នៅតាមផ្លូវទៅកាន់មន្ទីរពេទ្យ សភាពស្ងប់ជ្រងំនៅតែបន្ត នីគីតាំងពីឡើងមកលើឡាននាយបាត់លែងនិយាយស្ដី ក្នុងដៃអោបជុងវ៉ុនជាប់ បង្ហូរទឹកភ្នែកឥតឈប់ ត្បិតតែនាយមិនយំចេញក្រៅ តែសភាពផ្លូវចិត្តពិតជាពិបាកគណនា ទឹកមុខស្ងប់ស្ងាត់របស់នាយធ្វើអោយជំនួយការគីមអាចមើលដឹងនិង ប្រឹងបន្ថែមល្បឿនរហូតដល់មន្ទីរពេទ្យ។
"ចៅហ្វាយ!អ្នកប្រុសច្បាស់ជាមិនអីទេ"នាយនិយាយដោយលួងលោម នីគីមិនឆ្លើយនាយមិននិយាយអ្វីសោះតាំងពីនៅក្នុងឡានរហូតមកអង្គុយសំកុកនៅមុខបន្ទប់សង្រ្គោះនេះ គីមបញ្ជូនដំណឹងនេះអោយអ្នកផ្ទះរួចទើបចាក់ចេញទៅ
"ហ៊ឹកៗ វ៉ុន!នីគី ជុងវ៉ុនកើតអី ម៉េចបានគេមកនៅទីនេះ.."ស៊ុននូរត់ចូលមកទាំងយំសស្រាក់ទឹកភ្នែកជោគថ្ពាល់ព្រោះតែទទួលដំណឹងថាជុងវ៉ុនគ្រោះថ្នាក់ចរាចរណ៍ឯណាគេទើបជូននាយតូចទៅក្រុមហ៊ុនម៉ូរ៉ាមិញនេះសោះ
"នីគី!"សុងហ៊ុនចូលទៅហៅព្រោះនាយមិនឆ្លើយហើយក៏មិនទទួលបានចម្លើយដដែល នៅមុននេះលោកយាយម៉ូរ៉ាក៏មក នាយក៏មិននិយាយរកគាត់ដូចគ្នា
ក្រាក!
"លោកគ្រូពេទ្យ មិត្តខ្ញុំៗ គេមិនអីទេមែនទេ"ស៊ុននូ គ្រាន់តែឃើញគ្រូពេទ្យចេញមកគេក៏ស្ទុះទៅសួរនាំ ទាំងភ័យស្លន់ស្លោ
"អ្នកជំងឺបាន...ស្លាប់ហើយ"
"លោកថាម៉េច?"
"អ្នកជំងឺបានបាត់បងឈាមច្រើនណាស់ ព្រោះតែគេមានទម្ងន់ផងទើបមិនអាចទ្រាំនឹងរបួសបាន ហើយគេបានស្លាប់តាំងពីមុនមកដល់មន្ទីពេទ្យម្ល៉េះ ខ្ញុំសុំទោសខ្ញុំមិនអាចជួយសង្រ្គោះពួកគេបានទេទាំងម្ដាយទាំងទារកក្នុងផ្ទៃពួកគេ..."
"ហ៊ឹកៗ!មិនពិតទេ ជុងវ៉ុន!"ស៊ុននូ មិនជឿគេបើកទ្វារត់ចូលទៅក្នុងបន្ទប់ភ្លាមៗ ចំណែកនីគីនៅតែអង្គុយស្ងៀម នាយតក់ស្លុតស្ងៀមស្ងាត់សម្រួលអារម្មណ៍ជាង30នាទីទើបសម្រេចចិត្តក្រោកដើរចូលទៅខាងក្នុង
"ហ៊ឹកៗ!អាមិត្តឆ្គួត ក្រែងឯងសន្យាថាធ្វើជាអ្នកកំដរអោយយើងនោះអីជុងវ៉ុន ឯងមកក្បត់សន្យាពេលនេះយ៉ាងម៉េចបាន យើងបានរើសឈុតអោយឯងរួចហើយ វាស្អាតបំផុតឯងមិនចង់ឃើញទេហេស អាមិត្តចង្រៃឆាប់ក្រោកភ្លាម ហ៊ឹកៗ ក្រោកភា្លមមកជុងវ៉ុន"
"បានហើយ ស៊ុននូបានហើយជុងវ៉ុនទៅបានសុខហើយ"
"បានសុខយ៉ាងម៉េចបើមនុស្សអាក្រក់នៅទីនេះនៅឡើយ"ស៊ុននូស្រាប់តែខឹងឡើងពេលឃើញនីគីចូលមក ហើយក៏ស្ទុះទៅ
"ចូលមកធ្វើអីអាឃាតករ!"
