ភាគ១០:លែងចង់ហើយស្រលាញ់គេម្នាក់ឯងហត់ណាស់

449 48 6
                                        

       នៅកន្លែងធ្វើការថ្ងៃនេះរាងស្ងប់ស្ងាត់បន្តិចព្រោះតែគ្មានអ្នកនាំឈ្លោះ នឹងអោយធ្វើបាបទៀត ចំពោះស្រីៗដែលនាយជួលមកនោះក៏មិនមកដែលព្រោះជុងវ៉ុនមិនបានមក ហើយក៏ប្រហែលជាមិនមករហូតព្រោះនាយគ្មានចិត្តចង់បញ្ឈឺរជុងវ៉ុនដោយវិធីនេះទៀតទេ
តុតុ
" ចូលមក"នីគីនិយាយពេលអោនមុខមើលឯកសារនោះ វាច្រើនណាស់ព្រោះតែនាយមិនបានមកមួយថ្ងៃហើយថែមទាំងរញ៉េរញ៉ែមើលមិនយល់ទៀតពិតជាគួរអោយខឹងមែន
"លោកអគ្គនាយកហៅ-"
"លោកធ្វើការនៅទីនេះប៉ុន្មានឆ្នាំហើយ?"
"5ឆ្នាំហើយ-"
"5ឆ្នាំធ្វើការបែបហ្នឹងហេស ហាស!"នីគីខឹងបោកឯកសារទៅលើមុខគាត់ព្រោះទិន្នន័យក្នុងនោះមិនដឹងគាតើយកពីណាមកកត់បញ្ចូល ចំណូលក៏មិនច្បាស់លាស់ចំណាយក៏មិនត្រឹមត្រូវនេះបើនាយមិនចំណាយពេលអង្គុយមើលទេច្បាស់ជារញ៉េរញ៉ៃដល់ថ្នាក់លើមិនខាន 
"លោកគិតថាទីនេះជាផ្ទះលោកឬយ៉ាងម៉េច ការងារមិនដឹងស្អីជាស្អីចាញ់ទាំងបុគ្គលិកទើបតែចូលថ្មីផង"(សរសើរអូនគេ🤭)
"ខ្ញុំសុំទោស ចាំខ្ញុំយកទៅកែឡើងវិញ"
"មិនបាច់រៀបចំបង្វិចចេញពីក្រុមហ៊ុនយើងទៅ"
"លោកអគ្គនាយក យល់ដល់ខ្ញុំស្មោះនឹងក្រុមហ៊ុនច្រើនឆ្នាំផ្ដល់ឱកាសអោយខ្ញុំម្ដងទៅ"
"យើងមិនចូលចិត្តនិយាយច្រំដែល"មនុស្សកំពុងមូម៉ៅអារម្មណ៍មិនល្អស្រាប់ផងមកឃើញឯកសារបែបនេះកាន់តែមួរម៉ៅ ចំណែកគាត់គ្មានពាក្យតបទេបានត្រឹមតែអោនមុខចុះដើរចេញប៉ុណ្ណឹង
"ឈប់សិន យកសែកនេះហើយចេញអោយផុតពីក្រុមហ៊ុនយើងកុំអោយយើងឃើញមុខឯងទៀត"នីគីងាកមកសញ្ញេសែកមួយខ្វាច់ហួចអោយគាត់
"បាទ អរគុណ"ដើរមកទទួលហើយក៏យល់ព្រមចាកចេញទៅ
"លោកអគ្គនាយក"ជំនួយការគីមចូលមករកនាយបន្ទាប់ពីនាយទូរសព្ទ័ទៅគេ
"រៀបចំតំណែងប្រធានផ្នែកគណនេយ្យថ្មីអោយយើង"
"ម៉េចចឹងក្រែង- អរបាទចាំខ្ញុំរៀបចំជូន"នាយប្រុងនឹងសួរប៉ុន្តែបន្ទាប់ពីទទួលបានក្រសែភ្នែកមិនពេញចិត្តពីនាយក្រាស់ នាយបានត្រឹមតែអោនមុខចុះប្រញាប់ទៅតាមបញ្ជារភ្លាម
"យើងត្រូវការអោយបានក្នុងល្ងាចនេះ"នីគីនិយាយតែប៉ុណ្ណឹងនាយម្នាក់នោះក៏អោនគោរពរួចចេញទៅ
"បាទ"
"ហ៊ើយ.."បន្ទាប់ពីនាយចេញទៅបាត់នីគីក៏ផ្អែកខ្នងនឹងកៅអីងើយក្បាលឡើងបន្ធូរក្រវាត់ករបណ្ដេញភាពតប់ប្រម៉លចេញ
តុតុ
"អ្នកណា?"
