ភាគ១/២ : ពុះបេះដូង
°°°
សំឡេងរថភ្លើងលាន់ឮរំពង កាត់មេឃទំលុះព្រៃព្រឹក្សាឆ្ពោះទៅកាន់គោលដៅរបស់ខ្លួន ។ កំលោះតូចរូបរាងស្រស់សង្ហាអង្គុយនៅលើរថភ្លើងដាក់កាសខ្សែជាប់ត្រចៀកនឹងសម្លឹងមើលទៅទេសភាពខាងក្រៅតាមកញ្ចក់បង្អួច ។ សំឡេងតន្ត្រីបានធ្វើឱ្យគេគេងលង់លក់នៅលើរថភ្លើងដោយមិនដឹងខ្លួន រាងតូចច្រឡឹងអង្គុយងួកងើករហូតដួលផ្អែកក្បាលទៅនឹងកញ្ចក់បង្អួច ភ្លាមៗក៏មានដៃមាំក្រាស់រហ័សទប់ដើម្បីកុំឱ្យគេបុកត្រូវនឹងដែកទ្វាបង្អួចនោះ ។ កំលោះតូចភ្ញាក់ខ្លួនព្រើត រួចក៏ងាកទៅក្រោយមើលថាម្ចាស់ដៃនោះគឺជាអ្នកណា ?
" មានឈឺដែរទេ ? " សំឡេងធំក្រោលសួរទៅកាន់រាងតូចជាមួយនឹងទឹកមុខញញឹមយ៉ាងស្រស់ ។ អ្នកកំលោះមានរោមចិញ្ចើមក្រាស់ ច្រមុះធំស្រួច ផ្ទៃមុខសស្អាត ស្លៀកសម្លៀកបំពាក់ថ្លៃៗ មើលទៅមិនមែនជាមនុស្សធម្មតានោះទេ ។
" ខ្ញុំមិនអីទេ ! អរគុណលោកហើយ " រាងតូចតបទាំងញញឹមតិចៗ មុននឹងងាកមកខាបមុខវិញ ។ តាយៀន គឺជាកូនប្រុសរបស់ មីងអ៊ូ ដែលរស់នៅតាមខេត្ត ។
អ្នកកំលោះអង្គុយនៅខាងក្រោយសើចចេញធ្មេញហាក់ពេញចិត្ត នឹងពាក្យអរគុណរបស់រាងតូចជាខ្លាំង ។ លីវហឺឈាន គឺជាកូនប្រុសតែម្នាក់គត់របស់លោកអនុសេនីយ៍ទោ លីវប៉វឹន ឪពុករបស់គេស្រឡាញ់គេណាស់ ហើយតាមចិត្តរបស់នាយគ្រប់យ៉ាង មិនថាគេចង់ធ្វើអ្វីនោះទេ ក៏ឪពុករបស់គេមិនដែលហាមនោះដែរ ។
ម្ដងជាពីរដង ហឺឈាន ចេះតែលួចមើលរាងតូចនៅខាងមុខជានិច្ច គេចង់រាក់ទាក់ ចង់សួរនាំ តើរាងតូចឈ្មោះអ្វី ជាកូនចៅអ្នកណា ? ប៉ុន្តែរាងក្រាស់មិនហ៊ានសួរទាល់តែសោះ ។
ក្រោយពីធ្វើដំណើរអស់ជាច្រើនម៉ោង រថភ្លើងក៏បានមកដល់ សីុឈាន់ ដែលជាទីចុះចត ។ រាងតូចប្រមូលរបស់ដាក់កូនកាតាបស្ពាយក្រោយរបស់ខ្លួនរួចក៏ក្រោកដើរចេញទៅ ។ ដោយមិនប្រយ័ត្នគេក៏ធ្វើឱ្យកូនសៀវភៅតូចមួយ ជ្រុស ហឺឈាន ឃើញហើយក៏រើសបំណងចង់យកទៅឱ្យរាងតូចវិញ ប៉ុន្តែត្រឹមតែមួយពព្រិចភ្នែកសោះរាងតូចក៏ចុះទៅបាត់ទៅហើយ អ្នកចុះពីលើរថភ្លើងមានមិនតិចនោះទេ ហឺឈាន កាន់តែពិបាកតករាងតូច ។
