ពត៌មាននៃការទះតប់គ្នាទៅមុខអគារក្រុមហ៊ុនត្រូវបានផ្សាយចេញទៅ មិនដឹងជាបុគ្គលិកម្នាក់ណាទេហ៊ានផុសរូបសន្លឹកទាំងនេះ? ពត៍មានផ្ទុះខ្លាំងក៏ត្រូវមានអ្នកតាមបិទដូចគ្នា។
ជុងវ៉ុនបន្ទាប់ពីចេញពីផ្ទះនីគីគេបានត្រឡប់ទៅភូមិគ្រិះយ៉ាងវិញដែលនៅជាប់នឹងផ្ទះលោកយាយនីគីនោះឯង មកដល់គ្មានអីក្រៅពីឡើងគេងសម្រាកនោះទេព្រោះតែអស់កម្លាំងពេក មិនដឹងថាគេកើតអីទេ បាយមិនឃ្លានញ៉ាំ គិតតែចង់គេង ទាល់តែម៉ោង9យប់ទើបគេក្រោកមកកាយចង្ក្រានរកធ្វើអីញ៉ាំបាយ
"អ្នកប្រុស?"
"អ៊ួយ!ម៉ែដោះ!"ជុងវ៉ុនភ្ញាក់មិនស្ទើរ សុខៗមកឈរពីក្រោយខ្នង
"អ្នកប្រុសរកធ្វើអីទាំងយប់?"
"គឺខ្ញុំឃ្លាន..."
"កាលពីល្ងាចខ្ញុំបានធ្វើមីខ្លះ ចាំខ្ញុំកម្ដៅអោយអ្នកប្រុស"
"ល្អ!"ជុងវ៉ុនដើរចេញមកតុបាយទុកតួនាទីអោយគាត់ធ្វើ
"ម៉ែដោះ កាលពីល្ងាចមាននរណាមករកខ្ញុំដែរទេ?"
"អត់មានទេអ្នកប្រុស"
"អរ."គាត់ឆ្លើយ ជុងវ៉ុនក៏ឈប់សួរបន្តត្រឹមតែងក់ក្បាលហើយទទួលចានមីពីគាត់មកញ៉ាំ
"នេះយប់ហើយម៉ែដោះទៅសម្រាកទៅចាំខ្ញុំលាងទុកដាក់ខ្លួនឯង" ជុងវ៉ុនញ៉ាំមីបានពីម៉ាត់ក៏ចាប់ផ្ដើមអង្គុយសម្លក់ តាមពិតពោះគេឃ្លានសឹងតែដាច់ពោះវៀនទៅហើយព្រោះតែគេញ៉ាំបាយមិនបានតាំងពីព្រឹក តែគេញ៉ាំមិនចូល គ្រាន់តែធំក្លិនអាហារក៏រកក្អួតទៀតហើយ ប្រឹងញាត់បានពីម៉ាត់ គេក៏យកទៅលាងទុកដាក់សម្អាតរួចឡើងគេង។
ថ្ងៃបន្ទាប់ ជាថ្ងៃទីពីដែលគេចេញពីផ្ទះនីគី រយ:ពេល2ថ្ងៃនេះគេហាក់ដូចជារងចាំផ្លូវនរណាម្នាក់ ព្រឹកឡើងមិនទាន់គេចុះមកញ៉ាំបាយព្រមទាំងសួរដំណឹងពីអ្នកបម្រើក្នុងផ្ទះសំណួរដដែលៗរាល់ថ្ងៃ។
"តើគ្មាននរណាមករកខ្ញុំទេហ៎ម្សិលមិញ?"
"អត់មានទេអ្នកប្រុស"
"ចុះព្រឹកមិញ?"
"ក៏អត់ដែរអ្នកប្រុស"
"អឹម!បើមានអ្នកណាមករកត្រូវប្រាប់ខ្ញុំ"
"ចាស៎អ្នកប្រុស" នាងឆ្លើយហើយគេក៏ដើរទៅតុបាយ
"អ្នកប្រុសរងចាំជួបអ្នកណាមែនទេអ្នកប្រុស?"
