ស្អែកឡើង
ថ្ងៃអាទិត្យជុងវ៉ុនមិនទៅណាទេ គេនៅផ្ទះសម្ងំសសេររឿងបន្ត ចំណែកនាយក្រាស់ចេញក្រៅទៅលេងផ្ទះលោកយាយទៅសួរពីដំណឹងប៉ាផង ត្រឡប់មកវិញពេលរសៀលឃើញជុងវ៉ុននៅផ្ទះបាយ
"ជុងវ៉ុន"
"អូ!បងមកវិញហើយ លោកប៉ាយ៉ាងម៉េចហើយ"
"មិនអីទេ បានធូរច្រើនហើយ"
"ល្អណាស់ចឹង"
"ឯងកំពុងធ្វើអី"
"ខ្ញុំទៅផ្សារឃើញស្ពៃល្អៗក៏ទិញមកធ្វើគីមឈីខ្លះ មិនដឹងរស់ជាតិយ៉ាងម៉េចទេខានធ្វើយូរហើយ"ជុងវ៉ុននិយាយពេលមួរគម្រកទុក គេធ្វើរួចហើយ ប្រហែលពីរបីថ្ងៃទៀតទើបបានញ៉ាំ
"ល្អ បងក៏ខានញ៉ាំគីមឈីស្នាដៃឯងយូរដែរ"
"ល្ងាចហើយបងគិតធ្វើការបន្តទៀតហេស"
"អត់ទេ បងល្ងាចទៅជប់លៀងផ្ទះម្ចាស់ភាគហ៊ុន"
"អរ មែនហើយ បងទៅរៀបចំខ្លួនទៅខ្ញុំរួចដៃហើយ" និយាយហើយនាយក៏ដើរចេញទៅ គេទៅរៀបចំទុកដាក់ផ្ទះបានរួចទើបទៅរៀបចំតាមក្រោយ
ដឹងស្រាប់ហើយជុងវ៉ុនជាមនុស្សចូលចិត្តស្រលាញ់ស្អាតពេលទៅក្រៅម្ដងៗគេតែរៀបចំខ្លួនស្អាតបាតទើបចេញទៅមិនដូចនៅផ្ទះដែលស្លៀកពាក់អីក៏បាននោះទេ ម្យ៉ាងពេលនេះគេចេញទៅជាមួយនាយទោះក្នុងនាមជាអីមិនដឹងក៏ដោយក៏គេមិនអាចបំបាក់មុខនាយបានដែរ
"រួចហើយ បងចាំយូរអត់"ជុងវ៉ុនដើរចុះពីលើកផ្ទះមកឃើញនាយអង្គុយលើសាឡុងរង់ចាំគេក៏ស្រែកសួរតែម្ដង
"អត់ទេ បងទើបរួចដែរ ឯងស្អាតណាស់"
"បងក៏សង្ហាដែរ"ជុងវ៉ុនញញឹមថ្ពាល់ក្រហមខំរៀបចំខ្លួនមួយថ្ងៃដោយសារពាក្យមួយមាត់នឹងឯង
"ពួកយើងចេញទៅឥឡូវនេះឬ"
"អឹម តោះ"ពួកគេយកអ្នកបើកឡានទៅម្នាក់ដោយសារខ្លាចខ្លួនឯងផឹកច្រើនពិបាកបើកបរទើបយកទៅ ធម្មតាពិធីជួបជុំតែងតែមានការផឹកស៊ីរាំច្រៀងខ្លះហើយ
"ហៃយ៉ា...អគ្គនាយកមកហើយ មានកិត្តិយសណាស់"ម្ចាស់ពិធីគ្រាន់តែក្រឡេកឃើញនាយក៏ប្រញាប់រត់មករាក់ទាក់ភ្លាម
"ខ្ញុំទេដែលគួរនិយាយពាក្យនេះ" នីគីញញឹមរាក់ទាក់ឈោងដៃទៅចាប់នាយវិញ
"ហៃយ៉ា...នេះគឺអ្នកប្រុសតូចមែនទេ សួស្តី!"គាត់ញញឹមរាក់ទាក់មកជុងវ៉ុនគេក៏បានត្រឹមញញឹមតបវិញលួចសម្លឹងមុខនាយបន្តិច
"បាទ ប៉ុន្តែខ្ញុំមកនេះក្នុងឋាន:ជាលេខានោះទេ" ជុងវ៉ុនធ្វើជានិយាយលេងសើច
"ហៃយ៉ា..លេខាផ្ទាល់ខ្លួនទាំងក្រៅហ្នឹងក្នុងផ្ទះ លោកនេះសំណាងណាស់"
"ហិហិ បាទ" គាត់ញញឹមមកវិញមើលទៅដូចជាឆាប់ចុះសម្រុងគ្នាណាស់
"ពួកយើងចូលក្នុងទៅ លាហើយ"
"បាទ"នាយចូលទៅគាត់ក៏នៅរាក់ទាក់បន្ត
"សួស្តី លោក../បាទសួស្ដី..."
