រឿង : តម្រាស្នេហ៍អទិទេព 🪷 សរសេរដោយ : ដុំថ្មតូច 📚🌱
Short novel : 3/3
បែកគ្នា១៨ឆ្នាំ ខ្ញុំនៅចំណាំក្រសែភ្នែកមួយគូរនេះបាន ក្រសែភ្នែកដែលពោរពេញទៅដោយភាពកក់ក្តៅ ក្ដីបារម្ភនឹងយកចិត្តទុកដាក់ ទីបំផុតខ្ញុំក៏បានជួបនឹងគេម្ដងទៀត ។
" លីលុន !! " កែវភ្នែកមូលក្រឡង់ប្រែជាក្រហមតាមមកដោយដំណក់ទឹកថ្លាស្រក់ចុះមក ។
" ព្រះបុត្រាទី៤ ! " ចុងអ៉ី រត់ទៅរករាងក្រាស់ គេចាប់ដៃរបស់នាយព្រមជាមួយនឹងស្នាមញញឹម ធ្វើឱ្យរាងតូចទម្លាក់ទឹកមុខចុះយ៉ាងលឿន ។
ត្រូវហើយ ពេលនេះគេមិនមែនជា លីលុន នោះទេច្បាស់ជាមិនអាចចំណាំគេបាននោះឡើយ ។
" ព្រះបុត្រា មនុស្សទូលបង្គំបានចាប់មកហើយក្រាបទូល ! " យៀកពីអាន់
" ឯងឬដែលធ្វើឱ្យបន្តោងយួករបស់ យើងបែកនោះ ? " នាយសួរទៅកាន់រាងតូចដែលកំពុងតែលុតជង្គង់មិននិយាយស្ដីនោះ ។ ចូវយួនជោ ងើយមុខឡើងយឺតៗ កែវភ្នែកនៅសើមនៅឡើយទេ វ៉ាងស៊ាវសឺ ហាក់ភាំងនឹងសម្រស់របស់រាងតូចជាខ្លាំង កែវភ្នែករបស់គេស្រទន់ពោពេញទៅដោយមនោសញ្ចេតនា ធ្វើឱ្យបេះដូងដែលនៅខាងក្នុងលោតឡាន់ឮសូរដុកដាក់ៗ ។
" ស្អាតណាស់ ! " នាយនិយាយនៅក្នុងអារម្មណ៍ លើកទីមួយហើយដែលនាយមានអារម្មណ៍ថាបេះដូងរបស់គេមានកម្លាំងនឹងស្រែករកអ្នកមកជួយស្អំឱ្យ ។
" ន៎ែ...ព្រះបុត្រាសួរឯងមានឮដែរទេ ? " ដោយឃើញ រាងតូចស្ងាត់មិនព្រមឆ្លើយ ចុងអ៉ី ក៏និយាយឡើងទាំងខឹង ។
" គឺខ្ញុំ ! " ចូវយួនជោ
" ឯងឈ្មោះអី ? " វ៉ាងស៊ាវសឺ
" ចូវយួនជោ ! " នាយតូចឆ្លើយទាំងក្រសែភ្នែកសម្លឹងមើលនាយជាប់មិនព្រមដាក់ ។
" ចូវយួនជោ ឯងមិនខ្លាចយើងទេឬ ? " រាងក្រាស់សួរឡើងរើយៗ ។
" ខ្ញុំមិនបានធ្វើអ្វីខុសនោះទេ មានរឿងអ្វីត្រូវខ្លាច? " ចូវយួនជោ
" រឿង វឹនចុងអ៉ី បំពានលើស៊ាវអឺ នៅក្នុងរោងតៀនគឺជារឿងពិត តែឯងវាយមនុស្សរបស់យើងធ្វើឱ្យបន្តោងយួករបស់យើងបែកនេះក៏ជាការពិតដែរ ! ឯងនៅនិយាយថាមិនបានធ្វើខុសទៀត ! " វ៉ាងស៊ាវសឺ
