រឿង : ម្ដាយចិត្តមា 🥀

114 5 0
                                        

ភាគ1/2 : ការរង់ចាំ

# ឱ្យតែមានសង្ឃឹមបន្តិច ខ្ញុំមិនខ្លាចនឹងការរង់ចាំនោះទេ ខ្ញុំជឿថាថ្ងៃណាមួយគាត់នឹងត្រឡប់មករកខ្ញុំវិញ

°°°
ខ្យល់ត្រជាក់បក់មករំភើយៗ លម្អងព្រិលតូចៗធ្លាក់ពីលើមេឃរាយពេញនៅខាងមុខភូមិគ្រឹះ ។ ក្មេងតូច ឈរបីឆ្មានៅខាងមុខផ្ទះ ក្រសែភ្នែកមូលក្រឡង់សម្លឹងមើលទៅខាងមុខទ្វារដោយក្ដីសោកសៅ
គេកំពុងតែចាំមនុស្សម្នាក់ត្រឡប់មកវិញ !

" អ្នកម៉ាក់ជាទីស្រឡាញ់ កូនពិតជានឹកម៉ាក់ខ្លាំងណាស់ តើពេលណាទើបម៉ាក់ត្រឡប់មករកកូនទៅ ? " គេនិយាយឡើងនៅក្នុងអារម្មណ៍ ។ លីវយូនីង មានម្ដាយជាជនជាតិកម្ពុជា និងឪពុកជាជនជាតិចិន ដ្បិតតែគេកើតនៅក្នុងត្រកូលអភិជន តែក្មេងតូចអភ័ព្វរូបនេះត្រូវម្ដាយស្អប់តាំងពីកើតចាកផ្ទៃមកម៉្លេះ ។ នៅពេលគេអាយុ 3ឆ្នាំ ម្ដាយរបស់គេក៏បានត្រឡប់ទៅស្រុកកំណើត គាត់ថានិងត្រឡប់មកវិញក្នុងពេលឆាប់ៗនេះ ប៉ុន្តែច្រើនឆ្នាំយ៉ាងនេះទៅហើយគាត់នៅតែគ្មានដំណឹង វីឆាតក៏បានបិទ លេខទូរស័ព្ទក៏ប្ដូរទៀត ។

គ្មានជម្រើសនោះទេ អានីង ក៏បានសរសេរសំបុត្រមួយច្បាប់ថ្លែងអំពីក្ដីនឹករលឹករបស់គេទៅកាន់ម្ដាយ រួចក៏បានចងវាជាមួយនឹងប៉េងប៉ោងបង្ហោះទៅលើអាកាស ។

" អានីង ! កូនកំពុងធ្វើអីនឹង ? " ភ្លាមនោះប៉ារបស់គេក៏ដើរចូលមករកគេ ដោយក្នុងដៃមានកាន់ទូរស័ព្ទទៀតផង មើលទៅគាត់ដូចជាទើបតែនិយាយជាមួយអ្នកណារួច ។

" កូនបង្ហោះប៉េងប៉ោងណាលោប៉ា ! " ក្មេងតូចឆ្លើយដោយមិនស្ទាក់ស្ទើរ ។ ឮដូច្នេះ អ្នកជាឪពុកក៏បានដើរមករកកូនប្រុសរួចបន្ទន់ជង្គង់និយាយជាមួយគេ ។

" ព្រិលធ្លាក់ខ្លាំងណាស់ កូនបង្ហោះវា ក៏ហោះមិនបានឆ្ងាយដែរ ! " គាត់ដឹងអំពីបំណងរបស់កូនប្រុសច្បាស់ ថាគេនឹកដល់ម្ដាយរបស់គេទៀតហើយ ។

" កូននឹកម៉ាក់ណាស់ ! "

" ម៉ាក់របស់កូន គាត់លែងត្រឡប់មកវិញហើយ ! " ដោយសារតែទ្រាំមើលកូនប្រុសមួយថ្ងៃមួយថ្ងៃចេះតែមកឈរចាំម្ដាយនៅខាងមុខផ្ទះនេះមិនបាន គាត់ក៏សម្រេចចិត្តប្រាប់រឿងគ្រប់យ៉ាងដល់គេ ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now