ភាគទី៣៧:បងស្រលាញ់អូន

284 46 18
                                        

នីគីនៅក្រុមហ៊ុន រយៈពេល3ថ្ងៃតើនាយពិតជានៅជាមួយមីនជូរាល់ថ្ងៃមែនឬ?នាយពិតជាមិនខ្វល់ពីជុងវ៉ុនសូម្បីបន្តិច?បើពិតហេតុអីរាល់ថ្ងៃនាយធ្វើដូចស្រលាញ់ជុងវ៉ុនម្ល៉េះ តើនាយចង់បានអីអោយប្រាដក?អារម្មណ៍ស្រលាញ់ឬគ្រាន់តែជារឿងយល់ច្រឡំ? បើចង់ដឹងច្បាស់មានតែត្រឡប់ទៅមើលរឿងពីដើមហេតុមកវិញ÷

ការរៀបការផ្ដើមចេញពីការចាប់បង្ខំ ព្រោះតែវិបត្តិគ្រួសារ នឹងទំនួលខុសត្រូវនីគីមិនអាចប្រកែកនឹងចាស់ទុំបានទេ ជុងវ៉ុនក៏ដូចគ្នា គេព្រមទទួលទាំងដឹងលទ្ធផលថ្ងៃខាងមុខទៅជាយ៉ាងណាទៅហើយតែគេនៅតែចង់សាកល្បង រស់នៅជាមួយគ្នាយូរៗមនោសញ្ចេតនាការខឹងស្អប់ក៏រលាយសាបសូន្យនៅសល់តែអារម្មណ៍ស្រពិចស្រពិល នីគីជាច្រើនដងដែលនាយតែងតែបដិសេធអារម្មណ៍ខ្លួនឯង នាយមិនដែលទទួលស្គាល់ថានាយបានស្រលាញ់ជុងវ៉ុនទៅហើយទេ តែទង្វើបែរជាលួចបារម្ភពីគេ វាកើតឡើងមិនតិចដងទេដែលនីគីបានលួចទៅដេកអោបជុងវ៉ុនក្នុងបន្ទប់ទាំងដែលមាត់នាយក្ដែងៗស្រែកថាស្អប់គេខ្លាំងណាស់។
ដឹងទេ កាលពេលត្រឡប់មកពីជប៉ុនវិញនាយមកជាមួយគម្រោងសំខាន់មួយ កាលនោះនាយបានចេញទៅពិធីដេញថ្លៃ បានត្បូងមួយគ្រាប់ពណ៍ក្រហមឆ្អិនឆ្អៅនាយគិតថានឹងធ្វើចិញ្ចៀនមួយសម្រាប់សុំជុងវ៉ុនរៀបការ នាយចាំបានថាកាលពីក្មេងជុងវ៉ុនចង់បានពិធីទាំងនេះណាស់ នាយជ្រើសយកថ្ងៃចុងក្រោយដែលគេមានឈ្មោះជាប្ដីប្រពន្ធនឹងគ្នា ព្រោះចង់បញ្ចប់ទំនាក់ទំនងប្ដីប្រពន្ធចាប់បង្ខំ ដើម្បីចាប់ផ្ដើមថ្មីជាមួយក្ដីស្រលាញ់នោះអី នាយបានគិតនឹងរៀបគម្រោងមួយនេះអស់រយ:ពេលជាយូរទម្រាំបានចេញជារូបរាង ចំពេលដែលជុងវ៉ុនខឹង រត់ចេញពីផ្ទះទៀត វាកាន់តែងាយស្រួលដើម្បីនាយរៀបចំវា មិនមែននាយចង់នៅជាមួយមីនជូទេ ទើបមិនទៅលួងគេនោះទេ រយៈពេល3ថ្ងៃមកនេះនាយនៅផ្ទះរហូត ទើបតែព្រឹកនេះនាយមកក្រុមហ៊ុន ព្រោះតែមានរឿងបន្ទាន់មួយត្រូវដោះស្រាយ ស្របពេលនាយកំពុងរងចាំចិញ្ចៀនដូចគ្នា ហើយវាបានមកដល់ដៃនាយហើយ កំពុងតែអង្គុយសម្លឹងមើលទាំងញញឹមខ្ជិបព្រោះតែវាស្អាតលើសពីការរំពឹងទុក ពេលដែលនាយស្រមៃថាវាបានពាក់លើដៃជុងវ៉ុនទៀតនោះ។
"ចៅហ្វាយ!អ្នកប្រុសជុងវ៉ុនទៅហាងកាហ្វេពេលនេះ"
"ល្អ!"នីគីទទួលទូរសព្ទ៍ពីកូនចៅរបស់នាយដែលដាក់តាមការពារជុងវ៉ុនរាល់ថ្ងៃទោះនាយមិននៅក្បែរតែសកម្មភាពរបស់គេនាយដឹងទាំងអស់ កំពុងតែចេញទៅរកហើយស្រាប់តែមានស្នូរសម្លេងមួយមកគោះទ្វា
តុតុ!
