ភាគ៣/៣ : មួយរាត្រី My love
គេថាមានប្ដីជាអ្នកមានដូចរើសបានមាសធ្លាក់ពីលើមេឃ វាសនាមនុស្សគឺមើលមិនឃើញនោះទេត្រូវឡើងគឺឡើងបែបនេះឯង ។
// ភូមិគ្រឹះវ៉ាង //
ដោយសាតែ អាស៊ូ មកប្រាប់រឿងដែល អីុប៉ មានសង្សារនោះ គាត់ក៏ចង់ជួប ស៊ាវចាន់ ជាខ្លាំង ក៏បានឱ្យ អីុប៉នាំមកជួបបានម្ដង ស៊ាវចាន់ ស៊ាវចាន់ ឮតែឈ្មោះក៏មានសេរីសួស្តីដែរ ។ 😄
" ជំរាបសួរអ្នកម៉ាក់ ! " រាងតូចលើកដៃសំពះទៅអ្នកដែលមានអាយុច្រើនជាងយ៉ាងគួរសម ចំណែកអីុប៉ វិញធ្វើមុខភ្លឿកៗព្រោះតែហួសចិត្តនឹងសម្ដីរាងតូច ។
" មកលើកទីមួយក៏ហៅម៉ាក់ទៅហើយ ! " នាយរអ៊ូរតិចៗតែម្នាក់ឯង ។
" អីយ៉ា មើលចោះគួរឱ្យស្រឡាញ់ខ្លាំងណាស់ ! នេះទាក់ទងគ្នាប៉ុន្មានខែហើយ ? " សំនួរមួយនេះធ្វើឱ្យ អ្នកទាំងពីររកឆ្លើយមិនចេញ ព្រោះពួកគេទើបតែស្គាល់គ្នាបានមួយថ្ងៃហ្នឹង ។
" គឺ មិនយូរប៉ុន្មានទេ ! " ចាន់ ឆ្លើយទាំងអឹមអៀន ។
" ស៊ាវចាន់ គឺជាកូនឈ្នួលរបស់អ្នកម៉ាក់ មានអតចរឹកល្អ ចូលចិត្តជួយអ្នកដទៃមិនមែនជាមនុស្សផ្ដេសផ្ដាសនោះទេ ! " អាស៊ូ ពោលពាក្យសរសើរ ស៊ាវចាន់ មិនដាច់ពីមាត់ ធម្មតាទេ ធ្វើការឃើញមុខគ្នារាល់ថ្ងៃរឿងអីមិនដឹងនោះ ។
" មានសង្សារស្អាតបែបនេះ អ៊ីចឹងតើបានមិនត្រូវចិត្តស្រីណាសោះ ! ម៉ាក់ប្រាប់កូនណា អីុប៉ នៀកម៉ាក់បង្ខំឱ្យរៀបការការជាមួយស្រីណាក៏មិនព្រមដែរ សូម្បីតែឈរជិតស្រីៗក៏មិនហ៊ានដែរ ! " អ្នកស្រីវ៉ាង
" ម៉ាក់ ! " អីុប៉
" ម៉ាក់និយាយការពិតតើ ! " អ្នកស្រីវ៉ាង
" ប្រហែលជាមានជំងឺខ្លាចស្រីទេដឹង ហាសហាសហា ? " ស៊ាវចាន់ សើចចំអកឱ្យរាងក្រាស់តិចៗ ដែលធ្វើឱ្យអ្នកស្ដាប់ឮក្ដៅស្លឹកត្រចៀកជាខ្លាំង តែក៏មិនអាចធ្វើអ្វីបាន។
" មកលេងផ្ទះអនាគតម៉ាក់ក្មេកលើកទីមួយ យប់នេះគេងនៅទីនេះហើយ ! " អ្នកស្រីវ៉ាង ក៏បង្គាប់ឱ្យរាងតូចគេងនៅទីនេះតែម្ដង មើលទៅគាត់ពិតជាចូលចិត្ត ស៊ាវចាន់ ខ្លាំងណាស់ ។
