
"តើឲ្យបងសុំទោស រាល់ទង្វើ-"នាយនិយាយមិនទាន់ចប់ប្រយោគផងជុងវ៉ុនក៏និយាយកាត់
"កុំរំលឹងពីវាអី"ជុងវ៉ុនយកដៃទប់មាត់នាយកុំអោយនិយាយ ពីអតីតកាល ក្រសែភ្នែកប៉ះគ្នា ជុងវ៉ុនសម្លឹងមុខនាយជាប់រហូត នីគីក៏ចាប់ជុងវ៉ុនមកថើបតិចៗស្រាលៗ
"ជុងវ៉ុន"នាយផ្ដាច់បបូរមាត់ចេញ ខ្នងជុងវ៉ុនរៀបដល់ខ្នើយ សម្លឹងមុខគេជាប់ប្រើភាសាកែវភ្នែកនិយាយគ្នា ជុងវ៉ុនញញឹមយកដៃដាក់អង្អែលកញ្ចឹងករនាយស្រាលៗងក់ក្បាលយល់ព្រម រាងក្រាសគ្រាន់តែញញឹមហើយទម្លាក់បបូរមាត់គ្របលើបបូរមាត់រាងតូចម្ដងទៀតពោពេញទៅដោយក្ដីស្រលាញ់
      គ្រប់យ៉ាងកើតឡើងមួយប៉ព្រិចភ្នែកប្រៀបដូចជាសុបន្តិ យប់ដ៏សែនមានន័យបានបញ្ចប់ទៅដោយព្រះអាទិត្យរះបញ្ចាំងមកថ្ងៃថ្មី
"សឺត!ក្រោកយូរនៅ"
"យូរហើយទើបមកពីធ្វើម្ហូប"
"អូនធ្វើអី ឈ្ងុយណាស់"
"ក៏..បាយឆាធម្មតា"
"ពិតមែន? ពិសេសណាស់"
"ចង់ញ៉ាំគីមឈឺទេ អូនយកអោយ"
"ចាំបងទៅយកវិញ សឺត!" នាយមុននឹងទៅឆ្លៀតឆ្មក់ថើបថ្ពាល់ប្រពន្ធមួយខ្សឺតសិន
"នីគី បងធ្វើអី ខ្មាស់អ្នកបម្រើ"ជុងវ៉ុននិយាយបានតែមាត់ទេ តែធាតុពិតក៏ចង់អោយគេថើបដែរ ថ្ពាល់អៀនឡើងក្រហមហើយនោះ យកខ្លួនទៅពិតគេព្រោះដៃជាប់ឆាបាយ នីគីខ្នាញ់ពេកក៏ឆ្មក់ថើបមួយខ្សឺតទៀត អ្នកបម្រើអៀនជ្រែកដីរត់ទៅអស់  
"បងធ្វើបាបពួកគេ"
"បើមិនធ្វើចឹងគេម៉េចនឹងទៅ"
"បងខូចណាស់"
"ខូចមិនដល់អូនទេ"ជុងវ៉ុន សើចព្រោះអៀន នីគីក៏សើចដូចគ្នា និយាយរួមមួយព្រឹកនេះពួកគេមានក្ដីសុខណាស់ថ្នាក់នាយក្រាស់មិនចង់ទៅជប៉ុនទៀតផង
"បងទៅពេលរសៀល"
"ក្រែងថាទៅថ្ងៃត្រង់ហេស?"
"ជើងយន្តហោះមានបញ្ហាទើបត្រូវពន្យាពេល ការពិតបងមិនចង់ទៅទេ"
"ហេតុអី?"