"អ៊ុ!មីនជូ នាងមកហើយឬ?"
"បងកំពុងមើលអី?"នាងនិយាយព្រោះតែនីគីកាន់ប្រអប់ចិញ្ជៀនជាប់មិនព្រលែងសោះ
"គឺចិញ្ចៀន?"
"របស់ជុងវ៉ុន គេចូលចិត្តពណ៍ក្រហមណាស់ទើបខ្ញុំធ្វើវាអោយគេ"
"ស្រស់ស្អាត់ណាស់"
"មែនហើយ"នីគីនិយាយទាំងយកចិញ្ចៀនពីដៃនាងមកវិញ
" មែនហើយ មួយនេះជារបស់នាង!ផ្ដាំប្រាប់លោកអ៊ំផងថាខ្ញុំសុំទោសចំពោះរឿងថ្ងៃមុន ខ្ញុំបានអោយគេបិទព័ត៌មានហើយ ក៏បានចេញមុខបកស្រាយព័ត៍មានដែរ ពេលនេះនាងអាចចេញក្រៅដោយស្ងប់ចិត្តហើយក៏សុំទោសចំពោះការខូចខាត រឿងសំណង ចង់អោយបង់ប៉ុន្មានក៏បានខ្ញុំយល់ព្រម"នីគី ដើរត្រឡប់ទៅតុវិញ បើកកិមួយយកសឺមីមួយច្បាប់ឆ្នូតខៀវចេញមកអោយនាង ដោយសារតែសឺមីនេះហើយទើបនាយត្រូវចេញមកធ្វើការព្រោះតែប៉ាមីនជូបានដកភាពហ៊ុនចេញហើយដោយសារព័ត៍មាននោះ គម្រោងរបស់នាយជាមួយនាងក៏បានបញ្ចប់ដែរ វាមិនប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនទេគ្រាន់តែត្រូវស្វែងរកអ្នកបណ្ដាក់ទុកថ្មីប៉ុណ្ណោះ
"តើនាងមានការអ្វីទៀតមែនទេ?"ព្រោះតែនាងមិនព្រមទៅទើបនាយសួរ មិនមែនចង់ដេញតែនាយក៏ប្រញាប់ដែរ
"ខ្ញុំ...មានរឿងចង់និយាយជាមួយបង"
"និយាយមក"
"បងប្រញាប់ឬ?"
"ក៏...មិនអីទេ ឆាប់និយាយមក"នីគីអង្គុយចុះវិញ បើចង់និយាយនាយអោយនិយាយ
"ពួកយើង...គឺ? តើបងពិតជា..."
"តើនាងចង់និយាយពីអី?"
"ប៉ាខ្ញុំអោយខ្ញុំទៅនៅបរទេសហើយ"
"ក៏ល្អដែរ"
"ហ៊ឹស!បងនិយាយដូចគ្មានបានគិតបន្តិចសោះ"មីនជូនិយាយរបៀបអស់សង្ឃឹម នាងខំគិតថានីគិនឹងសួរថាហេតុអីឬឃាត់នាង តែអត់ទេ នាយបែរជាចាក់បណ្ដោយថែម
"ខ្ញុំគ្រាន់តែ....យល់ថាវាល្អប៉ុណ្ណោះ"នីគីរៀងទម្លាក់សម្លេងមកវិញ
"វាល្អហេស?ឬបងមិនធ្លាប់ស្រលាញ់ខ្ញុំសោះ"
"មីនជូ..."
