°°°°°
ពីមួយថ្ងៃទៅមួយថ្ងៃ ធានឡុង តែងតែព្យាយាមប្រើយុទ្ធិសិល្ប៍ដើម្បីចូលទៅក្នុងដែនដីគួយេវិញ ប៉ុន្តែគ្រប់យ៉ាងបានត្រឹមតែខំប្រឹងឥតប្រយោជន៍ សូម្បីតែកម្លាំងមួយភាគក៏គេមិនអាចប្រើបានផង ។
" ព្រះបិតា បុត្រនឹកព្រះបិតាណាស់ ! " ជាច្រើនខែកន្លងផុតទៅ ទីបំផុត ធានឡុង អាចសម្របខ្លួននឹងឋានកណ្តាលបានហើយ មិនត្រឹមតែប៉ុណ្ណោះគេនៅសាងសង់វិហារនាគមួយសម្រាប់អ្នកភូមិគោរពបូជាទៀតផង ។ ចាប់តាំងពីពេលនោះមកមនុស្សស្គាល់ស្ដេចនាគកាន់តែច្រើន ទឹកភ្លៀងត្បិតមិនសូវហូរហៀប៉ុន្តែក៏អាចជួយឱ្យមនុស្សនៅក្នុងភូមិមិនពិបាកក្នុងការដាំដំណាំទៀត ។
// វិហារនាគធានហឹន //
ចុងអំបុសបុសស្លឹកឈើដែលជ្រុះរាយបាយនៅក្នុងបរិវេណព្រះវិហារ នេនតូចអាយុប្រហែល១៥-១៦ឆ្នាំកំពុងតែសំអាតមុខព្រះវិហារមើលទៅទំនងជាអ្នកមើលថែនៅទីនេះ ។ រំពេចនោះជំហានជើងរបស់មនុស្សម្នាក់ក៏បានដើរចូលមក ដៃកាន់ដាវ សក់វែងរលាស់ចងយ៉ាងមានរបៀបអមដោយសត្វលាមួយក្បាលដើរចូលទៅរកបុរស់សម្អាតម្នាក់នោះ ។
" អត់ទោស ទីនេះគឺវិហារធានហឹន មែនទេ ? " សំឡេងធំក្រោយសួរយ៉ាងគួរសមទៅកាន់អ្នកចំពោះមុខ ។ មិនខុសនោះទេ គេគឺ ចាងលីងឈី នោះឯង ។
" បាទ ទីនេះគឺវិហារធានហឹនហើយ ! " នេនតូច
" ខ្ញុំគឺមកពីនគរឈីង ! ឮមកថាវិហារធានហឹននេះសាកសិទ្ធណាស់ ខ្ញុំចង់មកសុំក្ដីប្រាថ្នាមួយមិនដឹងថាម្ចាស់វិហារនេះគឺជាអ្នកណាដែរ ? " ចាងលីងឈី
" ថ្ងៃនេះលោកម្ចាស់របស់ខ្ញុំមិននៅនោះទេ លោកអាចមករកគាត់ម្ដងទៀតនៅថ្ងៃស្អែកបាន ! " នេនតូច
" មិននៅ ? តើគេទៅណាទៅ ? " ចាងលីងឈី
" លោកម្ចាស់ទៅណាមកណា មិនដែលប្រាប់នោះទេ សូមលោកត្រឡប់ទៅវិញចុះ ! " និយាយចប់គេក៏ធ្វើការរបស់ខ្លួនបន្ត ហាក់មិនខ្វល់នឹងរាងក្រាស់នោះឡើយ ។ ដោយគ្មានជម្រើស ចាងលីងឈី មានតែត្រឡប់ទៅវិញនឹងរកផ្ទះសំណាក់ដើម្បីសម្រាក ។
°°°°°
នៅក្នុងក្រុមមានសុទតែមនុស្សចាស់នឹងអ្នកជំងឺ ភាគតិចណាស់ដែលមានបុរសវ័យក្មេងចូលមកក្នុងក្រុងនេះ ។ ចាងលីងឈី សង្កេតឃើញភាពមិនប្រក្រតីនៅក្នុងក្រុង មើលទៅវាគួរឱ្យព្រឺព្រួចយ៉ាងម៉េចមិនដឹងនោះទេ ។