"ស៊ុននូ!"សុងហ៊ុនចូលទៅចាប់ ពេលស៊ុននូស្ទុះមកច្រាននីគីដួលភ្លាមៗ ហើយនាយក៏មិនតបត ត្រឹមសម្លឹងមើលមុខគេ
"ឆាប់ចេញទៅ ទីនេះមិនស្វាគនម៍លោកទេ មិត្តខ្ញុំស្លាប់ហើយគ្មាននរណាអោយលោកធ្វើបាបទៀតទេ មិត្តខ្ញុំគេស្លាប់ហើយដោយស្នាដៃរបស់លោក លោកជាឃាតករ លោកជាឃាតករសម្លាប់ប្រពន្ធកូនខ្លួនឯង! "
"ស៊ុននូ!"
"ចេញទៅ ឆាប់ចេញទៅ!មិនអោយចូលក្បែរមិត្តខ្ញុំទេ ចេញទៅ សុងហ៊ុនឆាប់ដេញគេចេញទៅ មិនអោយគេធ្វើបាបមិត្តខ្ញុំទៀតទេ ចេញទៅ កុំប៉ះពាល់មិត្តរបស់ខ្ញុំ អាមនុស្សចោលម្សៀត!"
"ស៊ុននូ!"សុងហ៊ុនចាប់មិនចង់ឈ្នះពេលស៊ុននូកញ្ច្រោលឡើងខ្លាំង កាន់តែខ្លាំងពេលនីគីចូលក្បែរគ្រែជុងវ៉ុន
"ទៅផ្ទះយើងវិញណាអូនសម្លាញ់"នីគីមិនអើពើ នាយយោងខ្លួនឥតវិញ្ញាណក្រោកសំដៅទៅរកគ្រែគេងរបស់ជុងវ៉ុន លើកបីគេឡើងព្រមទាំងនិយាយពាក្យផ្អែមល្ហែមដាក់
"នីគីលោក យកមិត្តខ្ញុំទៅណា មិនអោយយកទៅទេ អាឃាតករដាក់មិត្តខ្ញុំចុះភ្លាម សុងហ៊ុនឆាប់អោយគេដាក់ជុងវ៉ុនចុះទៅ ហ៊ឹកៗ សុងហ៊ុន មិនអោយគេយកជុងវ៉ុនទៅទេ!គេនឹងធ្វើបាបមិត្តខ្ញុំទៀតហើយហ៊ឹកៗ...ស៊ុងហ៊ុន"ស៊ុននូកញ្ច្រោលឡើងខ្លាំង គេពិតជាឈឺចាប់ព្រោះតែគេគឺជាអ្នកជូនជុងវ៉ុនទៅជួបនីគីដោយផ្ទាល់ គេគិតថាបើព្រឹកនេះគេមិនជូនទៅមិត្តគេក៏មិនគ្រោះថ្នាក់អញ្ចឹងដែរ វាកំហុសរបស់គេក៏ជាកំហុសរបស់នីគីដែរដូច្នេះហើយបានជាគេមិនចង់អោយនីគីចូលក្បែរជុងវ៉ុនទៀត បើគ្មាននាយមិត្តគេក៏មិនស្លាប់ដែរ"
"ស៊ុននូ បានហើយរឿងគេ អោយគ្រួសារគេដោះស្រាយគ្នាគេទៅ"សុងហ៊ុនចូលសម្រួល នាយមើលឃើញពីការឈឺចាប់ដែលនីគីលាក់លាមទុក ជាជាងការស្រែកត្រហ៊ោយំរំអុកអោយនាយតូចដឹងខ្លួន នាយបែរជាមើលឃើញមានដុំភ្លើងមួយយ៉ាងធំនៅក្នុងខ្លួនរបស់នាយ វាជាដុំភ្លើងដែលកំពុងដុតកម្លោចចិត្តគំនិតរបស់នាយជាមួយអារម្មណ៍ ឈឺចាប់ តក់ស្លុត រន្ធត់ សោកស្ដាយ វិបដិសារីនិងអារម្មណ៍នៃគ្រប់យ៉ាងដែលនាយមិនដឹងថាគួរបង្ហ្ហាញអ្វីចេញមកមុនទើបជ្រើសរើសការស្ងប់ស្ងៀមជាអ្វីដែលនាយធ្វើបានល្អបំផុតក្នុងពេលនេះ។
