💓ភាគបញ្ចប់💓

462 54 9
                                        

      ថ្ងៃរៀបការជាក្ដីប្រាថ្នារបស់មនុស្សគ្រប់គ្នា ជាពិសេសគឺកម្លោះតូចយ៉ាង ជុងវ៉ុននេះឯង ទម្រាំតែបានរៀបការទទួលក្ដីសុខពិតប្រាកដពីមនុស្សដែលខ្លួនឯងស្រលាញ់រយ:ពេល10ឆ្នាំតើអាចស្រមៃបានដោយរបៀបណា?ពិធីរៀបការច្បាស់ជាធំសម្បើមហើយមែនទេ? តែមិនមែនទេ ពួកគេរៀបចំវានៅក្នុងព្រះវិហារនៅពេលព្រឹក អញ្ជើញតែភ្ញៀវអ្នកស្គាល់គ្នាជិតដិតបំផុត ពិសេសអ្នកជ្រុំជ្រែងពួកគេ ។ជុងវ៉ុនចង់បានបែបនេះ គេរៀបការម្ដងហើយ គេចង់អោយមង្គលការនេះកើតឡើងដោយស្នាមញញឹមនិងក្ដីសុខពិតប្រាកដពីអ្នកចូលរួមគ្រប់គ្នា។
"ដល់ពេលហើយ" ស្នាមញញឹមនិងសម្លេងទះដៃឮត្រកងពេញសាលព្រះវិហារ ជុងវ៉ុនជាមួយឈុតសរយ៉ាងស្រស់ស្អាត ដើរញញឹមជាមួយលោកប៉ាសំដៅមកនីគី ដែលឈរជាមួយលោកអាចារ្យរួចជាស្រេច
"ផ្ញើរប្អូនផង"
"បាទ លោកប៉ា "
"មើលថែគ្នាអោយល្អណា"
"បាទ" នីគី ញញឹម ទទួលជុងវ៉ុនពីដៃគាត់ អោនថើបខ្នងដៃមួយខ្សឺតទើបបែរទៅលោកអាចារ្យ
"សូមនិយាយតាមខ្ញុំណា.."
"បាទ"
"ខ្ញុំបាទ នីសុីម៉ូរ៉ា រីគី សូមស្បថសច្ចាចំពោះមុខព្រះជាម្ចាស់ មាតាបិតា និងភ្ញៀវកិតិ្តយសទាំងអស់គ្នាថា នឹងព្រមទទួលយ៉ាង ជុងវ៉ុនជាភរិយា រស់នៅជាមួយគ្នារួមសុខទុក្ខ ទោះធ្លាក់ខ្លួនឈឺថ្កាត់ អស់ទ្រព្យសម្បត្តិ មានឬក្រ ចាស់ឬក្មេង ខ្ញុំប្រាថ្នាមើលថែ ស្មោះស្មគ្រ័ចំពោះតែភរិយារបស់ខ្ញុំតែម្នាក់គត់ បើសិនជាខ្ញុំខុសពាក្យសម្បថចំពោះព្រះជាម្ចាស់ សូមព្រះជាម្ចាស់យកជីរិតខ្ញុំចុះ"(កន្លែងនេះរាងភ្លាវតិចហើយ)
"រួចហើយសូមបំពាក់ចិញ្ចៀន"នីគីធ្វើតាម បំពាក់ចិញ្ចៀនមួយវង់យ៉ាងស្រស់ស្អាតចូលទៅក្នុងដៃជុងវ៉ុន
"វាសមនឹងអូនណាស់"ចិញ្ចៀនមួយវង់នេះគឺត្បូងពណ៍សរ បង្ហាញពីទឹកចិត្តស្មោះសររបស់នាយទៅកាន់ជុងវ៉ុន ចំណែកនាយតូចក៏មានចិញ្ចៀនមួយវង់សម្រាប់នាយផងដែរ។