"ខ្ញុំបានធ្វើខុស ពិតមែន ខ្ញុំបានជ្រើសគេព្រោះតែចង់បញ្ឈឺបងប៉ុណ្ណោះ ពេលនេះខ្ញុំមកវិញហើយ ឬបងមិនគិតចង់ចាំខ្ញុំសោះ ឯណាបងនិយាយថារៀបការតែពេលបីខែ?ឬបងជាប់ស្នេហ៍នឹងវាហើយ"មីនជូនិយាយទាំងយំតិចៗស្រែកអោយនាយ ព្រោះតែនាងមករកនីគីច្រើនដងហើយតែនាយមិនខ្វល់មួយម៉ាត់ណាក៏ថាជុងវ៉ុន
"កុំហៅគេដូច្នេះ បើខឹងខ្ញុំ បន្ទោសតែខ្ញុំទៅបានហើយកុំរាលដាលដល់គេ"
"ហេតុអីមិនបាន? ឬបងស្រលាញ់វាហើយ"
"ពិតមែនហើយ"
"នីគី បងធ្លាប់ស្អប់វា!"
"ឥឡូវស្រលាញ់ មានអីទាស់ខុស? បើគេជាប្រពន្ធខ្ញុំ"
"នីគី!ខ្ញុំមិនស្មានសោះថាបងហ៊ានទទួលស្គាល់រឿងនេះ"
"រឿងអីមិនបាន បើគេដឹងទូទាំងប្រទេសហើយ ក៏គ្មាននរណាថាអីដែរ តែរឿងពួកយើងដែលនាងថានោះទើបមានអ្នកថា"
"អញ្ចឹងបងប្រាប់ខ្ញុំមកហេតុអីបងស្រលាញ់វា?"
"នីគី!"
"ខ្ញុំមិនដឹង"
"បងគ្រាន់តែខឹងខ្ញុំ ដូចដែលខ្ញុំខឹងបង ទើបបងរកអ្នកផ្សេងមកជំនួសខ្ញុំ ពួកយើងគឺដូចគ្នា"(ឈប់បានឈប់ទៅអាឆី)
"មិនមែនទេ ជុងវ៉ុនជាប្រពន្ធខ្ញុំ ខ្ញុំស្រលាញ់ស្ទើរស្លាប់"
"នីគី"
"ខ្ញុំសុំទោស ប៉ុន្តែខ្ញុំនិយាយការពិត រឿងពួកយើងគឺមិនអាចទៅរួចទេ ព្រោះពួកយើងបានដើរលើផ្លូវផ្សេងគ្នាហើយ នាងបានជ្រើសរើសគេ ចំណែកខ្ញុំបានរើសជុងវ៉ុន ពួកយើងគឺខុសគ្នា"
"ប៉ុន្តែខ្ញុំបានរើសគេព្រោះតែខ្ញុំស្រលាញ់បង ខ្ញុំខឹងបង"
"ដូច្នេះហើយទើបយើងមិនអាចដូចដើមវិញ ព្រោះនាងមិនស្ដាប់ខ្ញុំទាំងដែលខ្ញុំប្រាប់អោយនាងចាំ នាងមិនជឿខ្ញុំទាំងដែលខ្ញុំមានហេតុផលគ្រប់គ្រាន់ដើម្បីរៀបការ រយៈពេល3ខែគឺខ្ញុំកំណត់ដើម្បីនាង តែនាងវិញបែរជាបោះបង់ខ្លួនឯង លិទ្ធផលចេញមកបែបនេះព្រោះតែនាងជាអ្នកប្រពិត្តឹខ្លួនឯង"
"ដូច្នេះបងឈប់ស្រលាញ់ខ្ញុំហើយ?មិនថាខ្ញុំខំប្រឹងបែបណាបងនៅតែមិនត្រឡប់មករកខ្ញុំវិញដដែល?"
"ខ្ញុំ..ពេលនេះបានស្រលាញ់ជុងវ៉ុនហើយ គេលំបាកមកច្រើនខ្ញុំចង់តបស្នងគេវិញ"
"ចុះខ្ញុំ?"
" ខ្ញុំ...ខ្ញុំសុំទោស"
"នីគីហ៊ឹកៗបង.."នាងបានយំទឹកភ្នែកហូរសស្រាក់ឥតអ្នកជូត ព្រោះតែតួនាទីនេះលែងជារបស់នីគីហើយនាយបានត្រឹមតែឈរមើលនាងយំ
"មីនជូ...."
"ខ្ញុំអស់ចិត្តហើយ ពេលនេះខ្ញុំអាចទៅអីតាលីបានដោយស្ងប់ចិត្ត"
"ខ្ញុំ...ជូនពរនាង.. ខ្ញុំសុំទោស"ព្រោះតែនាងយំពេកទើបនាយត្រូវអោនមុខសុំទោសនាងជាច្រើនដង
"មិនអីទេ..តែតើពួកយើងអាចរាប់អានគ្នាបានទេ ខ្ញុំមិនទាន់អាចកាត់ចិត្តបាន"
"បាន ប្អូនស្រី!"
