២/២ :
អ្នកណាខ្លះនៅពីក្មេងធ្លាប់លេងធ្វើជាប្ដីប្រពន្ធជាមួយមិត្តភក្តិ ? កាលពីតូចគឺគ្រាន់តែលេងធម្មតា តែអ្វីដែលមិនធម្មតាគឺនៅពេលដែលពេញវ័យ ។
បម្រាម : សូមបញ្ឈប់ការអានភ្លាមប្រសិនបើដឹងថាខ្លួនអ្នកមិនទាន់គ្រប់អាយុ ២៣ឆ្នាំ ( ក្មេងស្រី១៨ឆ្នាំហើយក៏មិនអាចអានបានដែរ ព្រោះមិនទាន់គ្រប់អាយុសម្រាប់រឿងនេះ )
មកដល់ក្នុងបន្ទប់ អីុប៉ ក៏ដាក់រាងតូចចុះទៅលើពូកថ្នមៗ មុននឹងត្រាបពីលើកាយតូច ។ អ្នកកំលោះយកបបូរមាត់របស់ខ្លួនធ្វើការថើបទៅលើបបូរមាត់តូចៗពណ៌សីុជម្ភូដ៏គួរឱ្យទាក់ទាញ ។
" អ្ហា៎ស អឹប ! " រាងក្រាស់ប្រើអណ្តាតលូកចូលទៅបរិវេណខាងក្នុងក្រលាស់លេងតាមចិត្តចង់ ។ ស៊ាវចាន អត់ដង្ហើមស្ទើតែដាច់ខ្យល់ទៅហើយ អាម្នាក់នេះប្រុងថើបសម្លាប់គេមែនទេ ?
" ហឹកហឹក ! " រាងតូចដង្ហក់ញាប់ៗក្រោយពីអ្នកខាងលើព្រមប្រលែងឱ្យគេមានសេរីភាព ។
" ហេតុអ្វីមើលទៅអូនដូចជាភ័យយ៉ាងនេះ ? មិនដែលធ្លាប់ថើបគ្នាទេឬ បានជាមិនចេះនោះ ! " អីុប៉ អស់សំណើចនឹងទឹកមុខរាងតូចជាខ្លាំង ធំប៉ុណ្ណឹងទៅហើយនៅមិនចេះថើបទៀត ។
" នេះ ! នេះជាស្នាមថើបដំបូងរបស់ខ្ញុំហើយ ! " ស៊ាវចាន ឆ្លើយទាំងអឹមអៀននៅក្រោមទ្រូងហាប់ណែនរបស់រាងក្រាស់ ។
" សឺត ! ជាសំណាងរបស់បងពិតមែន ! " នាយចាប់យកដៃរបស់រាងតូចមកថើបបន្តិចមុននឹងនិយាយ ។
" បងតែងតែប្រាថ្នាចង់ធ្វើវាជាមួយអូនរាល់ថ្ងៃ ! បងចាំថ្ងៃនេះយូរណាស់មកហើយតើអូនមានដឹងទេ ? " អីុប៉ ប្រើសម្ដីរាងពីរោះ អមជាមួយនឹងកាយវិការទន់ភ្លន់ចំពោះរាងតូច ។
" ..... " ស៊ាវចាន បានត្រឹមតែធ្វើមុខអៀនព្រាន លេងមកនិយាយត្រង់ៗអីបែបនេះ បើមិនអៀនទើបចម្លែក ។
" សម្ដីផ្អែមបែបនេះ មិនដឹងថាដេកជាមួយស្រីៗអស់ប៉ុន្មានហើយទេ ! " ស៊ាវចាន
" បេះដូងរបស់បង គឺបើកទ្វារឱ្យតែមនុស្សម្នាក់ប៉ុណ្ណោះ ! នោះគឺអូន ! " អីុប៉