នីគីបន្តដំណើរបីរាងកាយគ្មានវិញ្ញាណរបស់ជុងវ៉ុនមកដល់ភូមិគ្រិះ។នៅតាមផ្លូវទោះមាននរណានិយាយអ្វីស្រែកអ្វីក៏នាយមិនខ្វល់ មកដល់ភូមិគ្រិះដែលជាផ្ទះដែលនាយរស់នៅជាមួយជុងវ៉ុនរាល់ថ្ងៃក៏បោះជំហ៊ានចូលទៅ។
ការតុតែងយ៉ាងស្រស់ស្អាតល្អឥតខ្ចោះត្រូវបានរៀបចំទុកតាំងពី3ថ្ងៃមុន នៅតាមផ្លូវសួនច្បាររហូតដល់របងផ្ទះខាងក្រៅខាងក្នុងមានការចងជាវាំងននររំយោលខ្សែរខៀវក្រហមសរបង្ហែរបណ្ដាក់គ្នាតាំងពីច្រកផ្លូវចូលរហូតដល់មាត់ទ្វាខាងក្នុង កម្រាលព្រំក៏ត្រូវបានគេក្រាលរហូតដល់មាត់ទ្វាចេញមកក្រៅ(ទ្វាធំមិនបានបិទ)នីគីបោះជំហ៊ានចូលទៅព្រមទាំងបីជុងវ៉ុនជាប់ក្នុងដៃរដើរតាមផ្លូវសងខាងកម្រាលព្រុំមានតុផ្កាថូតូចៗចម្រុះពណ៍ពីលើដាក់ចង់អង្កាំជាខ្សែរបណ្ដាក់គ្នាជាសួនរបងផ្ការ នៅក្នុងសួនច្បារទឹកធ្លាក់ក៏មានការតុបតែងជាផ្កាថូលីបនិងរោងស្រស់ស្អាតផងដែរ។
ខ្លោងទ្វារតូចខាងក្នុង!នីគីបោះជំហ៊ានចូលទៅដោយទឹកមុខរាបស្មើរ គ្រាន់តែចូលមកដល់មាត់ទ្វាភ្លាមក៏បានបើកឡើងខ្លួនឯងសម្រែកស្រែលហ៊ោអបអរសាទក៏បានបន្លឺឡើង ដោយអ្នកខាងក្នុងដែលបានរងចាំជាយូរ
"Surprise!!! 👏🎉🥳💥"ម្នាក់ៗមានកាំជ្រួចម្នាក់មួយក្នុងដៃក្រវីជាមួយទឹកមុខរីករាយប្រែជាភ្ញាក់ផ្អើលពេលឃើញសភាពខោអាវទាំងជុងវ៉ុននឹងនីគី
"អ្នកប្រុស...."មុននឹងអ្នកផ្ទះអាចនិយាយបានស្រទាប់ផ្កាកូលាបក៏ធ្លាក់មកស្រោចស្របពីលើខ្លួនប្រាណនាយ នីគីសម្លឹងទៅខាងមុខមានឆាកតូចមួយមានប៉េងប៉ោងចង់ដីគ័រជាប់បន្ទះក្ដាជាមួយអក្សរធំៗថា Will You Mary Me ទីនេះ វាជាគម្រោងដែលនីគីរៀបចំ ប៉ុន្តែមិនទាន់អស់ទេ នីគីបន្តដំណើរដល់ក្នុងបន្ទប់ព្រោះមានការរៀបចំពិសេសជាងនេះ
ក្រាក!