"អត់មានទេ ម៉ែដោះ"
"ឬអ្នកប្រុសចាំផ្លូវលោកស្រី? គាត់ប្រហែលជាចេញមកថ្ងៃនេះហើយអ្នកប្រុស"
"អរ ខ្ញុំដឹងហើយ រៀបបាយមក"ជុងវ៉ុននិយាយតឿន រៀបបាយហើយគេក៏ឲ្យអ្នកបម្រើឲ្យបំបែកគ្នាទៅធ្វើការរៀងខ្លួន ចម្លែកដែរតាំងពីមកទីនេះ គេមិនសូវរមូលពោះឈឺក្បាលទេ តែគេនៅតែញ៉ាំបាយមិនចូលដដែរ អស់មួយព្រឹកធំគេគិតតែអង្គុយជ្រុំបាយទៅមករួចទៅអង្គុយគូរគំនូរនៅសួនច្បារខាងមុខផ្ទះ វាបែបនេះរាល់ថ្ងៃឡើងអ្នកបម្រើស៊ាំឈប់សួរនាំអស់ហើយ
"អ្នកប្រុស មិនសូវញ៉ាំបាយទេ គាត់ដូចជាចាំផ្លូវនរណាម្នាក់ ព្រោះគាត់តែងតែសម្លឹងទៅមាត់ច្រកទ្វា ហើយសួរនាំពួកខ្ញុំរាល់ថ្ងៃ"
"តើគេមិននិយាយអ្វីទៀតទេមែនទេ?"
"ចាស៎ អត់ទេ...គឺខ្ញុំមិនហ៊ាន អ្នកប្រុសដូចជាកាច គាត់មិនរួសរាយដូចមុនទេ"នាងអ្នកបម្រើលួចរាយការណ៍អោយអ្នកម្ខាងទៀតនៃទូរស័ព្ទស្ដាប់ឮហើយបានត្រឹមដកដង្ហើមធំព្រោះធ្វើអីមិនបាន...
"អ្នកប្រុស!អ្នកផ្ទះធំផ្ញើរឥវ៉ាន់មក"
"ជាអ្វីដែរ?"
"ខ្ញុំមិនដឹងទេ"នាងហួចប្រអប់អោយហើយក៏ដើរចេញទៅ ជុងវ៉ុនបើកប្រអប់មើល ជាអាហារ?ការពិតគឺនំប៉ុង Topping Strawberryដែលគេចូលចិត្ត
*លោកយាយម៉េចក៏ដឹងថាគេចូលចិត្តរបស់នេះ? ជុងវ៉ុនបានត្រឹមនឹកក្នុងចិត្តហើយក៏យកវាមកញ៉ាំយ៉ាងឆ្ងាញ់ពិសារ ។
ថ្ងៃបន្ទាប់!ជាថ្ងៃទី3អាការ:ឈឺក្បាលរបស់គេបានវិលមកវិញហើយ ព្រឹកនេះគេឈឺក្បាលវិលមុខខ្លាំងរហូតខ្ជិលមិនចង់ក្រោកចេញពីផ្ទះ តែដោយសារថ្ងៃនេះគេមានណាត់ជាមួយស៊ុននូរឿងខោអាវដែលគេកាត់កាលពីថ្ងៃមុននោះទើបគេក្រោកទៅ ពួកគេណាត់គ្នានៅក្នុងហាងការហ្វេមួយក្បែរផ្ទះជុងវ៉ុនដែរ គេស្រាប់តែចង់ញ៉ាំកាហ្វេទាំងពីមុនគេញ៉ាំមិនបានផង
"ជុងវ៉ុន!"
"អា៎...ស៊ុននូ ខាងនេះ"គេលើកដៃហៅស្រស់ស្រាយបន្ទាប់ពីញ៉ាំកាហ្វេហើយ
"ឯងញ៉ាំកាហ្វេ?"
"ហេតុអី?"
"ក្រែងញ៉ាំមិនបាន?"
