ភាគ 2/2 : ជ្វាលាជីវិត
#មិនថាស្រឡាញ់ប៉ុណ្ណា បើស្នេហានេះវាគ្មានពន្លឺ យើងក៏ដើរទៅមុខមិនរួចដែរ មនុស្សដែលខ្ញុំស្រឡាញ់គេមានឋានៈខ្ពង់ខ្ពស់ពេកហើយ ដើរចេញគឺជាជម្រើសល្អបំផុតសម្រាប់ពួកយើងទាំងពីរ ។
ព្រះអាទិត្យរះឡើងផុតពីផ្ទៃផែនដីបង្កើតបានជារស្មីត្រចះត្រចង់ជាពន្លឺដល់បក្សាបក្សីតូចធំទាំងឡាយដែលបណ្ដែតខ្លួននៅលើអាកាស ។ រាងតូចរំពៃភ្នែកទៅក៏ប្រសព្វនឹងវង់ភ័ក្ត្រសរម៉ដ្ឋរលោង របស់រាងក្រាស់ ។
" ហិហិ !! " ជឿហាន យកម្រាមដៃទៅលេងនឹងត្រមុះធំស្រួចនោះបន្តិច រួចក៏ញញឹមឡើង ។
" ហឹម កុំលេងអី !! " កុងជុន និយាយទៅកាន់រាងតូចទាំងបិទភ្នែកនៅឡើយ ។
" ហិហិ ! " ម្ដងជាពីរដងរាងតូចនៅតែញោះ រាងក្រាស់លេងមិនឈប់ ។
" ន៎ែ !! " ដោយសារតែទ្រាំនឹងការរំខានមិនបាន កុងជុន ក៏ស្ទុះចាប់ដៃរបស់រាងតូចសង្កត់ទៅលើពូកនឹងឡើងទ្រាបពីលើកាយតូចភ្លាមៗ ។
" ចង់ធ្វើអីនឹង ? "
" ជុប~~ " រាងក្រាស់មិនមាត់ក៏ឱនទៅថើបបបូរមាត់រាងតូចបន្តិច ។
" ជុប~~ ជុប~~ ! "
" បានហើយ ! " ជឿហាន និយាយទាំងញញឹមនៅពេលដែលរាងក្រាស់ចេះតែថើបគេមិនឈប់ ។
" មុននេះលេងគេបាន ហេតុអ្វីគេលេងវិញមិនបា ន ? ជុប ៗៗ! " កុងជុន នៅតែថើបរាងតូច ធ្វើឱ្យអ្នកម្ខាងទៀតអៀនជាខ្លាំង ។
" បានហើយ ឈប់លេងហើយ ហាសហាស ! " សំឡេងសើចយ៉ាងមានក្ដីសុខ ជឿហាន រនាលពេញពូកនៅពេលដែលរាងក្រាស់ចាក់ចង្កេះគេឱ្យរសើប ។
មួយសន្ទុះក្រោយមកពួកគេក៏បានចុះមកខាងក្រោមដើម្បីធ្វើអាហារពេលព្រឹក ។ កុងជុន ញញឹមមើលទៅរាងតូចមិនចេះជិនណាយ គ្រប់សកម្មភាព គ្រប់កាយវិការពិតជាធ្វើឱ្យបេះដូងរបស់គេញាប់ញ័រខ្លាំងណាស់ ។
" គួរឱ្យស្រឡាញ់មែន ! " កុងជុន
" គ្រាន់តែបងប្រុសធ្វើម្ហូប មានអីគួរឱ្យមើលទៅ ? " ភ្លាមនោះ អាសៀង ក៏បានដើរចូលមកនឹងអង្គុយជិត កុងជុន ។