នៅក្នុងកម្មវិធីមើលទៅអ៊ូអរណាស់ ហើយគ្រប់យ៉ាងមើលទៅក៏ប្រក្រតីណាស់ដែរ តែមិនអ៊ីចឹងបានយូរព្រោះទេ ព្រោះនៅមុននេះបន្តិចបានលេចឮដំណឹងល្ហៀងៗមកថាមានអ្នកទោសរត់ចេញពីគុកបន្លំខ្លួនចូលមកក្នុងពិធីនេះមានសមត្ថកិច្ចជាច្រើនបានមកទីនេះ តែមិនបង្ករភាពចលាចលនោះទេ គ្រប់គ្នាគិតថាម្ចាស់កម្មវិធីរៀបចំមកដើម្បីសុវត្ថិភាពពួកគេប៉ុណ្ណោះ រឿងនេះមានអ្នកដឹងមានអ្នកមិនដឹង ហើយអ្នកមិនដឹងនោះជា...
"នីគី បង "ជុងវ៉ុនអង្គុយជាប់នាយយកដៃដាក់លើខ្នងដៃរបស់នាយអង្អែលតិចៗខំប្រឹងញញឹមដាក់ ពេលដែលឃើញរាងក្រាស់អង្គុយដកដង្ហើមធំមួយថ្ងៃទៅហើយ មូលហេតុដោយសារក្រឡេកឃើញសង្សាចាស់មនុស្សដែលនាយស្រលាញ់ចង់នៅជាមួយកំពុងបណ្ដើរគ្នាជាមួយស្វាមីរបស់គេដែលធ្លាប់ជាមិត្តសម្លាញ់របស់នាយ ក្នុងចិត្តពិតជាឈឺចាប់នឹកនាចង់ចូលទៅរកណាស់តែនាយមិនអាចទេ បានត្រឹមដកដង្ហើមធំទាំងសោកស្ដាយប៉ុណ្ណឹង
"មិនអីទេ"នីគីងើបមុខឡើងញញឹមដាក់ជុងវ៉ុន បន្តិច នាយមិនបន្ទោសគេទៀតទេព្រោះជុងវ៉ុនរៀបការជាមួយនាយគ្រាន់តែចង់ជួយនាយប៉ុណ្ណោះគេគ្មានបំណងបំបែកនាយទេ ត្រូវបន្ទោសនាយខ្លួនឯងដែលថែរក្សាម្នាក់នោះមិនបានល្អ
"បងនៅម្នាក់ឯងបានមែនអត់ ខ្ញុំទៅបន្ទប់ទឹកបន្តិច"ជុងវ៉ុនអង្គុយយូរកាន់តែទ្រាំលែងបានក៏សុំនាយចេញទៅបន្ទប់ទឹក នាយក៏ព្រមងក់ក្បាលអោយគេទៅ ។
បើរៀបរាប់ពីក្ដីឈឺចាប់ជុងវ៉ុនអាចមានច្រើនជាងនាយក្រាស់ច្រើនរយដង ប៉ុន្តែគេបានត្រឹមខាំមាត់ទន្ទេញពាក្យថាទ្រាំ ខំប្រឹងញញឹមលើកទឹកចិត្តនាយទាំងដែលគេខ្លួនឯងស្ទើរតែទ្រាំលែងបានទៅហើយ ទើបស្ទុះក្រោកឡើងរត់ទៅបន្ទប់ទឹកដើម្បីយំភ្លាមៗបែបនេះ
"យើងប្រាប់ឯងអោយទ្រាំៗឯងមិនស្ដាប់យើងទេយ៉ាង ជុងវ៉ុនមនុស្សល្ងង់ឯងនេះយើងប្រាប់ថាកុំអោយឈឺហេតុអីឯងមិនទាន់សាំទៀតហាស យំធ្វើអីអ្នកណាលួង អ្នកណាខ្វល់ ឯងមិនឃើញទេហេស ពួកគេស្រលាញ់គ្នាឯងត្រឹមតែជាស្រមោលស្ដាប់ឮទេឯងត្រឹមតែជាចំណែកលើសគ្មានអ្នកណាខ្វល់ទេ"ជុងវ៉ុនរត់ចូលបន្ទប់ទឹកស្រែកយំវាយខ្លួនឯងខ្លាំងៗដោយក្ដីឈឺចាប់ឥតគណនា មួយសន្ទុះទើបចេញមកវិញលុបមុខលុបមាត់រួចដើរចេញទៅ ប៉ុន្តែមានស្រមោលមនុស្សម្នាក់ចុះមករកគេបន្ទាប់មកក៏...