ទ្វាបានបើក គ្រាន់តែនាយបោះជំហ៊ានចូលទៅក្លិនដ៏ក្រអូបឈ្ងុយឈ្ងុបសាយភាយពេញច្រមុះ ដោយសារនាយបានដុតទានក្រអូបដាក់ក្រាលលើការ៉ូជាគ្នាជាមួយស្រទាប់ផ្ការកូលាបតូចៗដូចជាកម្រាលព្រុំ នៅលើពីដានមានការចងប៉េងប៉ោងរំយោលខ្សែរទម្លាក់ចុះជាមួយរូបថតតូចៗរបស់ពួកគេដែលបានថតជាមួយគ្នាតាំងពីតូចរហូតដល់ធំពង្រាយពេញបន្ទប់ រូបថតធំៗតម្រាបគ្នាជាជួរលើជញ្ជាំងរហូតដល់រូបចុងក្រោយគេជារូបធំជាងគេដែលគេថតចុងក្រោយបង្អស់គឺរូបថតមុនចេញដំណើរទៅជប៉ុននោះឯង នាយដាក់វាធំកណ្ដាលគេ មើលពីគ្រែទៅគឺស្អាតឥតខ្ចោះ នីគីបន្តដំណើរបីជុងវ៉ុនដល់ដាក់គេលើពូកទន់ៗរួចទើបបន្ទន់ជុង្គង់អង្គុយចុះ
"បងបានរៀបចំ...របស់ទាំងនេះដើម្បីអូនស្រស់ស្អាតដែរទេ?តើអូនពេញចិត្តទេ?រយៈពេល3ថ្ងៃនេះបងពិតជាមិនបានទៅណានោះទេ មើលចុះរូបថតទាំងនោះជារូបថតពួកយើងថតជាមួយគ្នាតាំងពីក្មេង ស្រស់ស្អាតណាស់ បងបានរក្សាទុកទាំងអស់ ឯណាថាបងស្អប់អូន?បងមិនបានស្អប់អូនទេបងគ្រាន់តែមិនទទួលស្គាល់ការពិតប៉ុណ្ណោះ "នីគីនិយាយព្រមជាមួយកែវភ្នែកសម្លឹងមើលរូបថតស៊ុមតូចមួយលើតុក្បាលដំណេកជារូបថតក្នុងថ្ងៃខួបកំណើតចុងក្រោយរបស់នាយជាមួយជុងវ៉ុននោះ ហើយតាំងពីថ្ងៃកើតរឿងនោះ នាយមិនដែលធ្វើខួបកំណើតទៀតទេមិនដឹងថាមកពីខឹងជុងវ៉ុនឬក៏គ្មានវត្តមាននាយតូចឬអត់ទើបនាយមិនធ្វើ
"ថ្ងៃនេះជាថ្ងៃចុងក្រោយដែលយើងនៅជាមួយគ្នាជាប្ដីប្រពន្ធ ដំបូងឡើយបងចង់សុំអូនលែងលះគ្នា បងបានធ្វើប្រងើយកន្តើយដាក់អូនព្រោះចង់អោយអូនខឹងបង បងចង់លែងលះអូនដើម្បីបង្កើតទំនាក់ទំនងថ្មីជាមួយអូន បងស្រលាញ់អូន បងដឹងថាបងជាប្រុសអាក្រក់ បងបានធ្វើរឿងមិនល្អទៅលើអូនច្រើនមិនថាក្នុងពេលកន្លងមក បងដឹងថាបងមិនសមនឹងលើកលែងទោស តែវ៉ុន!អូនអាច ផ្ដល់ឱកាសមួយចុះក្រោយអោយបងបានទេ បងសន្យាបងនឹងធ្វើគ្រប់យ៉ាងដើម្បីអូន បងស្រលាញ់អូន!