រឿង :អ្នកម៉ាស្សាខ្វះជំនាញ 🔞

258 15 0
                                        

     អាយុក្រោម១៨ហាមស៊ែព្រោះវាអាចប៉ះពាល់ដល់កាគិតរបស់ក្មេង 🔞🙏

     ជាបុគ្គលិកធ្វើការម៉ាស្សាមិនមែនជាការងាយស្រួលនោះទេ មួយថ្ងៃៗត្រូវយកដៃទៅអង្អែលលើរាងកាយអ្នកដទៃវាមិនមែនជាអ្វីដែលខ្ញុំចង់ធ្វើនោះឡើយ ប៉ុន្តែដើម្បីចំអែតក្រពះខ្ញុំចាំបាច់ត្រូវតែធ្វើ ។

     " ចង្រៃយ៍ !! តើឯងកំពុងតែធ្វើអីហ្នឹង ? មិនចេះធ្វើទេឬយ៉ាងម៉េច ? " ដោយសារតែទទួលបានអារម្មណ៍មិនល្អធ្វើឱ្យអតិថិជនដែលមកម៉ាស្សានៅទីនេះខឹងយ៉ាងខ្លាំងចំពោះបុគ្គលិក ។ ជឿហាន ទើបតែមកធ្វើការនៅហាងម៉ាស្សាមួយកន្លែងមិនទាន់បានមួយអាទិត្យផងក៏ត្រូវគេស្ដីឱ្យចង់ដប់ដងទៅហើយ ព្រោះតែគេមិនជំនាយធ្វើការបែបនេះនោះឡើយ ។

      " សុំទោសលោក ខ្ញុំគ្មានចេតនានោះទេ ! " កំលោះតូចប្រញាប់សុំការអភ័យទោសទាំងភ័យញ័រដៃញ័រជើង ព្រោះតែបុរសមាឌធំម្នាក់នេះ ។

      " ជាហាងម៉ាស្សាស្អី បុគ្គលិកអន់ៗបែបនេះ សូម្បីតែធ្វើសរសៃក៏មិនចេះដែរ ឈប់មកហើយវើុយ ! " អ្នកកំលោះស្រែកឆោឡោនឹងស្រវាយកសំលៀកបំពាក់រួចក៏ចេញទៅវិញទាំងក្ដៅក្រហាយ ។

      " យ៉ាងម៉េចនឹង ជឿហាន តើឯងបានធ្វើអ្វីទើបលោកថៅកែខឹងខ្លាំងយ៉ាងនេះ ? " ក្រោយពីឃើញបុរសនោះដើរចេញទៅមិនបកក្រោយ ធ្វើឱ្យថៅកែស្រីដែលជាម្ចាស់ហាងប្រញាប់មកសួរនាំរាងតូច ។

       " គឺខ្ញុំធ្វើមិនត្រូវចិត្តគាត់ ! សុំទោសថៅកែស្រី ខ្ញុំធ្វើឱ្យភ្ញៀវរត់បាត់ទៀតហើយ ! " ជឿហាន មានការអាក់អន់ចិត្តចំពោះខ្លួនឯងជាខ្លាំងព្រោះតែគេតែងតែធ្វើឱ្យភ្ញៀវដែលមករត់អស់ ។

       " មិនអីនោះទេ ឯងជាបុគ្គលិកថ្មីមិនទាន់ចេះទទួលភ្ញៀវគឺជារឿងធម្មតាទេ ! " ថៅកែស្រីយ៉ាងមី មិនបានប្រកាន់ទោសអូសដំណើររាងតូចនោះឡើយ រឿងអ្វីក៏មានលើកដំបូងដែរដូច្នេះនេះមិនមែនជាបញ្ហាសម្រាប់នាងនោះឡើយ ។

       ភ្លាមនោះស្រាប់តែមានបុរសសង្ហាកម្ពស់១.៨៦ដើរចូលមកក្នុងហាងដៃម្ខាងដោះវែនតានឹងម្ខាងទៀតជ្រែងហោប៉ៅ សម្ដៅមករកយ៉ាងមី ។

💞 ប្រជុំរឿងខ្លី 🔞Where stories live. Discover now