"ឥឡូវញ៉ាំបានហើយ មិនមើល"គេសម្លក់ ដំបូងគិតថាញ៉ាំមិនបានដែរ តែមានអីញ៉ាំហើយស្រាប់តែស្រស់ស្រាយជាងមុន
"យើងបានទៅរកឯងនៅផ្ទះនោះ"
"ហើយយ៉ាងម៉េច?"
"គេថាឯងមិននៅ ហេតុអីសុខៗស្រាប់តែរត់ចេញមកបែបនេះ?"
"ហ៊ឹម..."
"ព្រោះតែពត៍មាននោះ..?"
"ឯងដឹងហើយ?"
"បើផ្ទុះកក្រើកយ៉ាងនេះអ្នកណាមិនដឹង?ពេលនេះភាគហ៊ុនក្រុមហ៊ុននីសុីម៉ូរ៉ា កំពុងតែដាំក្បាលចុះ ឬឯងមិនដឹង?"ជុងវ៉ុនក្រវីក្បាល គេមិនចាប់អារម្មណ៍តាមដានពត៌មានអ្វីទេមួយរយ:នេះ
"សមមុខហើយ"
"ស៊ុននូ!"
"ឯងចេញមកល្អហើយ ឈប់នៅរងដៃជើងគាត់ទៀតទៅ កាលនោះយើងគិតខុសមិនគួរបង្គាប់អោយឯងនៅបន្តសោះ ហ៊ើយ..យើងខុសហើយពេលនោះយើងសុំទោស"
"ទេ.."
"យើងស្មានថាឯងនឹងគាត់ត្រូវគ្នាហើយតើ យើងពិតជាសុំទោសពិតមែនជុងវ៉ុន កាលនុះយើងមិនគួរបង្គាប់អោយឯងសាកល្បងសោះ"
"បានហើយ អ្នកដែលគួរបន្ទោសគួរតែជាយើង"
"ជុងវ៉ុន.."
"ឈឺហើយមិនចេះចាំ ដឹងថាខុសហើយនៅតែបំពាន.."
"ស៊ុននូ ឯងដឹងទេ ថ្ងៃនេះជាថ្ងៃចុងក្រោយហើយដែលយើងនៅតែមានឈ្មោះជាប្រពន្ធគាត់ ពេលខ្លះយើងគិតថាតើយើងគិតខុសដែរទេដែលសម្រេចចិត្តរត់ចេញមកបែបនេះ បីថ្ងៃចុងក្រោយតើយើងអាចធ្វើអោយគាត់ស្រលាញ់យើងបានទេបើសិនយើងទ្រាំនៅបន្តទៀត តើមានអ្វីប្រែប្រួលដែរទេ...."
"បានហើយជុងវ៉ុនបានហើយឯងគិតត្រូវហើយដែរចេញមកបែបនេះ"ស៊ុននូ ប្រញាប់ចូលទៅលួងលោមពេលដែលឃើញមិត្តសម្លាញ់និយាយទាំងរលីងរលោងរកយំ គេពិតជាអាណិតជុងវ៉ុនណាស់ គេអាចទាយដឹងពីទំហំចិត្តស្រលាញ់ដែលជុងវ៉ុនមានអោយនីគីវាគឺធំធេងណាស់ គឺធំជាងដែលគេមានអោយសុងហ៊ុនទៅទៀត តែគួរអោយស្ដាយដែលគេគ្មានសំណាងបានទទួលសុភមង្គលពីវា
"ឯងនឹងបានល្អប្រសើរជាងនេះពេលដែលចេញពីគាត់ ជឿយើងទៅ"
"យើងគិតខុសហើយស៊ុននូ យើងស្មានតែគាត់បានស្រលាញ់យើងហើយ មួយរយៈនេះគាត់ល្អនឹងយើងណាស់ ល្អដល់ថ្នាក់យើងភ្លេចខ្លួនគិតថាគាត់ស្រលាញ់យើងតែអត់ទេ គាត់អត់បានស្រលាញ់យើង យើងគិតខុសខ្លួនឯង"
"មនុស្សដូចគាត់មិនសមនឹងឯងទេជុងវ៉ុន ឯងសមតែជាមួយមនុស្សល្អជាងនេះ ប្រុសអាក្រក់ស្រីភិតក្បត់អោយគេយកគ្នាទៅ ជុងវ៉ុន"
"ទេ ឯងកុំថាអោយគាត់ស៊ុននូ"
"ដល់ដំណាក់កាលនេះហើយឯងនៅការពារគាត់ទៀត?"