"បងប្រុស!"នាងចូលមកអោបនីគីយំភ្លាមៗ ចំណែកនាយក៏អោបនាងវិញដូចគ្នាក្នុងឋាន:ជាមិត្ត តែមិននឹកស្មានថាជុងវ៉ុនមកឃើញ គឺគ្រាន់តែប្រយោគចុងក្រោយនៃការសន្ទនាក៏គេមិនឮផង
ព្រុស!
"វ៉ុន!"នីគី ភ្ញាក់បើកភ្នែកធំៗនឹងរុញនាងចេញ
"វ៉ុន!អូនមកទីនេះធ្វើអី?អូន..."នាយប្រញាប់មកសួរនាំភ្លាមខ្លាចជុងវ៉ុនយល់ច្រឡំលើនាយទៀត
"សុំទោស ខ្ញុំរំខានអ្នកទាំងពីរហើយ ខ្ញុំសុំទោស"
"វ៉ុន? ជុងវ៉ុនឈប់សិន!"នីគីស្ទុះចាប់មិនទាន់ គេរត់ចេញទៅរហូតដល់ជណ្ដើនយន្តទើបនាយតាមទាន់ចាប់គេមកសួរនាំ
"អូនស្ដាប់បងសិន រឿងរ៉ាវមិនដូចអូនគិតទេ"
"លែងខ្ញុំ"
"បងនិងនាងមិនមែន..."
"លែង!"
"នីគី!"ជណ្ដើរយន្តបើកទ្វា ស្របពេលមីនជូរត់ចេញមកជុងវ៉ុនក៏ប្រឡេះដៃនាយចេញ
"វ៉ុន!"
"នីគីឈប់ ចាំខ្ញុំទៅនិយាយជាមួយគេ"
"មិនបាច់ទេ វ៉ុន!"នីគីរវល់តែប្រឡេះដៃនាងចេញ ជណ្ដើរយន្តក៏បិទទ្វា នាយក៏សម្រេចចិត្តចុះតាមជណ្ដើរជើងវិញ ពីជាន់ទី23ទម្រាំដល់ក្រោម ចេញមកជុងវ៉ុន រត់មកដល់មាត់ផ្លូវទៅហើយ
"វ៉ុន!ជុងវ៉ុន!ចាំបងផង!ចាំបងផងជុងវ៉ុន!"នីគីរត់តាមស្រែកបន្តពីក្រោយ តែជុងវ៉ុនមិនខ្វល់នោះឡើយ
"កុំមកតាមខ្ញុំ កុំតាមខ្ញុំ!"
"ជុងវ៉ុន! ស្ដាប់បងសិនទៅអូនបងសុំអង្វរ"
"ទេ ខ្ញុំមិនស្ដាប់ កុំតាមខ្ញុំ កុំរត់តាមខ្ញុំ"
"វ៉ុន!កុំទៅ នោះជាផ្លូវថ្នល់ណា៎ កុំឆ្លងថ្នល់"
"កុំមកខ្វល់ ចេញ"
"វ៉ុន!!" នីគីតាមទាន់ ពេលដែលគេរៀបឆ្លងផ្លូវ ឡានខ្វាត់ខ្វែងតើគេចង់ទៅណា? តែជុងវ៉ុនមិនស្ដាប់ គេច្រាននាយចេញហើយឆ្លងទៅ នីគីក៏រត់តាម
ប៉ែតៗៗ
"ជុងវ៉ុន!!!!"
"នីគី!!!"
ប៉័ង!!💥
តាមល្បឿនរថយន្តមនុស្សពីម្នាក់ខ្ទាតចេញពីគ្នា នីគីខ្ទាតទៅម្ខាងប៉ះនឹងខឿនផ្លូវតាមកម្លាំងរុញរបស់ជុងវ៉ុន ចំណែកគេខ្លួនឯងត្រូវខ្ទាញចេញតាមកម្លាំងវ៉ាជែងរបស់រថយន្ត។
ខណៈពេលដែលគេកំពុងប្រតាយប្រតប់គ្នា ជុងវ៉ុនរលាស់ដៃបានហើយរត់ចេញទៅគេឆ្លងផុតហើយនៅឡើយតែនីគី នាយឈរគាំងសម្លឹងមើលរថយន្ដដែលបើកក្នុងល្បឿនលឿនបំផុតតម្រង់មករកនាយ
"នីគី!!"