នៅក្នុងកម្មវិធីនីគីបន្ទាប់ពីជុងវ៉នចេញទៅក៏មានអ្នករួមភាគហ៊ុនប៉ុន្មាននាក់មករកនាយក៏ជាប់មាត់និយាយគ្នារហូតក៏មានផឹកស្រាខ្លះដែរ
"ចូលអបអរផង"
"បាទ"នីគីនិយាយសើចឡើងកែវឡើងអបអរគ្នា
"មានរឿងហើយៗ"សម្លេងស្រែកឆោលោធ្វើអោយកម្មវីធីចាប់ផ្ដើមចលាចល
"មានរឿងអី"
"មានមនុស្សចាប់ជាចំណាត់ខ្មាំង"
"ហាស?"
"ជួយផង ជួយខ្ញុំផង"សម្លេងស្រែកយំល្វើយចេញពីច្រកបន្ទប់ទឹកមក នីគីក៏រត់ទៅមើលនាយស្ទើរតែភ្លេចទៅហើយជុងវ៉ុនមិនទាន់ចេញមកវិញទេ
"ជុងវ៉ុន!"
"កុំចូលមកណា មិនចឹងវាងាប់"នីគីរត់ទៅដល់ប្រុងនឹងចូលទៅ តែនាយម្នាក់នោះគម្រាមគេក៏ទុចដំណើរឈរទ្រឹងមួយកន្លែង ជុងវ៉ុនយំឡើងញ័រខ្លួនទទ្រើកអស់ហើយ ក្បាលរបស់គេមានភ្ជុងដោយកាំភ្លើងខ្លីមួយដើម
"ឯងចង់បានអី"
"ឯងគួរតែដឹងថាយើងចង់បានអី"
"ក្នុងនេះមានលុយ40លាន យកវាទៅហើយលែងប្រពន្ធយើង"នីគីមិននិយាយច្រើនឃើញថានាយចង់បានលុយក៏បោះកាតខ្មៅមួយទៅលើដី ដែលចំនួនទឹកប្រាក់ក្នុងនោះមានប្រហែស40លានដុល្លាប៉ុណ្ណឹង ហេតុការណ៍នេះធ្វើអោយអ្នកដែលនៅទីនោះចំហមាត់ភ្ញាក់ផ្អើលគ្រប់គ្នាតែម្ដងសូម្បីតែជុងវ៉ុន
"ហៃយ៉ា..គេជាប្រពន្ធឯងហេស ប្រហែលស្រលាញ់ណាស់ហើយមើលទៅ"នាយម្នាក់នោះឃើញហើយញញឹមខ្ជិបគិតរកល្បិចបន្ថែម ឃើញហូតលុយលានៗបែបនេះច្បាស់ជាមានណាស់ហើយ
"កុំនិយាយច្រើនលុយយើងអោយឯងហើយ អោយតែមនុស្សរបស់យើងមក"
"ហឹស... វាមិនងាយស្រួលថ្នាក់ហ្នឹងទេ"
"ឯងចង់បានអីទៀត"
"រៀបចំឡានមួយអោយយើង ថែមលុយ60លានទៀត ហើយកុំតាមយើងអោយសោះ"
"បាន"នីគីឆ្លើយយល់ព្រមដោយមិនគិតស្ទាក់ស្ទើរអ្វីសោះ ធ្វើអោយនាយម្នាក់នោះញញឹមរីកមាត់មែនទែន
"បានជួបឯងគឺជាសំណាងធំរបស់យើងហើយអាល្អិត"
"នីគី បង!"
[ ហេតុតែគេមហាសេដ្ឋីនិយាយសុទ្ធតែលានៗ😌 admin នេះលានដែរប៉ុន្តែលានភ្នែក🥲 ]
______________
Vote and comm
![✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]](https://img.wattpad.com/cover/374388973-64-k716664.jpg)