      បញ្ចប់ពិធីស្បថស្បែចូលដល់ពិធីចុះអេតាស៊ីវិល និងអញ្ចើញភ្ញៀវកិតិ្តយសញ៉ាំអាហារបន្តិចបន្ទួចមុននឹងចប់ពិធីតែម្ដង។
"ជួបគ្នាពេលរសៀល"ពួកគេបានកក់ក្លិបមួយជប់លៀងបន្តនៅពេលយំ វាគឺជាក្លិបមួយដែលពេញនិយម កណ្ដាលទីក្រុង របស់នាយសង្ហាផាក សុងហ៊ុននេះឯង
"មកដល់ហើយ ឯណាម្ចាស់កម្មវិធី?"
"ឮថាស្ទះផ្លូវ"
"សង្ស័យនៅញ៉ែគ្នាម៉ង អិអេ៊...នោះមកដល់ហើយ"ពួកគេនាំគ្នាបង្អាប់ ឃើញថាកាន់ដៃបណ្ដើរគ្នាស្អិតតែម្ដង ដល់ថ្នាក់ជុងវ៉ុនអៀនខ្ទប់មុខមិនហ៊ានមើលគេឯង
"សង្ស័យមិនទាន់ត្រូវថ្នាំខ្លាំងហើយមើលទៅ"សុងហ៊ុន លុកមាត់ញ៉ោះជុងវ៉ុនបន្ថែម
"ចាំប្រដៅចេញម្ដង"
"នីគី!"ជុងវ៉ុន បើថាគ្នាគេទៅមិនថាទេ ណាស់ប្ដីឯងតែម្ដង ញ៉ោះមិនឈប់មិនឃើញថាគេអៀនទេ មុខក្រហមអស់ហើយមើលចុះ
"ជុលប៉ុណ្ណឹងបានហើយ ប្រញាប់ទៅផ្សំដំណេក"
"អា៎..នីគី!"ជុងវ៉ុនស្រែកចាច ខ្មាស់គេណាស់មកនិយាយកណ្ដាលចំណោមមនុស្សចឹង   មុនមកទីនេះ ត្រូវបាននាយញ៉ោះម្ដងហើយបានជាអៀនដូច្នេះ យប់មិញដេកភ័យពេញមួយយប់ នីគីផ្ញើររូបមកធ្វើបាប
"អា៎...កូនកម្លោះប្រញាប់ហើយ យើងជុលប៉ុណ្ណឹងក៏បាន"
"លែងនៅហើយ"ជុងវ៉ុនរត់មកមុន បើដឹងថាមកអោយគេបង្អាប់ចឹងគេមិនមកទេ គិតថាមកផឹកអោយនីគីស្រវឹងភ្លេចរឿងនោះ តែមានភ្លេចអីនាយនៅចង់ចាំគេដដែល ចំណែករាងក្រាស់មានតែហួសចិត្ត នឹកឆ្ងល់កាលពីមុនម៉េចក៏ជុងវ៉ុនក្លាហាន ហ៊ានសារភាពប្រាប់នាយមុន ស្មានតែខុសពីbtt ដទៃតើ បែបនេះទាល់តែញឹកញាប់បន្តិចទើបក្លាហាន🤦🥲
    ត្រឡប់មកដល់ផ្ទះ ជុងវ៉ុនចូលមកវិញជាមួយវ៉ាលីក្នុងដៃ នីគីក៏មានមួយដែរ ពួកគេរើរចូលមកនៅក្នុងថ្ងៃនេះ
"បងហ្អា៎..អូនចង់ដាក់ស៊ុមរូបថតពួកយើង ពង្រីកអោយធំ ដាក់នៅក្រោយសាឡុងនេះ"
"បានតើ ចាំបងរៀបចំ"
"អូនចង់ដាក់ស៊ុមសំបុត្រអាពាហ៍ពិពាហ៍យើងដែរ កណ្តាលផ្ទះនេះ"ជុងវ៉ុនចង្អុលកន្លែងគេចង់បាន
"ល្អតើស៎ នរណាចូលមកក៏ឃើញគ្រប់ពេល"នីគីឆ្លើយមិនស្ទាក់ស្ទើរ ជុងវ៉ុនក៏សម្លឹងមុខនាយ
"អូនចង់ដាក់ស៊ុមរូបថតតូចៗដែរ ពង្រាយតាមជញ្ជាំងនេះ"គេចង់ដឹងនាយតាមទៀតអត់?
"hummm បងថាមួយនេះមិនបាន..ល្អទេ"
"ហេតុអី?"
"ទុកចន្លោះខ្លះដាក់រូបថតកូនៗយើង"
"អាយ..នីគីបងធ្វើអី?"ជុងវ៉ុនភ័យស្រែកចាចពេលនាយក្រាស់ចាប់បីគេឡើង
"ទៅផ្សំដំណេក ឆាប់ឡើង ចាស់ៗថាមិនអោយរំលងថ្ងៃទេ មេបាប្រកាន់"
"អា្ហយ..អត់ទេ គេភ័យណាស់ ឡើងយំទៅហើយ ហិកហិក"
"ភ័យធ្វើអី ប្ដីប្រពន្ធគ្រប់គ្នាតែងតែបែបនេះ"
"អាយ៎...នីគី!"ជុងវ៉ុនស្រែកចាចចុងក្រោយ សម្លេងក៏ស្ងាត់បាត់ទៅ មិនដឹងថាគេធើ្វអីទេ ព្រោះបិទទ្វាទៅហើយ (adminខ្ជិលឡើងទៅតាម🤭)

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Donde viven las historias. Descúbrelo ahora