ហ៊ឹក!"នីគីនិយាយព្រមទាំងដកហូតសឺមីពីច្បាប់ចេញពីកិទូមកបង្ហាញ មួយជាលិខិលែងលះមួយទៀតជាច្បាប់អាពារហ៍ពិពាហ៍ដែលនាយបានរៀបចំខ្លួនឯងទាំងអស់ក្នុងរយ:ពេលបីថ្ងៃនេះ ដែលនាយមិនទៅរកគេសោះព្រោះ នាយដឹងថាជុងវ៉ុនគឺស្រលាញ់នាយបំផុត គេមិនខឹងនាយយូរទេ អ្វីដែលនាយគិតគឺគេនឹងយំដោយក្ដីរំភើបនិយាយយល់ព្រមមកកាន់នាយ ទើបនាយមិនទៅលួងគេបណ្ដោយអោយគេយល់ច្រឡំសិនចុះ តែផ្ទុយទៅវិញថ្ងៃនេះគេបែរជាគេងស្ងៀមហើយអ្នកយំខ្លាំងបំផុតនោះជានីគីទៅវិញ តែយ៉ាងណារឿងថ្ងៃនេះនាយនឹងប្រឹងនិយាយបញ្ចប់អោយអស់ទោះជាជុងវ៉ុនខឹងនាយមិននិយាយរកនាយក៏ដោយ នាយនឹងប្រឹងលួងគេរហូតទាល់តែគេព្រមនិយាយរកនាយវិញ
នីគីបន្តអង្គុយស្ងៀមនាយលូតដៃចូលហោប៉ាវអាវដកយកប្រអប់ចិញ្ចៀនពណ៍ក្រហមមួយព្រឹកមិញចេញមកស្រក់ទឹកភ្នែកមួយតក់លើប្រអប់ចិញ្ចៀនទើបនាងប្រឹងងើបងើយទៅខាងដើម្បីទប់ទឹកភ្នែកមិនអោយហូរ មុននឹងបញ្ចប់ប្រយោគចុងក្រោយ អោយអ្នកលួចស្ដាប់ខាងក្រៅអួលដើមករស្រក់ទឹកភ្នែកយំចេញមកទាំងអស់
"រឿងចុងក្រោយដែលបងចង់ធ្វើនៅថ្ងៃនេះ..វ៉ុន!..តើ តើអូនយល់ព្រមរៀបការជាមួយនឹងបងទេ?!..បង!...ហ៊ឹកៗៗ"នីគីនិយាយដល់ត្រង់នេះនាយមិនអាចឃាត់ខ្លួនឯងមិនអោយយំបានទេនៅពេលនាយងើបសម្លឹងមុខសួរជុងវ៉ុនបានត្រឹមតែចម្លើយស្ងៀមស្ងាត់ ព្រោះនេះមិនមែនជាអ្វីដែលនាយរំពឹងទុកទេ នាយខំប្រឹងរៀបចំរបស់ទាំងនេះមិនមែនអោយគេគេងស្ងៀមហើយមិននិយាយរកនាយអញ្ចឹងទេ
"វ៉ុន....ហ្អឹកៗៗៗវ៉ុន ... បងធ្វើយ៉ាងម៉េចទៅ បងត្រូវធ្វើអីទៅ? ហ៊ឺកៗ....ជុងវ៉ុនប្រាប់បងមកបងធ្វើយ៉ាងម៉េចទើបអូនឈប់ខឹងបងហ៊ឹកៗ បងបានបកស្រាយ...បងបាននិយាយថាស្រលាញ់អូនហើយ អោយបងធ្វើយ៉ាងម៉េចទៀត!!...ក្រែងអូននិយាយថាស្រលាញ់បង ចង់រស់នៅជាមួយបងនោះអី ហេតុអី?..ហេតុអីថ្ងៃនេះអូនប្រែជាស្ងៀមស្ងាត់?..."
