ភាគទី៣៦:មកពីខ្ញុំល្ងង់ខ្លួនឯង

Start from the beginning
                                        

30នាទីក្រោយមក
       នៅតាមផ្លូវឮសូរតែសម្លេងដកដង្ហើមធំរបស់មនុស្សពីនាក់ដែលជាមិត្តសម្លាញ់នឹងគ្នា បន្ទាប់ពីពិនិត្យអាការៈរបស់ជុងវ៉ុនរួចហើយ ស្ថានភាពមិនបានកែប្រែជាល្អនោះទេ វាកាន់តែយ៉ាប់យឺនទៅទៀត ពិសេសស៊ុននូគេគិតតែពីលួចសម្លឹងមើលជុងវ៉ុនរហូត មើលម្ដងគេលួចដកដង្ហើមធំម្ដង នឹកអាណិតមិត្តសម្លាញ់ រឿងមួយមិនទាន់ដោះស្រាយចប់ចូលរឿងមួយទៀតអោយគិតស្មុគស្មាញច្រើន
"រឿងមួយនេះឯងចង់ធ្វើយ៉ាងម៉េចជុងវ៉ុន?"
"ហ៊ឹម..."
"ឯងគិតចង់ប្រាប់អ្នកណាឬអត់?"
"យើងមិនដឹងទេ"
"យ៉ាងណារឿងមួយនេះឯងត្រូវតែប្រាប់គាត់ ឯងលាក់មិនជិតទេជុងវ៉ុន"
"យើងដឹង តែយើងមិនចង់អូសគេមកពាក់ពន្ធ័ គេមិនដឹងរឿងអីទេ ស៊ុននូ"ជុងវ៉ុននិយាយទាំងមុខស្ងួតព្រមទាំងដាក់ដៃលើពោះរបស់គេ...
"អញ្ចឹងឯងចង់ប្រាប់គាត់ឬអត់?"
"យើង...កូនappaអើយកូនមិនគួរមកនៅពេលនេះទេ"គេនិយាយតិចៗ ព្រមទាំងអង្អែលពោះរបស់គេស្រាលៗ មែនហើយ គេមានកូន គេមិនដឹងថាវាអាចកើតឡើងយ៉ាងម៉េចនោះទេ តែគេមានហើយ ក៏មិនអាចនិយាយថាគេមិនស្រលាញ់បានដែរ តែគេចង់មានកូនដែលកើតចេញពីគ្រួសារពេញលេងពីក្ដីស្រលាញ់មិនចាប់បង្ខំដូចគេនិងនីគីនោះទេ
"កូនត្រូវតែមានប៉ាហៅជុងវ៉់ុន កូនឯងត្រូវតែប្រាប់នីគី បើសិនជាអោយប៉ាម៉ាក់ឯងដឹងមុននោះប្រាកដណាស់គាត់នឹងមិនអោយឯងលែងលះនោះទេ"
"យើងនឹងមិនអោយកូនយើងមានប៉ាដែលមិនស្រលាញ់គេនោះទេ ត្រឹមយើង យើងទ្រាំបាន តែកូនយើង យើងមិនព្រមនោះទេ"
"អញ្ចឹងឯងចង់ធ្វើយ៉ាងម៉េច?"
"យើងនឹង...ទៅសួរគាត់អោយច្បាស់ បើសិនជាគ្រួសារមួយនេះគាត់មិនត្រូវការនោះទេ យើងក៏មិនប្រាប់រឿងកូនអោយគាត់ដឹងដែរ"ជុងវ៉ុនសម្រេចចិត្តហើយត្រឹមគេអាចទ្រាំបានដើម្បីកូន តែកូនមិនអាចទ្រាំបាននោះទេបើសិនជាប៉ាគេមិនស្រលាញ់គេដូចប៉ាដទៃនោះ
"អរគុណឯងហើយស៊ុននូសម្រាប់រឿងថ្ងៃនេះ"
"មិនអីទេ ជុងវ៉ុន  ទៅនិយាយជាមួយគាត់ស្រួលបួលទៅយ៉ាងណាអនាគតកូនសំខាន់ជាងគេទាំងអស់"
"យើងដឹងហើយ អរគុណណាស់ ឯងជាមិត្តសម្លាញ់របស់យើងស៊ុននូ"ជុងវ៉ុននិយាយព្រមទាំងដើរមកអោបនាយតូចកម្ពស់ត្រឹមកររបស់ខ្លួនទាំងរលីងរលោងទឹកភ្នែក
"អា៎..បានហើយយើងទៅហើយ"
"អឹម!"ស៊ុននូនិយាយព្រមទាំងលែងពីការអោបហើយឡើងឡានចេញទៅ បើកុំតែមានការសំខាន់ជាមួយសុងហ៊ុនបន្ត គេចូលទៅក្នុងជាមួយជុងវ៉ុនទៅហើយ បានត្រឹមជូនគេមកមុខក្រុមហ៊ុម៉ូរ៉ានេះឯង។