"គឺខ្ញុំ"
"ចូលមក"ពេលដឹងថាអ្នកខាងក្រៅជាអ្នកណានាយក៏រៀបឬពាឡើងវិញ
"មកធ្វើអី"នីគីធ្វើមុខមិនពេញចិត្ត ប្រាប់អោយនៅផ្ទះមិននៅទេខំមកធ្វើអី
"ខ្ញុំយកអាហារមកអោយបងយល់ថាបងមិនចូលចិត្តញ៉ាំអាហារខាងក្រៅ"ជុងវ៉ុនរៀបចំរបស់ដាក់លើតុ ទើបក្រឡេកឃើញឯកសារជ្រុះនៅដីគេក៏អោនរើសមកមើល
"ឯកសារស្អីក៏រញ៉េរញ៉ៃម្លេះអ្នកណាធ្វើ?"
"ដេញចេញហើយ"
"អរ..."ជុងវ៉ុនរៀបឯកសារទុកអង្គុយនៅទីនោះដដែល ទើបនឹកឃើញថានីគីមិនចូលចិត្តរួមតុអាហារជាមួយគេទេក៏សម្រេចចិត្តងើបចេញទៅក្រៅ
"30នាទីទៀតខ្ញុំមកវិញ"
"ទៅណា?"
"យល់ថាបងមិនចូលចិត្ត ខ្ញុំចង់បានន័យថាខ្ញុំ..."
"ចេញទៅហើយទៅផ្ទះតែម្ដងទៅ"
"អូ!បាទ"ជុងវ៉ុនយល់ន័យអង្គុយចុះវិញធ្វើជាមើលឯកសារបន្លប់
"បបរព្រឹកមិញឆ្ងាញ់អត់"
"បាទ?" ជុងវ៉ុនធ្វើមុខឡេឡឺមើលនាយ នីគីក៏មិននិយាយបន្ត អោនមុខចុះញ៉ាំបាយដដែល
        បន្ទាប់ពីញ៉ាំបាយរួច ជុងវ៉ុនក៏ត្រឡប់ទៅផ្ទះវិញ ថ្ងៃនេះទំនេរបានមួយថ្ងៃគេក៏បញ្ចប់រឿងរបស់គេរួចយកទៅដាក់ប្រគួតតែម្ដង
"ហៃយ៉ា..មិនអីទេអ៊ំចាំខ្ញុំអ្នកធ្វើ"
"មិនបានទេ អ្នកប្រុសតូចកំពុងឈឺគួរតែសម្រាក"
"មិនអីទេ ខ្ញុំធ្វើបានខ្ញុំអផ្សុកណាស់"ជុងវ៉ុនចចេសទាញបន្លែមកចិតទាល់តែបាន
"កើតរឿងអីហ្នឹង"នីគីទើបមកពីធ្វើការឮសម្លេងរញ៉េរញ៉ៃទើបមកមើល
"អូ!អ្នកប្រុសគឺ អ្នកប្រុសតូចចង់ធ្វើម្ហូនទើបខ្ញុំឃាត់"
"ខ្ញុំគ្រាន់តែអផ្សុក បងមិនបាច់ភ័យទេ អាហាររបស់បងអ៊ំគាត់ធ្វើហើយ ខ្ញុំធ្វើញ៉ាំខ្លួនឯងប៉ុណ្ណោះ" ជុងវ៉ុននិយាយព្រោះខ្លាចនាយរករឿងច្រឡោតដាក់គេ នីគីក៏មិនមាត់អីបន្តនាយដើរបកឡើងទៅលើវិញ
"អ្នកប្រុសហេតុអីមិនធ្វើអោយលោកប្រុសផង ខ្ញុំយល់ថាបែបនេះឱកាសល្អណាស់"
"ខ្ញុំលែងចង់ហើយអ៊ំ ស្រលាញ់មនុស្សដែលមិនស្រលាញ់យើងវាហត់ណាស់"
"ចឹងអ្នកប្រុសចង់ធ្វើអីបន្ត?"