"បងចង់យកអូនទៅដែរ"
"អូនទៅមិនបានទេ"
"បងមិនចង់ទៅទេ"នាយអោបជុងវ៉ុនជាប់ធ្វើមុខដូចកូនក្មេង
"អូនច្បាស់ជានឹកបងណាស់"
"បងទៅតែបីថ្ងៃទេ"
"សន្យា"
"សន្យា"
"ធ្វើដំណើរដោយសុវត្ថិភាពទាំងទៅទាំងមក"
"Ok ប្រពន្ធសម្លាញ់"
"ជូនពរបងជោគជ័យ"នាយ ធ្វើដំណើរដោយយន្តហោះផ្ទាល់ខ្លួនរាងតូចមិនសូវបារម្ភអីដែរ ប៉ុន្តែវាមិនសុវត្ថិភាពដូចយើងនៅផ្ទះទេទើបគេចេះតែបារម្ភទៅ
"បងទៅហើយ"
"បាទ"ជុងវ៉ុនជូនដំណើរនាយទៅដល់អាកាសយានដ្ឋាន
"ទៅដល់ខលប្រាប់អូនផង"
"បងដឹងហើយ"
"ទៅហើយ bye bye ជុប"នាយអោបហើយថើបជុងវ៉ុនមួយខ្សឺតទៀតទើបនាយចាកចេញទៅ អ្នកណាទៅដឹងថាថ្ងៃនេះមានតារា Kpopធ្វើដំណើរមកពីបរទេស អ្នកទៅទទួលក៏ច្រើនកកស្ទះផ្លូវ អ្នកកាសែតក៏ច្រើន ទម្រាំជ្រែកគេចេញមកបានក៏ចំណាយពេលយូរដែរ
"គឺ..នាង"ជុងវ៉ុនមើលឃើញពីចម្ងាយឃើញអតីតសង្សារចាស់របស់នីគី ប៉ុន្តែអ្វីដែលធ្វើអោយគេឆ្ងល់ហេតុអីនាងមកទីនេះដែរ ជូនប្ដីមកដែរឬមកជួបនីគី សង្ឃឹមថាមិនដូចអ្វីដែលគេគិតទៅចុះ ភ្លាមៗស្នាមញញឹមក្ដីសុខមុននេះក៏រលាយបាត់ទៅវិញ ក្រោយពេលឃើញអតីតសង្សាចាស់របស់ស្វាមីដើរក្រវែលនៅទីនេះដែរ
     ត្រឡប់ទៅផ្ទះវិញរាងតូចស្គុកស្មាញបន្តិច ប៉ុន្តែក៏មិនមែនបញ្ហាធំអីទេ ជុងវ៉ុនមិនបានគិតពីនាងច្រើនទេ ទម្រាំតែគេដើរដល់ចំណុចនេះជួកបញ្ហាច្រើនណាស់ គេម៉េចនឹងអាចចុះចាញ់ដោយសារមនុស្សស្រីតែម្នាក់?
    ចំណាយពេលយូរមួយសន្ទុះធំ រាងតូចងូតទឹកហើយក៏ដើរទៅរៀបចំឥវ៉ាន់ ស្អែកនេះគេត្រូវចុះខេត្តដែរ ប្រហែលថតរឿងច្រើនថ្ងៃ មកវិញមិនទាន់នីគីមកផងទេដឹង តែយ៉ាងណាស្នាដៃដំបូងគេមិនចង់អោយថ្លោះធ្លោយទេ រៀបចំឥវ៉ាន់រួចក៏បិទភ្លើងចូលគេង
រីងៗ
    +រូបភាពបង្ហាញឲ្យឃើញនៅកន្លែងជុងវ៉ុនថតរឿង
"ហេឡូ!"
"វ៉ុននីហា៎..អូននៅឯណា?អូនកំពុងធ្វើអី?"
"អូននៅកន្លែងថតរឿងបងឃើញទេ"រាងតូចក៏បែរកាំមេរ៉ាឲ្យរាងក្រាសមើល
"ថ្ងៃស្អែកបងបានទៅវិញហើយ"
"ពិតមែន?"
"អឹម..បងមានរបស់ផ្ញើរអូន"
"អូននៅតាមខេត្តហ្នឹង"
"អូននៅឯណា ប្រាប់បងមកបងនឹងទៅរក"
"មិនបាច់ទេអូន.."
*ជុងវ៉ុន មានគេមកសុំជួប*
"នីគី អូនរវល់បន្តិច ចាំអូនខលទៅបងម្ដងទៀត"ជុងវ៉ុន គ្រាន់តែឮគេមកហៅក៏ប្រញាប់បិទភ្លាម មិនចាំស្ដាប់នាយនិយាយសិន
"Ok ប៉ុណ្នឹងសិនហើយ បង-អាវ បិទហើយ"
"ណ្ហើយ បងសង្ឃឹងថាអូនហ្នឹងពេញចិត្ត"ស្នាមញញឹមលេចឡើងនៅផ្ទៃមុខខណ:ពេលនាយសម្លឹងមុខទៅរកកុំព្យូរទ័រ កាដូដ៏ស្រស់ស្អាត
"អ្នកប្រុសដល់ម៉ោងហើយ"
"Ok តោះយើងទៅ"នីគីនិយាយហើយក៏ក្រោកចេញទៅ កាំមេរ៉ាក៏បង្វែររូបភាពអោយឃើញអេក្រង់កុំព្យូរទ័រគឺរូបចិញ្ចៀន🤔
____________________
ភាគនេះរាងភ្លាវតិចហើយ ព្រោះខានសរសេរយូរចង់ភ្លេចសាច់រឿង
Vote and comm💗💋

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Where stories live. Discover now