     ជុងវ៉ុន បន្ទប់ពីស៊ុននូទៅបាត់ គេក៏ចូលមកក្នុង ដំណើរមានកាន់ប្រអប់បាយមកដែរព្រោះតែពេលនេះម៉ោងជាង11ទៅហើយ បើអោយគេទៅដៃទទេដូចមិនសម យ៉ាងណាបានលេះយកបាយមកអោយស្វាមីដែរ កុំអោយទៅទទេរ មើលទៅមិនសមទេ ហើយបាយនេះគេទិញនៅមុនក្រុមហ៊ុននេះឯង។
"អូ!អ្នកនាងលេខាមិននៅទេ?"គេនិយាយពេលមកដល់officeនីគី ប្រហែលជានាងចុះទៅញ៉ាំបាយហើយមើលទៅ ក៏មិនប្រហែលជានាយមិននៅដែរ តែគេក៏ចង់សាកគោះទ្វាសាកមើល គ្រាន់តែប៉ះទ្វាក៏របើកឡើងខ្លួនឯង រូបភាពចំពោះមុខធ្វើអោយគេទន់ដៃមួយរំពេច ទឹកភ្នែងធ្លាក់ចុះមកខ្សាកៗព្រោះតែគេមិនគិតថានឹងបានឃើញរូបភាពបែបនេះទៀតទេ
ព្រុស!
"វ៉ុន!"នីគីឮសម្កេងធ្លាក់របស់ ក៏ក្រឡេកមកមាត់ទ្វា ឃើញជុងវ៉ុនចំពោះមុខនាយក៏ប្រញាប់រុញនាងចេញ មិញនេះគ្រាន់តែអោបគ្នាពួកគេមិនបានធ្វើអីទេ
"សុំទោស!ខ្ញុំរំខានអ្នកទាំងពីរហើយ សុំទោស"ជុងវ៉ុនប្រញាប់អោនមុខចុះសុំទោស2ដងហើយរត់ចេញទៅ ព្រោះតែបែបនេះមែនទេទើបនាយមិនទៅរកគេ រយ:ពេល3ថ្ងៃដែលគេចាំផ្លូវនាយស្ទើរស្លាប់ នាយបែរជានៅជាមួយនាង មែនហើយព្រោះតែនាយស្រលាញ់នាង នាយច្បាស់ជាមានក្ដីសុខណាស់ហើយពេលដែលគេចេញទៅ...
"វ៉ុន!ជុងវ៉់ុន!"សម្លេងនីគីហៅបន្តតែគេមិនខ្វល់ទេ គិតតែពីរត់រហូតដល់មុខអគារ
"ជុងវ៉ុន!ស្ដាប់បងសិន!មិនមែនដូចអូនគិតទេ"
"ទេ ខ្ញុំមិនស្ដាប់ កុំរត់តាមខ្ញុំ ខ្ញុំសុំអង្វរ"ជុងវ៉ុនយកដៃខ្ទប់ត្រជៀក មិនចង់ស្ដាប់មិនចង់ឮអ្វីទាំងអស់ ទោះជាការបកស្រាយសមហេតុផលក៏ដោយក៏គេមិនចង់ឮទៀតដែរព្រោះតែខ្លាចទន់ចិត្តនឹងនាយទៀត គេឈឺចាប់គ្រប់គ្រាន់ហើយ គេលែងចង់រស់នៅជាមួយនាយទៀតហើយ
"វ៉ុន..កុំរត់នោះជាផ្លូវថ្នល់! កុំឆ្លងថ្នល់! ជុងវ៉ុន!!!!!!!"
__________________
កុំភ្លេចvoteផងណា៎💓
សរសេរាងប្រញាប់តិចហើយ បើមានកន្លែងណាខុសសុំអភ័យទោសទុកជាមុន💗

✧រឿងសុបិន្ដស្នេហ៍✿❥/wonki [ចប់]Where stories live. Discover now