រឿង : លង់ស្នេហ៍កំលោះមុខលុយ

127 13 3
                                        

ភាគ២/៣ : អចេតនាជួបស្នេហ៍

       នៅសុខៗស្រាប់តែមានមនុស្សមួយក្រុមរត់សម្ដៅមករបស់ខ្ញុំ ក្នុងដៃមានទាំងកាំបិតមានទាំងដំបង បើខ្ញុំមិនរត់ឱ្យខ្ញុំធ្វើយ៉ាងម៉េចទៅ ? បើមិនដឹងថាពួកគេជាអ្នកណាផង ។

       ទម្រាំតែដឹងថា ស៊ាវចាន់ មិនមែនជាមនុស្សរបស់ពួកនោះ រាងតូចត្រូវគេវៃឡើងបែកមុខបែកមាត់អស់ទៅហើយ ។

       " ហេតុអ្វីឯងមិនប្រាប់ខ្ញុំតាំងពីដំបូងថាឯងមិនមែនជា បក្សពួករបស់គេទេ ? " ជុងគុក ឈរអោបដៃស្រដីទៅ ស៊ាវចាន់ ដែលអង្គុយជូតឈាមនោះ ។

       " អូហូ ! លេងពួកលោកចូលមកវៃយកៗ មានស្ដាប់ខ្ញុំនិយាយដែរទេ ? " ស៊ាវចាន់

       " ណេះ ! យកទៅមន្ទីរពេទ្យទៅ ថ្ងៃក្រោយកុំចេះតែរត់តាមគេផ្ដេសផ្ដាសទៀត ! " ជុងគុក ហុចលុយឱ្យរាងតូចខ្លះដើម្បីឱ្យគេព្យាបាលរបួស ។

      " លុយប៉ុណ្ណឹង ម៉េចនឹងគ្រប់ថ្លៃព្យាបាលទៅ ទិញតែថ្នាំមិនគ្រប់ផង ! " ស៊ាវចាន់ ក៏រអ៊ូរឡើងរបៀបចង់បានលុយបន្ថែមទៀត ។

      " ឯងចង់បានប៉ុន្មាន ? " ជុងគុក

      " គឺ យ៉ាងហោច ក៏¥១ពាន់ដែរ ! " ស៊ាវចាន់ ឆ្លើយទាំងឌឺតិចៗ ។

      " ហើុយ ! " ដើម្បីបញ្ចប់រឿង ជុងគុក ក៏ឱ្យលុយ¥១ពាក់ទៅរាងតូច ។

       "...." ស៊ាវចាន់ ក៏ទទួលយកលុយនោះ ។ នាយបម្រុងនឹងដើរចេញទៅហើយ តែបងប្រុសរបស់ ស៊ាវចាន់ បានមកដល់ជាមុន ។

       " ស៊ាវចាន់ ! " អ្នកកំលោះហៅឈ្មោះប្អូនប្រុសនឹងរត់មករកគេទាំងបារម្ភ ។ ជុងគុក ងាកទៅរកប្រភពនៃសំឡេងនោះ ធ្វើឱ្យនាយភាំងស្មារតីជាខ្លាំងនៅពេលដែលបានឃើញដំណើររត់ចូលមករបស់ ថេយ៉ុង ។ មុខប៉ោងៗ កែវភ្នែកភ្លឺថ្លា ដូចជាគ្រាប់ពេជ្រដែលកំពុងតែបញ្ចេញពន្លឺយ៉ាងស្រស់ស្អាត នាយសម្លឹងមើលតាមគេរហូតមកក្បែរ ស៊ាវចាន់ ។

       " ឯងយ៉ាងម៉េចហើយ ? មុខរបស់ឯង ? " អ្នកជាបងបើកភ្នែកធំៗ នៅពេលដែលបានឃើញមុខរបស់ប្អូនសុទ្ធតែរបួសបែបនេះ ។

       " គឺឈឺណាបង ! " ស៊ាវចាន់
      
       " ខ្ញុំថា នាំគេទៅមន្ទីរពេទ្យសិនទៅល្អជាង ! ឡានរបស់ខ្ញុំនៅខាងនោះ ! " ជុងគុកក៏និយាយឡើង ធ្វើឱ្យគ្រប់គ្នាងាកមកមើលនាយថ្លែតែម្ដង ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now