"អត់ទេ យើងមិនបានការពារគាត់ទេ តែយើងនិយាយការពិត តាំងពីដើមមកគាត់មិនដែលល្អនឹងយើងស្រាប់ហើយ ការវាយដុំ ពាក្យសម្ដីគំរោះគំរើយយើងសុទ្ធតែធ្លាប់បានទទួលឡើងស៊ាំទៅហើយ ទើបតែមួយរយ:នេះដែលយើងយល់ច្រឡំខ្លួនឯង ការពិតគឺយើងទេអ្នកដែលត្រូវស្ដីបន្ទោស យើងដឹងថាគាត់មិនស្រលាញ់..គាត់ស្អប់យើងហើយយើងនៅតែបំពានចូលទៅរកគាត់ទៀត ដល់ត្រូវបែបនេះសមហើយ អ្នកដែលជាតួអាក្រក់គឺយើងទេស៊ុននូ យើងទៅបំបែកបំបាក់ស្នេហាគេ ឯងកុំភ្លេច!ពួកគេគឺស្រលាញ់គ្នាមិនមែនយើងទេ" កន្លងមកគេគិតថាមិនដឹងថានីគីទ្រាំយ៉ាងទេ បើសិនជាគេយល់អារម្មណ៍មួយនេះច្បាស់បែកបាក់ពីមនុស្សខ្លួនឯងស្រលាញ់ពិបាកជាងខ្ទប់ដង្ហើមខ្លួនឯងអោយស្លាប់ទៅទៀត ចុះទម្រាំនីគីត្រូវរស់នៅជាមួយមនុស្សដែលខ្លួនឯងស្អប់ខ្លាំងទៀតតើនាយត្រូវរងសម្ពាធបែបណា?
"ហ៊ើយ..ឈប់និយាយពីរឿងយើងទៅ តោះ!"
"ទៅណា?"
"ក្រែងថាទៅលរខោអាវមិនចឹង?តោះឆាប់ឡើងកុំអោយថ្ងៃ បន្តិចទៀតយើងត្រូវទៅតុលាការទៀត"
"ឯងកាត់ចិត្តបានហើយឬជុងវ៉ុន?"
"ច្បាស់ជាបានបើសិនជាវាល្អសម្រាប់គ្រប់គ្នា"
"ឯងនឹងជួបមនុស្សល្អជាងនេះជុងវ៉ុន"
"ឈប់សិន!"
"យ៉ាងម៉េច?មានអី?"
"យើងងងឹតមុខចាំបន្តិច"ជុងវ៉ុនដាក់ខ្លួនអង្គុយវិញ មានអារម្មណ៍ដូចចង់ខ្យល់ចាប់ ងងឹតមុខមើលអ្វីមិនឃើញ បេះដូងលោតញាប់ខុសធម្មតា
"មកពីឯងផឹកកាហ្វេទេដឹង?មានចង់ក្អួតឬអត់?មិនកើតទេម៉ោះទៅពេទ្យ"ស៊ុននូនិយាយបន្ទាប់ពីជុងវ៉ុនងក់ក្បាលហើយ
"មិនអីទេ យើងលែងអីហើយ"
"មិនបាន ឆាប់មកទៅរកថ្នាំលេប ឮថាឯងមិនញ៉ាំបាយផងល្ងាចមិញ"ស៊ុននូនិយាយទាំងអូសដៃជុងវ៉ុនចេញទៅ ។
![✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]](https://img.wattpad.com/cover/374388973-64-k716664.jpg)