"ហ៊ឹកៗ ជុងវ៉ុន បងសូមអង្វរ...និយាយរកបងមួយម៉ាត់មក វៃបងភ្លាមមកហ៊ឹកៗបើសិនជាអូនខឹងបង វៃមកតែកុំស្ងៀមបែបនេះ បងទទួលយកមិនបានទេ "នីគីគិតតែពីយំ លុតជង្គង់អង្វរលន់តួទួញសោកធ្វើយ៉ាងណាក៏ដោយអោយតែជុងវ៉ុនរបស់នាយដឹងខ្លួនឡើងវិញទោះជាអោយគេក្រោកមកវាយនាយដល់ស្លាប់ ស្អប់នាយក៏ដោយក៏នាយយល់ព្រមអោយតែគេនិងកូនរស់ជីវិតឡើងវិញ អោយគេស្លាប់ជំនួសក៏គេយល់ព្រម
"ហ៊ឹកៗ កូនប៉ា កូនប៉ាស្លាប់ហើយកូន.."នីគីយំ នាយលើកដៃញ័រទទ្រើកដាក់លើពោះជុងវ៉ុន បញ្ចេញសម្លេងឈឺចាប់យ៉ាងខ្លាំងបំផុតចេញមក ជីវិតតូចមួយកំពុងចាប់កំណើតក្នុងផ្ទៃ បែរជាត្រូវស្លាប់ក្នុងដៃឪពុកដ៏សែនយ៉ាប់ដូចជានាយទៅវិញ
" បើដឹងមុនថារឿងទៅជាបែបនេះ បងមិនធ្វើអញ្ចឹងទេ បងមិនរៀបចំគម្រោងឆ្គួតឡប់ទាំងនេះនោះទេ ហ៊ឹកៗ បង..បងនឹងរស់នៅជាមួយអូន បងនឹងមើលថែអូននិងកូនអោយបានល្អ បងនឹង....ហ៊ឹកៗ ប្រពន្ធសម្លាញ់អោយបងសុំទោស លើកទោសអោយបងផងណាអូនណា.."នីគីបានយំ នាយក្រោកឡើងបោចបោះរបស់ក្នុងបន្ទប់រាយប៉ាយខ្ទេចខ្ទីទើបស្រូតឡើងទៅគេងលើគ្រែជុងវ៉ុន ចំណែកខាងក្រៅមិនអាចធ្វើបាន ពួកគេបានមើលឃើញពីការឈឺចាប់របស់នាយទើបបណ្ដោយអោយនាយធ្វើអីដើម្បីបញ្ចេញអារម្មណ៍ខ្លះមិនអញ្ចឹងគេខ្លាចនីគីធ្វើអីឆ្គួតៗដើម្បីទៅតាមសុំទោសជុងវ៉ុននឹងកូនមិនខាន
"ហ៊ឹក ប្រពន្ធសម្លាញ់របស់បង អូនហត់ហើយអូនសម្រាកចុះ ចាំបងជាអ្នកមើលថែអូនការពារអូនមិនអោយលំបាកទេ"នីគីនិយាយដោយសម្លេងស្ងៀមស្ងាត់ចូលដេកក្បែរខ្លួនប្រាណឥតវិញ្ញាណរបស់ជុងវ៉ុន អោបគេជាប់ គ្មាននរណាដឹងទេថា នីគីក៏ត្រូវរបួសដែរ គឺនៅពេលដែលជុងវ៉ុនរុញនាយទៅនោះគឺមិនផុតទេ នាយត្រូវឡានគាររមៀលដួលបោកក្បាលនឹងចិញ្ចើមផ្លូវ ឈាមហូរឥតឈប់ តែគ្រប់គ្នាគិតថាជាឈាមរបស់ជុងវ៉ុនទើបគ្មានអ្នកចាប់អារម្មណ៍រួមទាំងនីគីខ្លួនឯងដែរ នាយស្ងៀមស្ងាត់រហូតទើបគ្មានអ្នកសួរនាំអី។
សភាពរាងកាយស្លេកស្លាំងដេកនៅលើពូក ស្នាមដកក្រហមឈាមដាបពេញលើគ្រែ ទាល់តែអ្នកសង្កេតមើលអោយច្បាស់ទើបដឹងថានោះជារបស់នីគីមិនរបស់ជុងវ៉ុននោះទេ។
________
រឿងhappy²
យ័ត្នចុងក្រោយបាក់ចង្កេះហ៎ា
![✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]](https://img.wattpad.com/cover/374388973-64-k716664.jpg)