" ជូយាន !! " អ្នកជាតា ចង់ចូលទៅជួយចៅប្រុស ប៉ុន្តែក៏ត្រូវកម្លាំងទេពរបស់ ជូយាន វាយបកធ្វើឱ្យគាត់មិនអាចចូលទៅបាន ។
ត្រឹមតែមួយពព្រិចភ្នែក រាងកាយរបស់ ជូយាន ក៏ត្រូវរលាយនៅសល់តែត្បូងប្រលឹងមួយ សានធានហៃ ស្រវាយកដួងប្រលឹងនោះមកមុននឹងនិយាយឡើង ។
" ក្ដីស្រឡាញ់របស់ពួកឯងមិនបានខុសនោះទេ ខុសត្រង់ជោគជតាដែលកំណត់ឱ្យពួកឯងត្រូវនៅម្នាក់មួយភព ! " ចប់ប្រយោគ សានធានហៃ ក៏បោះត្បូងប្រលឹងរបស់ ជូយាន ចុះទៅឋានកណ្តាល ។
" បានជាពួកឯងមានចិត្តស្មោះនឹងគ្នាយ៉ាងនេះ ខ្ញុំនឹងផ្តល់ឱកាសមួយដល់ពួកឯងកែប្រែវាសនារបស់ខ្លួននៅខានកណ្ដាលទៅចុះ ! " សានធានហៃ
// ដែនសុបិន //
ជូយាន ដើរទៅក្នុងទីងងឹត គេមិនដឹងនោះឡើយថាខ្លួនឯងនៅកន្លែងណា ។ ដើរបានបន្តិច គេក៏ក្រឡេកឃើញមនុស្សពីរនៅខាងមុខ ជូយាន ក៏រត់ទៅរកពួកគេបំណងចង់សួរនាំប៉ុន្តែក៏...
ខ្វាប់~~~~
ផ្លែដាវរបស់បុរសម្នាក់ដែលឈរបែរខ្នងមកកាន់គេនោះស្រាប់តែតែអាផ្ដាច់បំពង់ករបុរសម្នាក់ទៀតភ្លាមៗ ធ្វើឱ្យ ជូយាន រន្ធត់ចិត្តជាខ្លាំង ។
ព្រុស~~~
រាងកាយបុរសនោះបានដួលទៅលើដី ទើបនាយដឹងថានោះគឺជា លីលុន ។
" លីលុន !! " ជូយាន ប្រញាប់រត់ទៅរក នាយយ៉ាងលឿន ប៉ុន្តែក៏ត្រូវឈប់នៅពេលដែលចុងដាវរបស់បុរសម្នាក់ទៀតនោះចាក់ទម្លុះពោះរបស់គេ ។ ជូយាន សម្លឹងមើលទៅ ម្ចាស់ដាវយឺតៗ តែក៏ត្រូវភ្ញាក់ផ្អើល ព្រោះអ្នកដែលចាក់គេនោះ ក៏ជា លីលុន ដូចគ្នា ។
" អុឹះ....! " ជូយាន ដួលទៅលើដីទាំងជំហរ គេមិនយល់នោះឡើយថាហេតុអ្វីបានជា លីលុន មានដល់ទៅពីរនាក់ ។ បន្ទាប់ពីហេតុការណ៍មួយនេះត្រូវបានបញ្ចប់ រាងតូចដែលដេកនៅលើដីប្រឡាក់ទៅដោយឈាម ក៏ស្រាប់តែមកផុសចេញនៅទិដ្ឋភាពមួយផ្សេងទៀត ទីនេះពោរពេញទៅដោយផ្សែងអ័ព្ទពណ៌សរ ហើយក៏មានបុរសម្នាក់ដើរចូលមកជិតគេ ហើយម្នាក់នោះគឺ សានធានហៃ នោះឯង ។
" មុននេះឯងបានមើលឃើញហើយមែនទេ ? " សានធានហៃ
" លីលុន ត្រូវលីលុន ម្នាក់ទៀតសម្លាប់ ! " ជូយាន
រឿង : តម្រាស្នេហ៍អទិទេព [2/3]
Start from the beginning