ប៉័ង!
ជុងវ៉ុនរត់ចូលមកវិញគេប្រើកម្លាំងទាំងអស់ដើម្បីរុញនាយចេញដួលទៅម្ខាង ចំណែកគេខ្លួនត្រូវផ្លោងតាមល្បឿនរថយន្តចំណាយ10,20ម៉ែត្រព្រោះតែរថយន្តបុកផ្ទុបចំកណ្ដាលទ្រូងពេញៗ
"វ៉ុន!ជុងវ៉ុន!!ទេ...ទេ...ជុងវ៉ុន ហ៊ឹកៗ ដឹងខ្លួនឡើង អ្នកណាក៏បានដែរជួយប្រពន្ធខ្ញុំផង ឆាប់ឡើងឆាប់ហៅឡានពេទ្យមកឆាប់ឡើង"នីគីដឹងខ្លួនឡើងមកវិញ ស្ទុះរត់ទៅរកកន្លែងមនុស្សព័ទ្ធជុំ នាងជ្រែកចូលទៅត្រកងបីជុងវ៉ុនឡើងទះថ្ទាល់គេតិចៗដាស់អោយភ្ញាក់ដឹងខ្លួន
"វ៉ុន..ឆាប់ដឹងខ្លួនឡើង សុំអង្វរជុងវ៉ុន! បងសុំអង្វរហ៊ឹកៗ!"
"នីគី..."
"វ៉ុនៗ!អូនដឹងខ្លួនហើយ អូនឈឺកន្លែងណាប្រាប់បងមក"
"អូនឈឺពោះ នីគី..អូនឈឺពោះណាស់"
"បានៗ បងនឹងយកអូនទៅពេទ្យអូនទ្រាំបន្តិចណា"នីគីត្រកងលើកបីជុងវ៉ុនឡើងទាំងយំបណ្ដើរប្រាប់គេអោយទ្រាំបណ្ដើរតម្រង់មកក្រុមហ៊ុនវិញព្រោះតែចាំឡានពេទ្យយូរពេកខណ:ពេលនាយឃើញឈាមហូរចេញមកកាន់តែច្រើននៅតាមចន្លោះជើងរបស់គេ
"ទេ នីគី!មិនបាច់ទេ អូនដឹងថាអូននឹងមិនរស់ទេ"
"វ៉ុន!អូនកុំនិយាយដូច្នេះ"
"អូននឹងនិយាយ អូនមានរឿងចង់ប្រាប់បងនីគី"
"ទេ ជុងវ៉ុន អូនកុំនិយាយ ឈប់និយាយទៅ បានហើយ"នីគីដាក់គេចុះនៅជាយថ្លូវយកខ្ទប់មាត់គេ ខណ:ពេលមានឈាមហូរមកកាន់តែច្រើនពេលដែលគេនិយាយចេញមកក្រៅ
"ទេ..អូនស្រលាញ់បងនីគី"
"បងដឹង!បងដឹងថាអូនស្រលាញ់បងហើយឈប់និយាយទៅ...ជុងវ៉ុន"
"ហ៊ឹក..អូនស្រលាញ់បង អូនស្រលាញ់បងណាស់កនីគី អូនរីករាយប្រគល់ជីវិតមួយនេះទៅបង អូនស្រលាញ់បងតែធ្វើយ៉ាងម៉េចទៅបងមិនស្រលាញ់អូនទេ អូនឈឺចាប់ណាស់"
"ហ៊ឹកៗ..ជុងវ៉ុន បងសុំទោស ជាកំហុសបង.."
"ទេ ជាកំហុសអូន អូនស្រលាញ់បងពេកដល់ភ្លេខខ្លួនអត្មានិយមខ្លួនឯង អូនសុំទោស នីគីអូនសុំទោស.."
"កុំអញ្ចឹងអីជុងវ៉ុនមិនមែនទេ"
"អោយតែបាននៅក្បែរបងអូនរីករាយទទួលយកគ្រប់យ៉ាង ទោះជាអូនត្រូវធ្វើបាបមើលងាយជិះជាន់យ៉ាងម៉េចក៏ដោយក៏អូនយល់ព្រមទទួលអោយតែបានស្រលាញ់បង អូនស្រលាញ់បងណាស់តែ..ខិខិ"
"វ៉ុន.."
