Short novel : ៥០លាន
នៅក្នុងសង្គមងងឹតមិនងាយស្រួលនោះទេ បើចង់រស់ដាច់ខាតគឺត្រូវតែខ្លាំង ព្រោះពួកគេទុកតែមនុស្សដែលមានថ្វីដៃប៉ុណ្ណោះសម្រាប់ធ្វើការ ។
" ចៅហ្វាយ វ៉ាងអីុប៉ មកដល់ហើយ ! " បុរសឈុតខ្មៅម្នាក់បាននិយាយទៅកាន់អ្នកជាចៅហ្វាយរបស់ខ្លួនដោយឱនលំទោនជាការគោរព ។
" ឱ្យគេចូលមក ! " ក្រោយពីទទួលដឹងថាមនុស្សដែលខ្លួនចង់ជួបបានមកដល់នោះ លោកក៏បញ្ជាឱ្យគេចូលមកភ្លាមតែម្ដង ។
អ្នកកំលោះទឹកមុខរាប់ស្មើដើរចូលមកតាមអក្សរ ទាំងកែវភ្នែកសម្លឹងមើលឆ្វេងស្តាំមិនឈប់ ។ វ៉ាងអីុប៉ ត្រូវបានបង្ហាត់ឱ្យចេះកាន់កាំភ្លើងតាំងតែពីអាយុ៨ឆ្នាំមកម៉្លេះ ថ្វីដៃបាញ់កាំភ្លើងរបស់គេគឺលេខមួយគ្មានអ្នកណាអាចព្រាបនិងនាយបានឡើយ ។
" សួស្ដីលោកលី ! " អីុប៉ រាក់ទាក់ទៅកាន់លោកមុននៅពេលដែលចូលមកដល់ខាងក្នុង ។ លីឆូវ គឺជាអ្នកមានអំណាចមួយរូបនៅក្នុងប្រទេសចិន មុខជំនួញជាច្រើនសុទ្ធសឹងតែជារបស់គេទាំងអស់នៅទីក្រុុងឆុងភីងនេះ ។
" អង្គុយសិនទៅ ! " លីឆូវ
"....." អីុប៉ ក៏ដាក់ខ្លួនអង្គុយចុះនៅរួចក៏ហូតយកស្ករកៅស៊ូពីហោប៉ៅអាវរបស់ខ្លួនមកទំពា ។
" ក្នុងសំណាក់ឃាតករ គឺឯងជាខ្មាន់កាំភ្លើងដែលលេចធ្លោជាងគេ ! ខ្ញុំចង់ឱ្យឯងសម្លាប់មនុស្សម្នាក់ឱ្យខ្ញុំ ! " លីឆូវ
" អ្នកណា ? " អីុប៉
" ស៊ាន ស៊ាវចាន ! " ឮឈ្មោះមួយនេះហើយ ធ្វើឱ្យរាងក្រាស់របស់យើងញូចស្នាមញញឹមបន្តិចមុននឹងសួរឡើង ។
" អ្នករកស៊ីដូចជាលោក ទៅមានរឿងជាមួយនិងពួកម៉ាហ្វៀដែរឬ ? " អីុប៉ ហាក់កើតចិត្តងឿងឆ្ងល់ជាខ្លាំងនៅពេលដែលលោកនិយាយបែបនេះ ព្រោះ ស៊ាវចាន គឺជាម៉ាហ្វៀជាធម្មតា អ្នករកសីុមុខជំនួញនិងពួកអ្នកលេងម៉ាហ្វៀមិនដែលទៅពាក់ព័ន្ធនឹងគ្នានោះឡើយ ពោលគឺនៅដោយឡែកតែម្ដង ។
" គឺកាលពីកន្លះខែមុន ស៊ាវចាន បានធ្វើឱ្យកូនប្រុសរបស់ខ្ញុំស្លាប់ បញ្ជីមួយនេះ ខ្ញុំត្រូវតែជម្រះ ! " លោកលី កើតមានចិត្ដគុំគួនទៅនឹង ស៊ាវចាន ជាខ្លាំង ព្រោះតែកូនប្រុសតែម្នាក់គត់របស់លោកត្រូវ ស៊ាវចាន បាញ់សម្លាប់ ។