"ខ្ញុំប្រហែលជាចាំដល់ថ្ងៃលែងលះរួចចាកចេញទៅប៉ុណ្ណឹង"
"បើចឹងមែនខ្ញុំច្បាស់ជានឹកអ្នកប្រុសតូមមិនខានទេ"
"ខ្ញុំក៏នឹកអ៊ំដែរ "
"មិនអីទេអ៊ំយល់ អ៊ំក៏ចង់អោយអ្នកប្រុសធ្វើរឿងដែលខ្លួនឯងសប្បាយចិត្តដែរ"
"បាទ"
      ពេលអាហារពេលល្ងាចជុងវ៉ុនក៏មិនបានចូលរួមជាមួយនាយដែរគេនៅសម្ងំធ្វើអាហាររបស់គេនៅផ្ទះបាយ ចំណែកនាយនៅអង្គុយតុបាយញ៉ាំអាហាររបស់អ៊ំមេផ្ទះធ្វើរួចរាល់ភ្នែកសម្លឹងទៅផ្ទះបានបន្តិចទើបឡើងទៅលើមើលការងារបន្ត
"អ៊ំឃើញដូចដែលខ្ញុំឃើញអត់"
"ឃើញ អ្នកប្រុសហ៊ើយចិត្តរឹងដល់ណាតិចប្រពន្ធរត់ចោលអាងទឹកភ្នែក"
"នាំគ្នានិយាយអីហ្នឹង"ជុងវ៉ុនចូលមកកាត់លើកថាសអាហារចូលមក
"ឈ្ងុយៗដល់ហើយអ្នកប្រុស"
"នៅខាងក្រោយសល់ច្រើនទៀតបើពួកបងចង់ញ៉ាំ ចូលទៅយកចុះ"
"មែនហេស អរគុណអ្នកប្រុសចិត្តល្អណាស់"
"នែៗ ពួកបងលែងចង់ញ៉ាំអាហារខ្ងុំហើយមែនទេ"
"មិនមែនទេអ៊ំ បន្តិចទៀតអ្នកប្រុសលែងនៅហើយខ្ញុំចង់ភ្លក្សស្នាដៃគាត់អោយបានច្រើនមុខ"
"ដឹងហើយថាពួកឯងទ្រាន់អាហារយើង"គាត់ធ្វើជាអន់ចិត្តជុងវ៉ុនក៏សើច និយាយត្រង់បើដល់ពេញចេញទៅមែនគេប្រាកដជានឹងពួកគាត់
    បន្ទាប់ពីបញ្ចប់អាហារពេលយប់ជុងវ៉ុនក៏ឡើងទៅបន្ទប់ នឹកឃើញសសេររឿងថ្មីរបស់គេបានពីបីរទំព័ររួចគេង។ ព្រឹកឡើងជុងវ៉ុននៅប្រតិបត្តិរឿងរបស់គេដដែលបន្ទាប់ពីចង់ក្រវាត់ករអោយនាយរួចយកកាបូបអោយនាយហើយក៏ដើរចេញមកវិញមិនបានផ្ដល់ស្នាមថើបអោយនាយនោះទេ
"ហេតុអីមិនថើបយើងដូចពីមុន?"
"លែងចង់ហើយស្រលាញ់គេម្នាក់ឯងហត់ណាស់"នីគីបានត្រឹមតែពេបមាត់តប់ប្រម៉លក្នុងចិត្តពេលដែលជុងវ៉ុនបញ្ចេញកាយវិការបែបនេះដាក់នាយ (ក្រែងចង់អោយគេត្រឡប់ទៅដូចពីមុនវិញហី ប្រូនេះ🙄)

សរសេររឿងប្រញាប់ៗបើខុសត្រង់ណ៎ាសូមអភ័យទោសទុកជាមុន
vote and comm💗

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Where stories live. Discover now