"ពេលនេះអូនដោះលែងបងហើយ អូនចុះ..ចាញ់ហើយ សុំទោសដែលមើលមិនឃើញពីផលលំបាករបស់បង អូនស្រលាញ់បង អូនចង់រស់នៅក្បែរបង តែបងក៏ចង់នៅក្បែរនាងដូចគ្នា បើគ្មានអូនបងនឹង...រស់នៅជាមួយនាង យ៉ាងមានក្ដីសុខ..អូនសុំទោសដែលមកធ្វើជាសម្រាមទើសផ្លូវ...បង ហ្អឹក....ពេលនេះអូនទៅហើយ សូមអោយ បង បានរស់នៅជាមួយនាងមនុស្សដែលបងស្រលាញ់.យ៉ាងមានក្ដីសុខ អូនហឹក លាហើ-"
"វ៉ុន...ជុងវ៉ុននិយាយទៀតមកជុងវ៉ុន!...ជុងវ៉ុន!!និយាយទៀតមក កុំស្ងាត់បែបនេះអី អូនសម្លាញ់ កុំបំភ័យបង!! ជុងវ៉ុនបងសុំអង្វរ និយាយទៀតមក..វ៉ុន.."នីគីចាប់អង្រួនកាយតូចខ្លាំងៗដាស់អោយភ្ញាក់ កាន់តែដាស់កាន់តែស្ងាត់ស្ងៀមគ្មានការឆ្លើយតបទើបនាយរឹតតែភ័យអង្រួនកាន់តែខ្លាំងទៅទាល់តែដៃដាក់ប៉ះថ្ទាល់នាយមិញនេះធ្លាក់ចុះមកព្រោះគ្មានអ្នកទប់
"ទេៗ..ជុងវ៉ុនកុំចឹងអី!ដឹងខ្លួនឡើងសុំអង្វរ ដឹងខ្លួនឡើងមក មនុស្សដែលបងស្រលាញ់គឺអូនណា ជុងវ៉ុន!ហ៊ឹកៗ សុំអង្វរអូនកុំចុះចាញ់អី បងស្រលាញ់អូន បងស្រលាញ់អូនខ្លាំងណាស់បានឮទេ ជុងវ៉ុន ប្រពន្ធសម្លាញ់របស់បង បងមានរឿងច្រើនណាស់ចង់និយាយជាមួយអូន សុំអង្វរ ជុងវ៉ុន អូនមិនអាចទៅដោយបែបនេះអី ឆាប់ដឹងខ្លួនឡើងជុងវ៉ុន....."នីគិគិតតែពីយំអោបអង្រួន រាយកាយស្ដួកស្ដឹងមិនកម្រើករបស់ជុងវ៉ុនអោយភ្ញាក់ដឹងខ្លួន យំផងស្រែកផងលែងខ្មាស់អ្នកណាហើយអោយតែប្រពន្ធនាយ មនុស្សដែលនាយស្រលាញ់ភ្ញាក់ដឹងខ្លួន ទោះចំណាយអស់មួយផែនដីក៏នាយព្រមដែរអោយតែគេត្រឡប់មករកនាយវិញ ទោះជាគេប្រែជាស្អប់នាយវិញក៏ដោយក៏នាយព្រមដែរ
"ចៅហ្វាយ ឆាប់ឡើងឡានមក"ជំនិតនីគី(adminភ្លេចឈ្មោះជំនិតនីគីបាត់ហើយចឹងដាក់ចឹងម៉ងទៅ) ពេលឃើញហេតុការណ៍មិនស្រួលមុននេះបានរត់បកមកក្រុមហ៊ុនយកឡានមកទទួលនាយ ចុះមកបើកទ្វារួចជាស្រេចស្រែកហៅនាយអោយប្រញាប់យកថេហ្យុងឡើងឡានទៅមន្ទីពេទ្យ។
"អូនសម្លាញ់ទ្រាំបន្តិចណា បងនឹងយកអូនទៅពេទ្យឥឡូវនេះ"នីគីប្រញាប់ជូតទឹកភ្នែកស្ទុះបីជុងវ៉ុនឡើងឡានចេញដំណើរទៅ
"អូនត្រូវតែមិនកើតអីឮទេ"
________________
កុំភ្លេចVoteផងណ៎ា
រឿងhappy²ទេ

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Where stories live. Discover now